ខេត្តពោធិ៍សាត់ ៖ សមាជិកក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ម្នាក់ ត្រូវចោភ្ជង់ប្លន់យករថយន្ត១គ្រឿងយកទៅបាត់ កាលពីវេលាម៉ោង៦ និង៥៧នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅម្តុំជិតផ្សារថ្មី ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តដែលត្រូវចោរភ្ជង់ប្លន់នោះ ម៉ាកហាយលែនឌឺរ ស៊េរីឆ្នាំ២០០៤ ពណ៌ទឹកមាស ពាក់ស្លាកលេខ 2V-5355 លេខម៉ាស៊ីន 2A21348291 លេខតួ JTEGD21A940087114 ជាកម្មសិទ្ធិរបស់ឈ្មោះ ឈឹម ផាវ៉េត ភេទប្រុស អាយុ៦៣ឆ្នាំ មានតួនាទីជាសមាជិកក្រុម ប្រឹក្សាខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ជនសង្ស័យមានតែម្នាក់គត់ បានប្រើកាំភ្លើងភ្ជង់ទៅជនរងគ្រោះ ប្លន់យកឡានរួចជិះគេចខ្លួនបាត់ ។
ប្រភពព័ត៌មាន បានបញ្ជាក់ថា នៅពេលនេះរថយន្ត ត្រូវបានគេប្រទះឃើញ នៅក្នុងវត្តពាលញែក បន្ទាប់ពីចោរបើកយក ទៅប្លុងចោលនៅទៅនោះ ហើយនៅពេលនេះសមត្ថកិច្ចកំពុង ដុតដៃដុតជើងកំណត់ មុខសញ្ញាជនសង្ស័យហើយ ៕
ប្រភព៖ កោះសន្តិិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ដំណើរឿងករណីប្លន់រថយន្ត Luxus 470។
បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១រសៀលថ្ងៃទី១៦ ឧសភា ២០១៦ កន្លងទៅ សមត្ថកិច្ចមួយចំនួនបានដកថយពីការឡោមព័ទ្ឋ ចាប់ជនសង្ស័យជាចោរប្លន់រថយន្ត Luxus 470 នៅក្នុងក្រុមហ៊ុន GGK ដែលជាក្រុមហ៊ុនលក់គ្រឿងសំណង់ ស្ថិតក្នុងភូមិព្រៃកំបុត សង្កាតចោមចៅ ខណ្ឌពោធិសែនជ័យហើយ ប៉ុន្តែសមត្ថកិច្ចជំនាញមួយចំនួនទៀត កំពុងពិនិត្យរកក្រយ៉ៅដៃនៅលើរថយន្ត និងវត្ថុតាងផ្សេងៗទៀតដើម្បីឈានទៅកំណត់មុខសញ្ញា ខណៈពេលជនសង្ស័យមិនដឹងជាស្ថិតនៅទីណាពិតប្រាកដ ។
ដោយឡែកដំណើររឿង ឈានដល់ករណីប្លន់រថយន្តនៅព្រឹកថ្ងៃទី១៦ ឧសភានេះ គឺដំបូងឡើយម្ចាស់រថយន្តពិតប្រាកដឈ្មោះ ឡាក់ ស៊ីដារិទ្ឋ អាយុ៣០ឆ្នាំ ជាមន្ត្រីយោធា ត្រូវជាបងបង្កើតរបស់ជនរងគ្រោះឈ្មោះ ឡាក់ សម្បត្តិ អាយុ២៦ឆ្នាំ មុខរបរលក់ដូរទាំងពីរនាក់មានទីលំនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ បានប្រកាសលក់រថយន្តតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) ម៉ាក Luxus 470 ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S 9925 ក្នុងតម្លៃជាង២ម៉ឺនដុល្លារ ។
ក្រោយប្រកាសលក់បាន២-៣ថ្ងៃ ជនសង្ស័យក៍បានទាក់ទងទូរស័ព្ទតថ្លៃរថយន្តជាមួយឈ្មោះ ឡាក់ ស៊ីដារិទ្ឋ និងបានណាត់ជួបគ្នានៅម្តុំជម្ពូវ័ន នៅព្រឹកថ្ងៃចន្ទនេះ។
ក្រោយជួបគ្នាជនសង្ស័យ ដែលមានគ្នាតែម្នាក់ឯងបាន សុំរថយន្តបើកសាក ប៉ុន្តែ ឡាក់ ស៊ីដារិទ្ឋ មិនបានឡើងរថយន្តទៅជាមួយទេដោយឲ្យប្អូនឈ្មោះ ឡាក់ សម្បត្តិ បើកដឹកជនសង្ស័យ តាមផ្លូវចូលទំនប់កប់រហូតដល់ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ពេលនោះជនសង្ស័យ បាននិយាយទៅកាន់ឈ្មោះ ឡាក់ សម្បត្តិ ឲ្យបើកឆ្ពោះទៅខេត្តកំពង់ស្ពឺ តែម្តងទៅដោយសារតែមកដល់ទីនេះហើយនោះ ប៉ុន្តែត្រូវបានជនរងគ្រោះ(ឡាក់ សម្បត្តិ)ប្រាប់ថា «ទៅកំពង់ស្ពឺឆ្ងាយណាស់» ឮដូច្នោះជនសង្ស័យក៍និយាយថា «បើអីចឹងបើកត្រឡប់ក្រោយក៍បាន ប៉ុន្តែខ្ញុំ (ជនសង្ស័យ) ជាអ្នកបើកសាកម្តង» ពេលនោះជនរងគ្រោះយល់ព្រម ស្រាប់តែជនសង្ស័យដកកំភ្លើងខ្លី (មិនស្គាល់ម៉ាក) ភ្ជង់ជនរងគ្រោះឲ្យចុះ និងបញ្ជាឲ្យបិទទ្វាររថយន្ត ហើយក៍បើករថយន្តយកទៅចតទុកនៅក្នុងរោងរបស់ក្រុមហ៊ុន GGK ខាងលើ ។
ក្រោយមកជនរងគ្រោះបានទាក់ទងទៅបងជាម្ចាស់រថយន្ត (ឡាក់ ស៊ីដារិទ្ឋ) ដោយប្រាប់ថា រថយន្តត្រូវគេប្លន់ជិះយកទៅបាត់នោះ ឈ្មោះឡាក់ ស៊ីដារិទ្ឋ ក៍បានទំនាក់ទំនងជាមួយសមត្ថកិច្ចមូលដ្ឋាន ហើយប៉ូលិសដែលកំពុងត្រៀមកម្លាំងទប់ស្កាត់កាក់ក្រុមធ្វើយុទ្ឋនាការ«ថ្ងៃច័ន្ទអាវព៌ណខ្មៅ»តាមដងផ្លូវ បានឃើញរថយន្តដូចភិនភាគរៀបរាប់តាមបណ្តឹងផ្ទាល់មាត់ ក៍បានឡោមព័ទ្ឋទីតាំងក្រុមហ៊ុន GGK តែម្តង ។
ដោយឡែកសេចក្តីរាយការណ៍នៅមុននេះបន្តិចបានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចបានហៅសន្តិសុខមួយចំនួន របស់ក្រុមហ៊ុន GGK សាកសួរនោះរួចមក នៅវេលាម៉ោងជិត២រសៀលថ្ងៃទី១៦ ឧសភាដដែលនេះ សមត្ថកិច្ចបានបង្វែរគោលដៅ ចូលមករាជធានីភ្នំពេញ និង ទុកមួយចំនួនទៀតឡោមព័ទ្ឋនៅទីតាំងក្រុមហ៊ុន ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]