អង់គ្លេស៖ ជំនួបនៃសង្រ្គាមពណ៌ក្រហម រវាងក្រុមម្ចាស់ផ្ទះ ហង្សក្រហម Liverpool និងបិសាចក្រហម Manchester United កាលពីយប់មិញ បានធ្វើអ្នកគាំទ្រក្រុមទាំងសងខាងខកចិត្តរៀងៗខ្លួន ក្រោយពីលទ្ធផលបញ្ចប់ការប្រកួតបានត្រឹមស្មើគ្នា ០-០ ។

ការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋាន Anfield កាលពីយប់មិញ ដោយមានអ្នកគាំទ្រជាង៥មឺុននាក់ចូលរួមទស្សនា និងមនុស្សរាប់លានទស្សនាជុំវិញពិភពលោក ពីព្រោះជារៀងរាល់រដូវកាល ក្នុងជំនួបរវាងក្រុមទាំង២នេះ អ្នកគាំទ្រតែងតែរំពឹងថានឹងមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា ដោយត្រូវមានមួយក្រុមចាញ់ និងមួយទៀតឈ្នះ ពោលគឺកម្រស្មើគ្នាណាស់។ ប៉ុន្តែជាក់ស្តែងកាលពីយប់មិញ លទ្ធផលបញ្ចប់៩០នាទី ក្រុមទាំង២មិនអាចធ្វើអ្វីគ្នាបាន ដោយបានត្រឹមស្មើគ្នា ០-០ តែប៉ុណ្ណោះ ។ 

ទាក់ទងនឹងការប្រកួតនេះដែរ សង្កេតឃើញថា ក្លិបហង្សក្រហម Liverpool គ្របដណ្តប់បាល់បានច្រើន គឺរហូតដល់ ៦៥% ឯណោះ ចំនែកឯ Man Utd មានតែ ៣៥% ។ មួយវិញទៀត Liverpool មានឱកាសស៊ុតចំគោលដៅច្រើនជាង Man Utd ប៉ុន្តែត្រូវបានរារាំងដោយអ្នកចាំទី David De Gea ជាច្រើនលើកច្រើនសា ដែលធ្វើឲ្យក្រុមទាំង២ បញ្ចប់ទៅ ដោយបានត្រឹមចែកគ្នាម្នាក់១ពិន្ទុរៀងៗខ្លួន។

ដូច្នេះ លទ្ធផលស្មើយប់មិញនេះ ធ្វើឲ្យ Liverpool នៅតែបន្តឈរក្នុងចំណាត់ថ្នាក់លេខ៤ដដែល មាន១៧ពិន្ទុតាមពីក្រោយក្រុម Spur, Arsenal និង Man City ។ ចំនែកឯ Man Utd វិញស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ នៃតារាងចំណាត់ថ្នាក់ Premier League សប្តាហ៍ទី៨ ៕  

ទស្សនាវីដេអូ Highlights៖

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]