ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​រង​របួស​ ធ្លាយ​ពោះ​ចេញ​ពោះវៀន​មក​ក្រៅ ដោយសារ​តែជម្លោះ​ ក្នុង​វង់​ផឹកស៊ី​ត្រូវ​គេ​ចាក់​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ ម៉ោងជាង​២ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ នៅ​បន្ទប់​ជួល​មួយ​ក្នុង ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ឈ្មោះ ឆេ ឈិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ ជា​បុគ្គលិក​កាស៊ីណូ​ហ្គោ​ល​ដឹ​ន​ក្រោ​ន ផ្នែក​ខាង​បោសសំអាត​។ គេ​មិន​ទាន់​ប្រាប់​លម្អិត​ពី​ដើមចម​នៃ​រឿងរ៉ាវ ​ខាងលើ​នៅឡើយ​ទេ ប៉ុន្តែ​ប្រភព​ពី​សន្តិសុខ​កាស៊ីណូ​ប្រាប់​ថា ជន​ដៃដល់​ចាប់ខ្លួន​បាន​ហើយ​។

ពេល​នេះ​ជន​រង​គ្រោះ​ សន្លប់​ស្តូកស្តឹង​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​រុំ​របួស ដើម្បី​ដឹក​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី​។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត កាប់បីពូថៅស្លាប់ភ្លាមៗ នៅកន្លែងផឹកស៊ី ព្រោះតែប្រឡែងគ្នា លេងជ្រុលដៃ ផ្ទុះកំហឹង។ 

បុរសម្នាក់ដេកស្លាប់ យ៉ាងអណោចអធ័ម ដោយសារជនសង្ស័យម្នាក់ បានកាប់ប្រហារ៣ពូថៅ ក្រោយមកបានរត់គេចខ្លួន ដោយសុវត្ថិភាព។

ហេតុការណ៍កាប់ប្រហារនេះ កើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចវាលវែង ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានផឹកស៊ីជាមួយគ្នា ក្រោយមកក៏បានប្រឡែងគ្នាលេង តែដោយសារជនរងគ្រោះលេងដៃធ្ងន់ពេក ធ្វើឱ្យជនសង្ស័យខឹងក៏បានស្ទុះ ទៅយកពូថៅមកកាប់ជនរងគ្រោះ ៣ពូថៅ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

មន្ដ្រីដដែលបន្ដថា ជនរងគ្រោះឈ្មោះ សាយ សាក់ អាយុ៥០ឆ្នាំ ស្នាក់នៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពត មុខរបរអ្នកបើកបរត្រាក់ទ័រ ។ ចំណែកជនសង្ស័យឈ្មោះ ម៉ៅ សៅរ៉ា អាយុ៣៣ឆ្នាំ។ ក្រោយពេលកើតហេតុសពរបស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លូន យកមកចាត់ការតាមនីតិវិធី៕

ទន្ទឹមនឹងនោះផងដែរ ករណីមួយផ្សេងទៀត ហៅផឹកស៊ី រួចពឹងឲ្យជូន ទៅទិញថ្នាំញៀនជក់មិនព្រម វាយ១ដបបែកក្បាល៣ថ្នេរ។

បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានក្រុមក្មេងស្ទាវ វាយនិងដប បែកក្បាល៣ថ្នេរ នៅម៉ោងប្រមាណ៩យប់ថ្ងៃទី២៨ ខែមិថុនា កន្លងទៅ ស្ថិតនៅក្នុងផ្ទះ ក្រុម៤ ម្តុំផ្សារទូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

បើតាមអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉េត រ៉េត អាយុ៣៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ឯជនបង្កឈ្មោះ នី ជាអ្នករត់កង់បី ហើយនៅមុនពេលកើតហេតុ ជនបង្កបានហៅ ជនរងគ្រោះផឹកស៊ីជាមួយគ្នា ពេលដែលកំពុងផឹកនោះ ក៏បានឲ្យជនរងគ្រោះ ជូនទៅទិញថ្នាំញៀន យកមកជក់ តែជនរងគ្រោះមិនព្រមជូនទៅ។

អ្នកភូមិបានបញ្ជាក់ទៀតថា ក្រោយពីជនរងគ្រោះបានបដិសេធន៍ ជនបង្កបានយកដកវាយក្បាល ជនរងគ្រោះបែកក្បាល៣ថ្នេរ ឲ្យបានស្រែកហៅបក្ខពួក ខ្លួនមកវាយបន្ថែមទៀត រួចក៏គេចខ្លួលអស់ទៅ បន្ទាប់ពីកើតហេតុ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលទួលសង្កែ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]