(កំពត)៖ បុរសម្នាក់ដេកស្លាប់ យ៉ាងអណោចអធ័ម ដោយសារជនសង្ស័យម្នាក់ បានកាប់ប្រហារ៣ពូថៅ ក្រោយមកបានរត់គេចខ្លួន ដោយសុវត្ថិភាព។

ហេតុការណ៍កាប់ប្រហារនេះ កើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចវាលវែង ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានផឹកស៊ីជាមួយគ្នា ក្រោយមកក៏បានប្រឡែងគ្នាលេង តែដោយសារជនរងគ្រោះលេងដៃធ្ងន់ពេក ធ្វើឱ្យជនសង្ស័យខឹងក៏បានស្ទុះ ទៅយកពូថៅមកកាប់ជនរងគ្រោះ ៣ពូថៅ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ 

មន្ដ្រីដដែលបន្ដថា ជនរងគ្រោះឈ្មោះ សាយ សាក់ អាយុ៥០ឆ្នាំ ស្នាក់នៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពត មុខរបរអ្នកបើកបរត្រាក់ទ័រ ។ ចំណែកជនសង្ស័យឈ្មោះ ម៉ៅ សៅរ៉ា អាយុ៣៣ឆ្នាំ។ ក្រោយពេលកើតហេតុសពរបស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លូន យកមកចាត់ការតាមនីតិវិធី៕

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៦ មានជនសង្ស័យប្រើហិង្សា កាប់ក្បាល លើជនរងគ្រោះ ត្រូវកម្លាំងនគរបាល នៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តកំពត ចុះឃាត់ខ្លួនបាន នៅចំណុចភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សៀម នុត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរអ្នករត់រថយន្តតាក់ស៊ី រស់នៅភូមិ១ឧសភា សង្កាត់កំកណ្តាល ក្រុងកំពត និងខេត្តកំពត រីឯជនរងគ្រោះ ឈ្មោះ កាន ស៊ីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី រស់នៅភូមិ២ ឃុំស្មាច់មានជ័យ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

មន្ត្រីនគរបាលដដែលបន្តថា មុនកើតហេតុ រវាងជនសង្ស័យ និងជនរងគ្រោះ បានឈ្លោះជជែកពាក្យសំដី ដាក់គ្នា នៅចំណតរថយន្ត កន្លែងកើតហេតុខាងលើ រហូតធ្វើឲ្យជនសង្ស័យទាញកាំបិតចេញ ពីក្នុងរថយន្តរបស់ខ្លួន ចោលគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យត្រូវចំកាទីងក្បាល ដាច់ចេញឈាមស្រោចលើខ្លួនជោគ។

ក្រោយពេលធ្វើសកម្មភាពរួច ជនល្មើស បានបើករថយន្តចេញរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ស្រាវជ្រាវស្ទាក់ចាប់បាន កាលពីម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអម្ពិល ក្រុងនិងខេត្តកំពត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បាននិងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនឡើងតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]