កំពត៖ ជនសង្ស័យប្រើហិង្សា កាប់ក្បាល លើជនរងគ្រោះ ត្រូវកម្លាំងនគរបាល នៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តកំពត ចុះឃាត់ខ្លួនបាន នៅម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ចំណុចភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សៀម នុត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរអ្នករត់រថយន្តតាក់ស៊ី រស់នៅភូមិ១ឧសភា សង្កាត់កំកណ្តាល ក្រុងកំពត និងខេត្តកំពត រីឯជនរងគ្រោះ ឈ្មោះ កាន ស៊ីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី រស់នៅភូមិ២ ឃុំស្មាច់មានជ័យ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

មន្ត្រីនគរបាលដដែលបន្តថា មុនកើតហេតុ រវាងជនសង្ស័យ និងជនរងគ្រោះ បានឈ្លោះជជែកពាក្យសំដី ដាក់គ្នា នៅចំណតរថយន្ត កន្លែងកើតហេតុខាងលើ រហូតធ្វើឲ្យជនសង្ស័យទាញកាំបិតចេញ ពីក្នុងរថយន្តរបស់ខ្លួន ចោលគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យត្រូវចំកាទីងក្បាល ដាច់ចេញឈាមស្រោចលើខ្លួនជោគ។

ក្រោយពេលធ្វើសកម្មភាពរួច ជនល្មើស បានបើករថយន្តចេញរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ស្រាវជ្រាវស្ទាក់ចាប់បាន កាលពីម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអម្ពិល ក្រុងនិងខេត្តកំពត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បាននិងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនឡើងតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]