ថៃ៖ ទោះបីជាទំនាក់ទំនងជាមួយសមាជិកក្រុមគ្រួសារ រវាងតារាសម្តែងស្រី វ័យក្មេងនាង Kwan Usamanee និងបងស្រីរបស់ខ្លួនដែលមានឈ្មោះថា កែវ កំពុងមានបញ្ហាអាក់អន់ចិត្តនឹងគ្នាយ៉ាងណាក្តី ប៉ុន្តែតាំងពីដើមទីរហូតមកដល់ បច្ចុប្បន្ននេះ នៅតែមានអ្នកគាំទ្រជាច្រើនយល់ថា សម្ព័ន្ធភាពរវាងមនុស្សនៅក្នុង ក្រុមគ្រួសារមួយនេះ មិនងាយនឹងបែកបាក់គ្នាស្រួលៗនោះទេ ជាពិសេសគឺចំណង នៃសេចក្តីស្រឡាញ់ដែលពួកគេតែងតែមានឱ្យគ្នាទៅវិញទៅមក អស់រយៈពេលជាច្រើនឆ្នាំនេះ ដែលរឹតតែមិនអាចកាត់ផ្តាច់ចេញពី គ្នាបានថែមទៀត។

ហេតុផលដែលធ្វើឱ្យគេហ៊ានអះអាង និងនៅតែបន្តការគាំទ្រ ដល់ក្រុមគ្រួសារនេះ ដូច្នេះ គឺដោយសារតែតាមរយៈមនោសញ្ចេតនា ដែលស្តែងចេញពីសកម្មភាពផ្សេងៗ កន្លងមកសុទ្ធតែបានឆ្លុះបញ្ចាំងឱ្យឃើញថា ទាំង៣នាក់ម្តាយកូននេះ ធ្វើដំណើរ ទៅណាមកណា គឺមិនដែលឃ្លាតឆ្ងាយពីគ្នាឡើយ ជាពិសេសគឺនាង Kwan Usamanee និងបងស្រី។ ហើយតាមរយៈរូបថតអនុស្សាវរីយ៍ទាំងនេះ អ្នកគាំទ្រមួយចំនួនធំ ក៏ដូចជាមហាជនទូទៅ តែងបានកត់សម្គាល់ និងសង្កេតឃើញថា ហេតុអ្វីបានជា បងប្អូនបង្កើតទាំងពីរនាក់នេះ មានមុខមាត់មិនសូវដូចគ្នាសោះអញ្ចឹង។ មើលទៅ Kwan Usamanee មានទម្រង់មុខមាត់ ភ្នែក ច្រមុះ បបូរមាត់ ស្អាតជាងបងស្រីនាង ឆ្ងាយណាស់។ ឯបងស្រីនាងវិញ មិនសូវមានសម្រស់ស្រស់ស្អាតទេ ទាំងទ្រង់ទ្រាយ មុខមាត់ គឺអន់ជាងប្អូនស្រីរបស់ខ្លួន។

អ្នកខ្លះបានដាក់ការសង្ស័យថា មូលហេតុនេះអាចបណ្តាលមកពីហ្សែនរបស់ឪពុកម្តាយ ដែលម្នាក់មានហ្សែនកាត់ទៅរកឪពុក ឯម្នាក់ទៀតមានហ្សែនកាត់ទៅរកម្តាយ  ហេតុដូច្នេះទើបធ្វើឱ្យ ម្នាក់មានសម្រស់ស្រស់ស្អាតខ្លាំង ឯម្នាក់ទៀតមិនសូវបាន សម្រស់ ម្នាក់ក្លាយជាតារាដែលមានអ្នកគាំទ្រជាច្រើននាក់ ឯម្នាក់ទៀតគ្រាន់តែជា មនុស្សស្រីសាមញ្ញៗធម្មតាម្នាក់តែប៉ុណ្ណោះ។

សរុបមកទោះបីជាមានជីវិតខុសគ្នាយ៉ាងណាក៏ដោយ ក៏គេបានមើលឃើញថា បងប្អូនស្រីមួយគូនេះ គឺជាបងប្អូនដែលមើលទៅគួរឱ្យស្រលាញ់ណាស់ និងចេះមើលថែគ្នាបានល្អ តាំងពីនៅវ័យកុមារភាពមកម្ល៉េះ។ ត្រឡប់មកបច្ចុប្បន្ននេះ វិញ អ្នកគាំទ្រតែងសង្ឃឹម និងចង់ឱ្យពួកគេត្រឡប់មកជានាគ្នាវិញ ដូចដើម ហើយនឹងចៀសឆ្ងាយពីរឿងអាស្រូវទាំងឡាយ ដែលកំពុងតែកើតមានឡើងនៅលើកនេះ៕

ទស្សនាកម្រងរូបភាពអនុស្សាវរីយ៍របស់ Kwan Usamanee និងបងស្រីទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]