ភ្នំពេញ: តារាសម្តែងសិចស៊ីកញ្ញា សុខ សេរីរ័ត្ន បានអះអាងថា ស្នើរគូស្នេហ៍ ឱ្យធ្វើតាម៤ចំណុច ដែលលក្ខ័ខណ្ឌងាយៗ នាងនឹងព្រមធ្វើ ជាសង្សារកៀកើយ ។

តារាសិចស៊ីរូបនេះបានបញ្ជាក់ថា “មនុស្សប្រុសដែលចង់បានខ្ញុំនោះ ខ្ញុំទាមទារមនុស្សនោះ ឱ្យសំខាន់យលពីខ្ញុំ។ យល់លក្ខណៈថា ទី១ជាខ្ញុំជាសិល្បៈមិនគួរ ប្រកាន់ខ្ញុំនូវចំណុចណាមួយ ពីព្រោះខ្ញុំជាអ្នកសិល្បៈម្នាក់ អាចនឹងរវល់ការងារច្រើន ។ ទី២ទោះបីជាខ្ញុំមានមុខមាត់ឆ្នើតឆាយ ដែលអាចធ្វើប៉ះពាល់ដល់អារម្មណ៍ សង្សារនោះគួរកុំប្រកាន់ខ្ញុំពេល បញ្ចេញភាពសិចស៊ី ។ ទី៣ ទោះបីជាខ្ញុំជាតារាសិចស៊ី ឆ្នើតឆាយមែន ប៉ុន្តែបើស្រលាញ់ខ្ញុំពិត ខ្ញុំនឹងស្រលាញ់វិញដែរ ។ ទី៣ចេះជួយខ្ញុំពេលខ្ញុំតម្រូវការ ទោះបីជាបានខ្លះៗក៏ទៅមុខដែរ ។ ទី៤លុះដល់ពេលស្រលាញ់ខ្ញុំបានហើយ ណាស់តែគិតចំពោះខ្ញុំ ជារឿងអាក្រក់វិញ គិតរឿងយ៉ាងនេះយ៉ាងនោះ គិតថាខ្ញុំសាវ៉ាជាដើម ដែលជាបញ្ហាពីពិបាកយល់” ។

តារាស្រីរូបនេះបានបញ្ជាក់ថា មូលហេតុដែលនាង មិនចង់គិតពីរឿងបុរសតាមសុំស្រលាញ់ នាងដោយសារតែនាងជាសិល្បៈ ដូច្នេះនាងអាចរងសម្ពាធពីសង្សារ ដូច្នេះនាងសម្រេចចិត្ត មិនយកសង្សារឬប្រុសសេ្នហ៍ឡើយ ។ ពីព្រោះពេលមានសង្សារ គឺតែងតែចង់ជួបគ្នាមុខ មើលថែ និង ចេះប្រកាន់ច្រើនជាហេតុនាំ ឱ្យប៉ះពាល់ការងារសិល្បៈរបស់នាង ។

មូលហេតុដែលដាក់លក្ខខណ្ឌ ៤ចំណុចនេះ សុខ សេរីរ័ត្ន និយាយថា “សម្រាប់ចិត្តខ្ញុំគឺ ចង់បានសង្សារដូចគេដែរ ។ ប៉ុន្តែខ្ញុំតម្រូវដៃគូរគាត់ម្នាក់នោះ ជាមនុស្សយល់ពីខ្ញុំថា ខ្ញុំជាមនុស្សបែបម៉េច ។ ពីព្រោះខ្ញុំរវល់សឹងងាប់ហើយ ។ ទាល់តែបុរសដែលចង់ បានខ្ញុំជាសង្សារទាល់តែទុកពេលវេលាឱ្យខ្ញុំ ពីព្រោះអ្នកខ្លះទាមទារ ឱ្យជួបមុខគ្នាឱ្យច្រើន ហើយខ្ញុំវិញអត់ពេលវេលា ។ ដូច្នេះខ្ញុំមិនអាចធ្វើបានទៅតាម ការទាមទារនោះទេ ។ ខ្ញុំគ្មានពេលធ្វើសង្សារ ពីព្រោះខ្ញុំខ្លាចសង្សារថ្មីអន់ចិត្ត ដូចអ្នកមុន” ។

តារាមុខសិចស៊ីរូបនេះ បានបញ្ជាក់ថា នាងធ្លាប់មានសង្សារ កាលពីអតីតកាលម្តងរួចហើយ ប៉ុន្តែជួបស្នេហ៍មិន សមប្រកបដូចចិត្តដោយសារតែ អតីតសង្សារដែលជាបុរសម្នាក់ ទាមទារឱ្យនាងគោរពតួនាទីខ្លួន ក្នុងនាមជាសង្សារតម្រូវឱ្យផ្តល់ ពេលវេលាច្រើនជូនទៅដៃគូរដូចជា ជួបមុខគ្នា ឧស្សាហ៍ដើរលេង និង ធ្វើឱ្យស្និតស្នាលគ្នាដូច សង្សារគេដ៏ទៃដែរ ។ ប៉ុន្តែនាងមិនអាចធ្វើបានទៅតាម ការទាមទារឡើយក៏បរាជ័យ ។

កញ្ញា សុខ សេរីរ័ត្ន បានបន្តថា នាងខំដុតដៃដុតជើងគិត តែរកលុយច្រើនជាងគិតរឿង គូរស្រករអនាគតឬសេចក្តីសុខ នៃស្នេហាឡើយ ។ នាងបានបញ្ជាក់ថា នាងគិតតែការខំរកលុយឱ្យច្រើន ជាជាងគិតពីមនុស្សប្រុស ដែលតាមសុំស្រលាញ់ ដោយសារតែនាងមិនចង់ ជួបការឈឺចាប់ឬត្រូវប្រុសៗ បោកប្រាស់ឡើយ ។ សព្វថ្ងៃនេះនាងខំកសាងឈ្មោះ ឱ្យល្បីក្នុងវិស័យសម្តែងនិង ជាពិធីការិនីហើយអ្វីដែល នាងចង់បានខ្លាំងគឺការងារមាន ប្រាក់ច្រើននិងភាពល្បីល្បាយ ។ ប៉ុន្តែពេលកំពុងតែល្បីនាងមានបុរសជាច្រើន តាមស្រលាញ់នាងដែលនាង បានលឺសូរពីបណ្តាមិត្តភ័ក្រនាង ។

សូមបញ្ជាក់ថា តារាសាច់សខ្ចីច្រមុះស្រួចរូបនេះ កំពុងតែទទួលការចាប់អារម្មណ៍ ខ្លាំងគួរសមពីសំណាក់បុរស ខណៈរូបនាងជាពិធីការិនី ក្រុមហ៊ុនស្រាបៀនិងជាតារាសម្តែង ឱ្យផលិតកម្មក្នុងស្រុកនានា តាមរយៈបទចម្រៀងខារ៉ាអូខេ ។ កញ្ញា សុខ សេរីរ័ត្ន ចាប់ផ្តើមប្រឡូកសិល្បៈ ដំបូងជាតួសម្តែងនិងជាតារាថតស្ពតឱ្យផលិតកម្ម រស្មីហង្សមាស ។ នាងជាតារាស្រីមានរូបរាងសិចស៊ីជាមួយ ដងខ្លួនរាងស្រឡូនដែលធ្វើជាអ្នកបង្ហាញ ម៉ូតល្បីផងដែរ ។ បច្ចុប្បន្ននេះដែរនាងបានជាប់ ជាតារាសម្តែងឱ្យ ផលិតកម្មBKS ៕

ប្រភព៖ ដើមអម្ពិល

កំណត់ត្រាខ្មែរឡូត៖

ងាកមកមើលពីជីវិតពិធីការិនីនាង ពេជ្រ សេរីរ័ត្ន វិញ ដែលកន្លងមកធ្លាប់ពើបប្រទះព័ត៌មានថា មួយរយៈពេលមុន ដែលនាងបានផ្តាច់ខ្លួន ពីសិល្បៈមួយរយៈធំ ដោយធ្វើឲ្យមហាជនដាក់ការសង្ស័យថា នាងទៅសម្ងំពពោះកូនរហូត ដល់សម្រាលបានកូនប្រុសម្នាក់ ហើយក្រោយពីនាងរឹងដៃជើង ក៏ត្រឡប់ចូលសិល្បៈ។ ក្រោយពីមានមន្ទិលសង្ស័យបែបនោះ រហូតមកដល់ពេលនេះ នាង ពេជ្រ សេរីរ័ត្ន នៅមិនទាន់ចេញមុខបកស្រាយ ជុំវិញចម្ងល់ទាំងអស់នោះទេ ។

ពិធីការិនីក្នុងកម្មវិធី «តុបំភ្លឺ» នាង ពេជ្រ សេរីរ័ត្ន នាពេលកន្លងមក ធ្លាប់តែចូលរួម អញ្ជើញវត្តមានអ្នកសិល្បៈដូចគ្នា ចូលរួមបកស្រាយពីជីវិតពិត របស់អ្នកសិល្បៈ ក៏ដូចជាផ្តល់ឱកាសឲ្យពួកគាត់ បានបកស្រាយរឿងរ៉ាវនៅក្នុងចិត្ត ។ ផ្ទុយស្រឡះពីនាង ដោយនាងមិនដែលចេញមុខបកស្រាយ ពីជីវិតពិតរបស់ខ្លួននោះឡើយ ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនៅពេលថ្មីៗនេះតារាស្រីរូបនេះ បានរំលេចរូបថតមួយ ដែលនាងថតជាមួយក្មេងប្រុសម្នាក់ និងថែមទាំងសរសេរសារថា «ហត់ប៉ុណ្ណាក៏ដោយ បុរសម្នាក់នេះតែងធ្វើឲ្យខ្ញុំញញឹម»។ តាមរយៈសារនេះ ហាក់ចង់សរ បញ្ជាក់ឲ្យឃើញថា នាងដូចជាមានចេតនាចង់បង្ហាញអ្វីម្យ៉ាងដល់មហាជនដោយធ្វើឲ្យមហាជនមួយចំនួន បានចោទជា សំនួរ ថា តើក្មេងប្រុសម្នាក់នោះ គឺជាកូនប្រុសរបស់នាង ឫយ៉ាងណា ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]