(ភ្នំពេញ)៖ បុរសម្នាក់រងរបួសក្បាលធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសដៃបន្តិចបន្តួច បន្ទាប់ពីត្រូវបានក្រុមចោរមួយ ក្រុមដេញកាប់ប្លន់យកម៉ូតូ Zoomer X មួយគ្រឿងទៅបាត់។

ហេតុការណ៍កាប់ប្លន់មួយនេះបានកើតឡើងនាម៉ោង ២៖២០នាទីរំលងអាធ្រាត្រទី ១៤ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំណុចម្ដុំផ្សារទំនប់ផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូរងរបួសដៃមានឈ្មោះ សុីម សុខរុន ភេទប្រុស អាយុ២២ មុខរបរផ្សារដែក ស្នាក់នៅនិងស្រុកកំណើតភូមិវត្តស្នោ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ម្នាក់ទៀតមានឈ្មោះ ញឹម រ៉ាក់ ភេទប្រុស អាយុ ២៥ មុខជាងផ្សាដែក ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា។

ជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ គឺរូបគេទាំងពីរនាក់​ នឹងមិត្តភក្ដិរបស់គេផ្សេងៗទៀត បានមកពីផឹកសុី និងដើរលេងនៅម្ដុំណាហ្គា។ បន្ទាប់ពីផឹកសុីរួចពួកគេបានជូនមិត្តភក្ដិម្នាក់ឈ្មោះ កម រាជ អាយុ២៣ឆ្នាំ មុខរបរជាងកញ្ចក់មកផ្ទះជួលប្រពន្ធ នៅចំនុចកើតហេតុហើយខាងលើដោយជិះម៉ូតូចំនួនបួនគ្រឿង រួមទាំងម៉ូតូជនរងគ្រោះផងដែរ លុះចូលទៅក្នុងប្លុកផ្ទះជួលមិត្តភក្ដិខាងលើ ដោយសារតែប្លុកនោះជាចំនុចស្ងាត់ជ្រងំហើយម៉ូតូជនរងគ្រោះ នៅក្រោយគេភ្លាមៗនោះ ក៏មានក្មេងស្ទាវចំនួនបីនាក់ ដើរចេញមកពីក្នុងប្លុកផ្ទះជួលនោះ ហើយបានដកដាវសាំម៉ូរៃ កាប់ជនរងគ្រោះទាំងពីរនាក់ ដែលបណ្ដាលអោយជនរងគ្រោះម្នាក់ត្រូវក្រុមចោរកាប់ក្បាល២ដាវវណ្តាលឲ្យរងរបួសធ្ងន់ និងម្នាក់ទៀតរងរបសដៃខាងឆ្វេងបន្តិចបន្តួច។

បន្ទាប់ពីជនរងគ្រោះរងរបួសហើយ ក្រុមចោរបានយកម៉ូតូជនរងគ្រោះ ជិះរត់គេចខ្លួនដោយសុវត្ថិភាព ចំណែកម៉ូតូដែល ត្រូវគេកាប់ប្លន់យកទៅនោះគឺម៉ាក​ Zoomer X សេរីឆ្នាំ ២០១៦ ពណ៌ខៀវលាយ ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ 1FY-0649 ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានមិត្តភក្ដិឌុបតាម ម៉ូតូបញ្ជូនមក កាន់មន្ទីរពេទ្យ ដើម្បីព្យាបាល៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

យ៉ាងណាមិញ កាលពីយប់ម្សិលមិញ ថ្ងៃទី ១៣ តុលា ឆ្នាំ២០១៦នៅឯខេត្ដ ពោធិ៍សាត់វិញ ក៏មានករណី រថយន្តបុករះ ដែលបានបង្កឲ្យ៣នាក់ឳពុកកូន និងមីង ស្លាប់

នៅក្នុងនេះបានឲ្យដឹងថា ក្នុងចំណោមមនុស្ស៣នាក់ឳពុកកូន និងមីង យ៉ាងហោចណាស់មានបុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តបាឡែនមួយគ្រឿង បើកលឿនបានរ៉េចង្កូតបុករះ ចូលផ្ទះលក់ចាប់ហួយ ក្រោយការធ្វើពីនិត្យមើល ទើបដឹងថា អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ហើយមានជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។

ហេតុការណ៍ដ៏គួឲ្យរន្ធត់មួយនេះ កើតឡើងនៅវេលាម៉ោង ០៩៖៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងលិចក្បាលស្ពានថ្មពោធិ៍សាត់ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពី អ្នកបើកបររថយន្តម៉ាក Camry បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W-8915 បើកបរដោយឈ្មោះ យាង ធារិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ បានបើកបរក្នុងល្បឿនលឿន ណាមួយស្ថិតក្នុងស្ថានភាពស្រវឹងជោក ហើយមានជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ពេលត្រឡប់មកពីផឹកស៊ីវិញ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតធ្លាក់ពីលើចញ្ចើមផ្លូវ ទៅបុករះចំបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង២នាក់ទៀតបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ខណៈទាំងបីនាក់នោះកំពុងអង្គុយលក់ចាប់ហួយ។

ក្រោយពេលកើតហេតុ ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ភ្លាមនោះលោកបានដឹកនាំកម្លាំងចុះអន្តរាគមន៍បញ្ជាផ្ទាល់ ដើម្បីសម្រួល និងពន្លឿន ជុំវិញការជួយសង្គ្រោះបន្ទាន់ ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ នៅកន្លែងកើតហេតុផ្ទាល់ តែជាអកុសលអ្នកទាំង៣នាក់ បានស្លាប់បាត់បងជីវិតទៅហើយ នៅតែជនល្មើសដែលត្រូវទទួលទោសតាមផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]