(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៦ ខែតុលាខាងមុខ កម្ពុជា នឹងរងបាតុភូធម្មជាតិ២ ដែលអាចធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយកាន់តែច្រើន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា «បាតុភូតធម្មជាតិ នោះ គឺ មានព្យុះទី១៩ ឈ្មោះ AERA ដែលនឹងមានសម្ពាធទាប ហើយមានឥទ្ធិពលខ្លាំង លើសមុទ្រចិនខាងត្បូង និងកម្ពុជា។ មួយទៀតនោះ គឺ ប្រព័ន្ធសម្ពាធទាប បានរំកិលចុះមកភាគខាងត្បូងប្រទេសកម្ពុជា និងកំពុងមានឥទ្ធិពល លើប្រទេសកម្ពុជា និងតំបន់ដីសណ្តទន្លេមេគង្គ»។

អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និង ឧតុនិយម បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រយ័ត្នខ្ពស់ ក្នុងសប្តាហ៍នេះ ជាពិសេស ប្រជាពលរដ្ឋរស់នៅ តំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប អាចប្រឈមនឹងជំនន់ទឹកភ្លៀងជាងពេលកន្លងមក៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានព្យាករណ៍អាកាសធាតុនៅកម្ពុជា កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ថា នៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់។

ក្រសួងធនធានទឹកបានព្យាករណ៍អាសធាតុ បានបញ្ចាក់ថាចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី០៦ ខែកញ្ញាកន្លងទៅថា៖

* តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។

* តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ តែផ្នែកមួយចំនួន នៃបណ្តាលខេត្តជុំវិញបឹងទន្លេសាប អាចមានភ្លៀងធ្លាក់ច្រើន។

* តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងពីបង្គួរទៅច្រើន ពិសេសខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងមណ្ឌលគិរី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]