(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ថា ក្នុងរយៈពេលនេះ នៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់។

ក្រសួងធនធានទឹកបានព្យាករណ៍អាសធាតុ នៅចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី០៦ ខែកញ្ញាថា៖

* តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។

* តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ តែផ្នែកមួយចំនួន នៃបណ្តាលខេត្តជុំវិញបឹងទន្លេសាប អាចមានភ្លៀងធ្លាក់ច្រើន។

* តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងពីបង្គួរទៅច្រើន ពិសេសខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងមណ្ឌលគិរី៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ភ្លៀងនឹងធ្លាក់ច្រើនក្នុងអាងទន្លេមេគង្គ ធ្វើឲ្យកម្ពស់ទឹកកើនឡើង សូមប្រជាពលរដ្ឋតាមដងទន្លេប្រុងប្រយ័ត្នខ្ពស់។ នេះបើយោមតាមក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីប្រកាស។
គួររំលឹកផងដែរថា 
ក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី០៤ ខែសីហាកន្លងទៅនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា បន្ទាប់ពីព្យុះទី៤ ឈ្មោះ NIDA បានថយឥទ្ធិពល ប្រព័ន្ធសម្ពាធទាបមួយបានកើនឡើង និងអូសកាត់ពីលើអាងទន្លេមេគង្គ ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ក្នុងអាងទន្លេមេគង្គ និងក្នុងប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ សូមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅ តាមដងទន្លេ រួសរាន់ប្រមូលផលដំណាំ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]