www.littlefashion.asia ដែលជាគេហទំព័រលក់សំលៀកបំពាក់ ពេញនិយមបំផុតសំរាប់នារី បានក្លាយជាគេហទំព័រ លំដាប់ថ្នាក់ទី ៦ នៅប្រទេសកម្ពុជា និងឈរលំដាប់លេខ១ ខាងផ្នែក Shopping។ បើយោងតាមទិន្នន័យពីអ្នកតំណាង Little Fashion បានអោយដឹងថា មានអ្នកទស្សនាគេហទំព័រនេះ រហូតដល់ទៅ ២សែននាក់ ក្នុងមួយខែចុងក្រោយនេះ។ នេះជាមោទនភាពសំរាប់ នារីគ្រប់រូបដែលមានគេហទំព័រមួយ ឈរលំដាប់លើសគេ លើគេហទំព័រ Shopping ហើយក៏ជាប់ក្នុងចំណោមគេហទំព័រធំៗ ទាំង៦ នៅប្រទេសកម្ពុជា។ នេះបាន បង្ហាញថានារីខ្មែរ ក៏ចេះឆែកគេហទំព័រដែរ មិនមែនដូចបុរសមួយចំនួន ដែលនិយាយថា នារីចេះតែលេង Facebook មិនសូវចូលចិត្តមើល website នោះទេ។ សូមឆែកចំណាត់ថ្នាក់គេហទំព័រធំទាំង ១៥ នៅប្រទេសកម្ពុជា យោងតាម Alexa.com ដែលជាគេហទំព័រ ផ្តល់ចំណាត់ថ្នាក់គេហទំព័រ លំដាប់ពិភពលោក នៅថ្ងៃ ១០ ខែ កញ្ញា ឆ្នាំ ២០១២។ សូមបញ្ជាក់ថា ចំណាត់ថ្នាក់នេះ យើងមិនរាប់បញ្ចូលគេហទំព័របរទេសឡើយ ដូចជា Facebook Google Youtube និង Yahoo ជាដើម។ សូមចុច http://www.alexa.com/topsites/countries/KH ដើម្បីបញ្ជាក់ពីចំណាត់ថ្នាក់ខាងក្រោម។

1. Khmerload.com

2. Dap-news.com

3. Sabay.com.kh

4. Kohsantepheapdaily.com.kh

5. Lookingtoday.com

6. www.littlefashion.asia 

7. Khmer79.com

8. Cen.com.kh

9. Camnews.com.kh

10. Khmer24.com

11. Camhr.com

12. Bongthom.com

13. Ant.com.kh

14. Khmer4ever.com

15. Cam111.com

សព្វថ្ងៃនេះ ហាង Little Fashion មានបុគ្គលិកចំនួន ២០នាក់ ហើយ ដែលបានបម្រើអតិថិនជនរាប់ពាន់នាក់ ជារៀងរាល់ថ្ងៃ ២៤ម៉ោង សំរាប់សេវាកម្ម Online Order និង ១២ ម៉ោងសំរាប់សេវាកម្មទូរស័ព្ទ។ បុគ្គលិកធ្វើការ នៅក្នុងហាង Little Fashion ភាគច្រើនជានិស្សិត ដែលមានភាពរួសរាយ រាក់ទាក់ និងចេះប្រើ Laptop និង Facebook យ៉ាងស្ទាត់ជំនាញ។ បើលោកអ្នកមិនដែលទិញ Online ពីមុន www.littlefashion.asia ជាកន្លែងដែលអ្នកអាចសាកទិញបាន ដោយមិនភ័យខ្លាច គេបោកប្រាស់ ដូចជាអោយលុយទៅគេ មិនបានទំនិញ។ លោកអ្នកក៏ទទួលបាន សេវាកម្ម Online លក្ខណះអាជីព ស្តង់ដាអន្តរជាតិ។ Little Fashion ក៏មានសេវាកម្ម ដឹកជញ្ជូន ដោយមិនគិតលុយ សំរាប់៣ខ័ណ (ចំការមន មករា និងដូនពេញ) នៅទីក្រុងភ្នំពេញ និងគិតលុយតែ ២០០០ រៀលសំរាប់ខ័ណ ទួលគោក។បើលោកអ្នកចង់ផ្សាយពាណិជ្ជកម្ម លើគេហទំព័រស្តង់ដាអន្តរជាតិនេះ សូមទាក់ទងលេខ 016 733303 ឬ 016 929292។

ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]