ចិន៖ ដោយសារតែជឿជាក់ថា នារីអាចទទួលបានឱកាសការងារច្រើនជាងបុរស បានធ្វើឲ្យបុរសជនជាតិចិនម្នាក់ សម្រេចចិត្តវះកាត់កែសុដន់ឲ្យដូចជាមនុស្សស្រី ដើម្បីបង្កើនឱកាសស្វែងរកការងាររបស់គាត់។

បុរសវ័យ៣០ឆ្នាំរូបនេះ ឈ្មោះ Ho បានជួបការលំបាកជាខ្លាំង ក្នុងការស្វែងរកការងារធ្វើជាង ១ខែមកហើយ ហើយគាត់បានសម្លឹងមើលឃើញថា ស្រ្តីងាយស្រួលស្វែងរកការងារធ្វើបានជាងគាត់ទៅទៀត ដែលធ្វើឲ្យគាត់គិតថា ខ្លួនអាចមានឱកាសការងារកាន់តែច្រើន បន្ទាប់ពីធ្វើការពង្រីកសុដន់ឲ្យដូចជាមនុស្សស្រី។ 

ដោយសារតែមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយទៅលើការវះកាត់ លោក Ho ក៏បានខ្ចីលុយគេជាង៥ ៨០០ដុល្លារ កាលពីខែសីហា និងបានធ្វើដំណើទៅកាន់មន្ទីរពេទ្យកែសម្ជស្សមួយក្នុងទីក្រុង Changsha ដើម្បីវះកាត់ពង្រីកសុដន់។

ការវះកាត់បានប្រព្រឹត្តទៅដោយជោគជ័យ ប៉ុន្តែមិនមាននរណាម្នាក់នៅក្នុងផ្ទះរបស់លោកបានដឹងពីរឿងនេះទេ រហូតដល់ពេល លោក Ho ត្រឡប់មកផ្ទះវិញជាមួយនឹងសុដន់ថ្មីមួយគូ ទើបធ្វើឲ្យសមាជិកគ្រួសារស្លុតអារម្មណ៍ ស្ទើរគាំងបេះដូងស្លាប់ នៅពេលដែលបានឃើញដើមទ្រូងរបស់ លោកជាលើកដំបូង។

ប្រភពព័ត៌មានបានឲ្យដឹងថា ម្តាយរបស់លោក បាននិយាយថា “ខ្ញុំមានការភ័យខ្លាចខ្លាំងណាស់។ តើវាអាចក្លាយជាបែបនេះយ៉ាងម៉េចទៅ? តើបុរសដែលមានសុដន់ធំម្នាក់ អាចប្រឈមមុខជាមួយអ្នកដទៃយ៉ាងម៉េចទៅ?”។ ថ្លែងក្នុងបទសំភាសន៍ លោកស្រីបានបន្តថា “ខ្ញុំមិនដឹងប្រាប់អ្នកថា ខ្ញុំពួនយំក្នុងបន្ទប់ប៉ុន្មានដងនោះទេ ដោយសាររឿងនេះ”។  

អ្វីៗហាក់មិនទទួលបានលទ្ធផលដូចការ រំពឹងទុកទាល់តែសោះ ដោយសាររងសម្ពាធ ពីគ្រួសារ លោក Ho ក៏សម្រេចចិត្តវះកាត់ដកសុដន់នោះចេញវិញ ដោយមិនទាន់ទាំងបានប្រើ វាទៅសំភាសន៍ការងារថ្មីមួយផង។

តែវានៅមិនទាន់ចប់នោះទេ ដោយសារលោក Ho បានធ្វើការបង់រំលោះទៅលើថ្លៃវះកាត់យកស៊ីលីកូនចេញវិញនោះ ដោយខាងមន្ទីរពេទ្យតែងតែ ទូរស័ព្ទមកនិយាយពីរឿងបង់រំលោះនោះ ស្ទើតែរៀងរាល់ថ្ងៃ ដែលធ្វើឲ្យលោក Ho សឹងតែកើតជំងឺសសៃប្រសាទទៅហើយ៕ 

ប្រភព៖ OddityCentral

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]