ភ្នំពេញ៖ ថ្វីបើពេលនេះ តារាសម្តែងស្រី និងបង្ហាញម៉ូត អ្នកនាង ប៊ីរីយ៉ា មានកូនស្រីធំម្នាក់ក៏ដោយ ក៏នាងនៅតែមានសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ មិនឲ្យចាញ់ពេលនាងនៅលីវប៉ុន្មានទេ។

កាលពីម្សិលមិញនេះដែរ តារាស្រីច្រមុះស្រួចរូបនេះ បានបង្ហាញរូបថតស៊ីអារម្មណ៍ជាច្រើនប៉ុស្តិ៍ ដោយកាច់រាងពត់ពែន នៅក្នុងអាងទឹក ។

ជាមួយនឹងឈុតហែលទឹក បញ្ចេញសាច់ដើមទ្រូងបែបនេះ បានទាក់ទាញក្រសែភ្នែកអ្នកគាំទ្រជាច្រើននាក់ ឲ្យសម្លឹងមើលរូបនាងមិនដាក់ភ្នែក។ ជាពិសេសពួកគេ ក៏បានលាន់មាត់សរសើរ ពីសម្រស់សោភារបស់នាងផងដែរ ពេលឃើញសាច់សខ្ចីដូចពងមាន់បក និងរូបរាងស្លីមរបស់នាង ដែលនារីក្រមុំល្មមៗសុំចាញ់តែម្តង។ 

គួររំលឹកផងដែរ តារាស្រីរូបនេះ បានចូលរោងការ ជាមួយនឹងលោក កាំង ហៃឡេង ដែលជាកូនកំលោះកូនកាត់ខ្សែចិន កាលពីខែធ្នូ ឆ្នាំ២០១៤ ហើយពួកគេក៏បានទទួលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ៕

ទស្សនារូបភាព តារាសម្តែងស្រី ប៊ីរីយ៉ា នៅខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ថា អ្នកនាង ប៊ីរីយ៉ា បានសម្រាលបានកូនស្រីមួយហើយ ក្រោយពីរៀបការបាន១ឆ្នាំ។ សម្រាប់តារាសម្តែង កូនកាត់ឥណ្ឌា អ្នកនាង តាំង គឺមចាំង ហៅ ប៊ីរីយ៉ា បានសម្រេចចិត្ត បញ្ចប់ភាពនៅលីវ រៀបការសាងគ្រួសារ ជាមួយស្វាមីជាអ្នកជំនួញ ក្រោយ ពីនាងរៀបការរួច គេសង្កេតឃើញថា តារាស្រីរូបនេះហាក់មានភាព ឃ្លាតឆ្ងាយពីសិល្បៈ មួយរយៈពេលធំ ដោយ សារតែនាង ត្រូវសម្ងំពពោះ និងថែទាំខ្លួន ក្រោយសម្រាលបានកូនស្រីមួយ ដែលមានអាយុប្រមាណជិត៤ខែ ។

សម្រាប់ព័ត៌មានដែលថា តារាស្រី អ្នកនាង ប៊ីរីយ៉ា សម្រាលបានកូនស្រីមួយនោះ ហាក់ដូចជារឿងដែលអាថ៌កំបាំង បិទបាំងខ្លាំងណាស់ ពោលនាងនិងស្វាមី មិនដែលបានបង្ហាញពីតម្រុយ ដែលពួកគេមានកូនទាល់តែសោះ ចាប់ តាំងពី ពួកគេរៀបការមួយជារឿយៗ ពួកគេតែងបង្ហាញភាពសិ្នទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា តែពីរនាក់មិនដែល ដាច់ទេ ដោយឡែករឿងមានកូនចៅនេះ គូស្វាមីភរិយាមួយគូនេះ មិនបានទម្លាយប្រាប់ ដល់សាធារណៈជន និង អ្នកគាំទ្រឡើយ ដោយធ្វើឲ្យទស្សនិកជនគិតថា ការដែលនាងលាក់បាំងទំនង មកពីនាងខ្លាចធ្លាក់កូដ នៅពេលមាន កូនហើយមើលទៅ ។

ទាក់ទងទៅនឹងចម្ងល់ទាំងអស់នេះដែរ ត្រូវបានតារាសម្តែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ អ្នកនាង ប៊ីរីយ៉ា បានចេញមុខទម្លាយប្រាប់ ជាសាធារណៈថា ខ្លួននាងពេលនេះបានក្លាយ ជាម្តាយរបស់គេហើយ ដោយនាងទើបតែ ទទួលបានចំណងដៃកូនស្រីម្នាក់ ដែលពេលនេះមានអាយុជិត៤ខែ កូនស្រីរបស់នាងមាន ឈ្មោះថា ឡា ប៊ីណា គាត់(កូន)មានសុខភាពរឹងមាំ ។

តួឯកស្រីក្នុងរឿង «ឋានសួគ៌ស្នេហ៍» រូបនេះ បានប្រាប់ពីទំហំចិត្តរបស់ខ្លួន ពេលក្លាយជាម្តាយរបស់គេថា « នៅពេល ដែលក្លាយខ្លួន ជាម្តាយរបស់គេ ទើបដឹងថាទំហំចិត្តខ្ញុំពេលនេះ ស្រលាញ់កូនខ្លាំង ហើយរឿងដែលខ្ញុំខ្លាចបំផុត គឺខ្លាចកូនឈឺ ខ្ញុំតែងតែចំណាយពេលថែរក្សាគាត់ បានយ៉ាងដិតដល់ » ។

បើទោះជាពេលនេះ តារាស្រីរូបនេះមានកូនស្រីមួយ ជាចំណងអាពាហ៍ពិពាហ៍ ហើយក៏ដោយតែនាងបានអះអាងថា នាងមិនទាន់ចង់គិតរឿងយកកូនបន្តទេ ដោយនាងបានប្រាប់បន្ថែមទៀតថា រហូតមកដល់ពេលនេះនាងនៅមិនទាន់ គិតថា យកកូនទី២ ក្នុងពេលឆាប់ៗខាងមុខនេះទេ ព្រោះថានាងចង់ទុកពេល មើលថែទាំកូនទី១ឲ្យល្អ និងទុកពេល សម្រាប់ការងារសិល្បៈ ឲ្យបានច្រើនរឹងមាំជាមុនសិន ទើបចាប់ផ្តើមគិតរឿងយកកូនបន្ត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ីរីយ៉ា