ភ្នំពេញៈ បើគិតរហូមកដល់ ពេលនេះ រយៈពេល១ឆ្នាំហើយ ដែលតារាសម្តែង កូនកាត់ឥណ្ឌា អ្នកនាង តាំង គឺមចាំង ហៅ ប៊ីរីយ៉ា បានសម្រេចចិត្ត បញ្ចប់ភាពនៅលីវ រៀបការសាងគ្រួសារ ជាមួយស្វាមីជាអ្នកជំនួញ ក្រោយ ពីនាងរៀបការរួច គេសង្កេតឃើញថា តារាស្រីរូបនេះហាក់មានភាព ឃ្លាតឆ្ងាយពីសិល្បៈ មួយរយៈពេលធំ ដោយ សារតែនាង ត្រូវសម្ងំពពោះ និងថែទាំខ្លួន ក្រោយសម្រាលបានកូនស្រីមួយ ដែលមានអាយុប្រមាណជិត៤ខែ ។

សម្រាប់ព័ត៌មានដែលថា តារាស្រី អ្នកនាង ប៊ីរីយ៉ា សម្រាលបានកូនស្រីមួយនោះ ហាក់ដូចជារឿងដែលអាថ៌កំបាំង បិទបាំងខ្លាំងណាស់ ពោលនាងនិងស្វាមី មិនដែលបានបង្ហាញពីតម្រុយ ដែលពួកគេមានកូនទាល់តែសោះ ចាប់ តាំងពី ពួកគេរៀបការមួយជារឿយៗ ពួកគេតែងបង្ហាញភាពសិ្នទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា តែពីរនាក់មិនដែល ដាច់ទេ ដោយឡែករឿងមានកូនចៅនេះ គូស្វាមីភរិយាមួយគូនេះ មិនបានទម្លាយប្រាប់ ដល់សាធារណៈជន និង អ្នកគាំទ្រឡើយ ដោយធ្វើឲ្យទស្សនិកជនគិតថា ការដែលនាងលាក់បាំងទំនង មកពីនាងខ្លាចធ្លាក់កូដ នៅពេលមាន កូនហើយមើលទៅ ។

ទាក់ទងទៅនឹងចម្ងល់ទាំងអស់នេះដែរ ត្រូវបានតារាសម្តែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ អ្នកនាង ប៊ីរីយ៉ា នៅពេលថ្មីៗនេះ បានចេញមុខទម្លាយប្រាប់ ជាសាធារណៈថា ខ្លួននាងពេលនេះបានក្លាយ ជាម្តាយរបស់គេហើយ ដោយនាងទើបតែ ទទួលបានចំណងដៃកូនស្រីម្នាក់ ដែលពេលនេះមានអាយុជិត៤ខែ កូនស្រីរបស់នាងមាន ឈ្មោះថា ឡា ប៊ីណា គាត់(កូន)មានសុខភាពរឹងមាំ  ។  

តួឯកស្រីក្នុងរឿង «ឋានសួរស្នេហ៍» រូបនេះ បានប្រាប់ពីទំហំចិត្តរបស់ខ្លួន ពេលក្លាយជាម្តាយរបស់គេថា « នៅពេល ដែលក្លាយខ្លួន ជាម្តាយរបស់គេ ទើបដឹងថាទំហំចិត្តខ្ញុំពេលនេះ ស្រលាញ់កូនខ្លាំង ហើយរឿងដែលខ្ញុំខ្លាចបំផុត គឺខ្លាចកូនឈឺ ខ្ញុំតែងតែចំណាយពេលថែរក្សាគាត់ បានយ៉ាងដិតដល់ » ។

បើទោះជាពេលនេះ តារាស្រីរូបនេះមានកូនស្រីមួយ ជាចំណងអាពាហ៍ពិពាហ៍ ហើយក៏ដោយតែនាងបានអះអាងថា នាងមិនទាន់ចង់គិតរឿងយកកូនបន្តទេ ដោយនាងបានប្រាប់បន្ថែមទៀតថា រហូតមកដល់ពេលនេះនាងនៅមិនទាន់ គិតថា យកកូនទី២ ក្នុងពេលឆាប់ៗខាងមុខនេះទេ ព្រោះថានាងចង់ទុកពេល មើលថែទាំកូនទី១ឲ្យល្អ និងទុកពេល សម្រាប់ការងារសិល្បៈ ឲ្យបានច្រើនរឹងមាំជាមុនសិន ទើបចាប់ផ្តើមគិតរឿងយកកូនបន្ត ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]