ភ្នំពេញ៖ Big Apple Donuts & Coffee ដែលជាហាងនំដូណាត់ដ៏ពេញនិយម សម្រាប់មនុស្សគ្រប់វ័យ ពិសេសយុវ័យ និងអ្នកធ្វើការ នៅកម្ពុជា នឹងបើកដំណើរការសាខាថ្មី គឺសាខាបឹងត្របែក ដែលជា សាខាទី៥ របស់ខ្លួន ដោយមានទាំងការចែកនំដូណាត់ឆ្ងាញ់ៗ សម្រាប់អតិថិជន ១០០ នាក់ដំបូង ហើយក្នុងនោះតារាចម្រៀងល្បីឈ្មោះក្នុងស្រទាប់យុវវ័យ របស់កម្ពុជា គឺកញ្ញា Nikki Nikki ក៍នឹងមានវត្តមាន ចូលរួមចែកនំផងដែរ។

កម្មវិធីបើកសម្ពោធសាខាបឹងត្របែកនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ តុលា ២០១៦ វេលា ម៉ោង៨:៣០ នាទីព្រឹក ហើយចំពោះអតិថិជន ដែលចង់ចូលរួមទទួលយកការចែក នំដូណាត់ ដោយឥតគិតថ្លៃ១០០នាក់ដំបូង តម្រូវអោយមកអោយបានមុនម៉ោងនៃការចាប់ផ្តើម កម្មវិធីនេះ។ ក្រៅពីនេះ អតិថិជនទាំងអស់ នឹងទទួលបាននូវការលក់ជូនពិសេសទៅលើ នំដូណាត់ គឺទិញ ២ ថែម ១ (Buy-2-Get-1 Free) សម្រាប់រយៈពេលមួយអាទិត្យពេញ គិតចាប់ពីថ្ងៃ ៨ ដល់ ១៤ ខែតុលា ឆ្នាំ២០១៦។

តារាចម្រៀង Nikki Nikki ក៏នឹងផ្តល់កិត្តិយសចែកនំដល់អតិថិជន រួមជាមួយនឹងការសម្តែង បទចម្រៀងដ៏ពេញនិយមរបស់កញ្ញា នៅក្នុងឱកាសនៃការបើកសម្ពោធសាខាថ្មីរបស់ ហាងនំ Big Apple Donuts & Coffee ផងដែរ។

សាខាបឹងត្របែក របស់ Big Apple Donuts & Coffee មានទីតាំស្ថិតនៅផ្ទះលេខ ៤៦៨ តាមបណ្តោយផ្លូវព្រះមុនីវង្ស ជិតការិយាល័យ Smart បឹងត្របែក (មើលផែនទី) ។

គួរបញ្ជាក់ផងដែរថា ដោយសារសន្ទុះនៃការគាំទ្រ និងពេញនិយមពីសំណាក់ អតិថិជននៅ កម្ពុជា មិនដល់រយៈពេល ២ឆ្នាំផង ហាងនំ Big Apple Donuts & Coffee បានបើកសាខា ៥កន្លែងនៅទីក្រុងភ្នំពេញ គឺសាខា បឹងកេងកង(BKK) សាខាទួលគោក(TK) សាខា ម៉ៅសេទុង(MST) និង សាខាកម្ពុជាក្រោម(KPK) និងសាខាបឹងត្របែក(BTK) ដែលជាសាខាទី៥។

តើអ្នកបានភ្លក់នំដូណាត់ ពីហាង Big Apple Donuts & Coffee ហើយឬនៅ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]