អេស្ប៉ាញ៖ កីឡាករលំដាប់កំពូលពិភពលោក Cristiano Ronaldo កាលពីពេលថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយសាររូបថតជាច្រើនសន្លឹករបស់រូបគេ កំពុងឈរចាំរើសបាល់នៅក្រៅទីលាន ខណៈដែលកំពុងទស្សនាកូនប្រុសរបស់ខ្លួនប្រកួត។

បើតាមប្រភពបានឲ្យដឹងថា កីឡារករឆ្នើមរបស់ Real Madrid រូបនេះ បានទៅទស្សនាកូនប្រុសរបស់ខ្លួន Cristiano Jnr ប្រកួត កាលពីចុងសប្តាហ៍កន្លងទៅ ដោយ Ronaldo ផ្ទាល់ឈរមើលពីខាងក្រៅទីលាន។ ចំនែកឯអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Ronaldo បានផ្លាស់ប្តូរមុខងាររបស់ខ្លួន ទៅឈរចាំរើសបាល់ខាងក្រៅវិញ ។ ដោយយោងតាមកាយវិការ និងអាកប្បកិរិយានេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រកោតសរសើរចំពោះរូបគេដែលចេះដាក់ខ្លួន ហើយជាពិសេសនោះ គឺជាឪពុកដ៏ល្អទៀតផង ។ 

ម្ចាស់ជើងឯក Ballon D'or ៣សម័យរូបនេះ បានឲ្យដឹងផងដែរថា ថ្វីត្បិតរូបលោកមានកេរ្តិ៍ឈ្មោះល្បីក្នុងទីលានក៏ដោយ ប៉ុន្តែនៅពេលដែលមកមើលកូនប្រុសប្រកួត ខ្លួនឯងគ្រាន់តែជាឪពុកសាមញ្ញម្នាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា Ronaldo ចង់ឲ្យកូនប្រុសរបស់ខ្លួនក្លាយជាកីឡាករបាល់ទាត់ដូចជាខ្លួនដែរ ដោយ Ronaldo បានបន្ថែមឲ្យដឹងទៀតថា «នៅផ្ទះខ្ញុំមានបាល់ជាច្រើនណាស់ ហើយកូនប្រុសខ្ញុំតែងតែលេងវាជាប្រចាំ។ ថ្វីត្បិតខ្ញុំចង់ឲ្យគេក្លាយជាកីឡាករបាល់ទាត់ពិតមែន តែយ៉ាងណាក៏ដោយ ខ្ញុំមិនបង្ខំកូនខ្ញុំទេ គឺទុកឲ្យគេជាអ្នកជ្រើសរើសខ្លួនឯង»

គួររំលឹកផងដែរថា Ronaldo មិនបានជួយឲ្យក្រុម Real Madrid ទទួលជ័យជំនះកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយបានត្រឹមស្មើជាមួយក្រុម Eibar ក្នុងលទ្ធផល ១-១ ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]