ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជា​ប្តី​ត្រូវ​​​រង​របួសធ្ងន់ ហើយបានបញ្ជូនទៅកាន់​មន្ទី​រពេទ្យ​ភ្លាមៗ ដើម្បីសង្គ្រោះ បន្ទាប់​ពី​ត្រូវ​​ស្ត្រីជាប្រពន្ធ​ប្រមឹក​ដេញ​កាប់​ត្រូវ​២​កាំបិត ក្នុងជម្លោះ​​​ផឹកស៊ី និង​បាត់​ទូរស័ព្ទ​ដៃ មានតម្លៃ​ជាង​១០​ដុល្លារ ដែល​ហេតុ​ការ​ណ៏​នេះ​ ​កើតឡើង​កាលវេលា​ម៉ោង​០១​ថ្ងៃ​ទី​០២​ តុលា ​២០១៦ ស្ថិត​នៅ​ចំណុច​ក្បែរ​ស្ថានីយរថភ្លើង​ក្រុងព្រះសីហនុ ​​ក្នុងភូមិ​៣​ស្កាត់​លេខ​៣​ ខេត្ត​ព្រះ​សីហ​នុ​។

យោង​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋានសង្កាត់​លេខ​៣​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះអ៊ុយ ផានិត អាយុ​៤០​ឆ្នាំ​ មានមុខ​របរ​ចុះទូក​ក្តាម ​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ រីឯ​ស្ត្រី​​​​ដៃដល់ឈ្មោះពេជ្រ ស្រី​ល័​ក្ខ អាយុ​៣៣​ឆ្នាំ មានកូន​ស្រី​ម្នាក់​ មាន​ទីលំនៅ​ក្នុងភូមិ​៣​ស្កាត់​លេខ​៣ ​ខេត្ត​ព្រះ​សីហ​នុ បាន​យក​កាំបិតប៉័ងតោ ដេញ​កាប់​ផ្អើល​ពេញ​ភូមិ បណ្តាល​ឱ្យ​​រង​របួសធ្ងន់ (​ដាច់​សរ​សៃ​.ក​ដៃ និង​ស្មារ​ខាងឆ្វេង​មួយ​កាំបិត​) ​ហូ​រឈាម​សន្លប់​ស្តូ​ក​ ​។

​ជុំវិញ​បញ្ហា​ដេញ​កាប់​ប្តី​នេះ​ផង​ដែរ ស្ត្រីដៃដល់បាន​​រៀបរាប់​ថា មូលហេតុ​ដែល​ដេញ​កាប់​ប្តី​ គឺមក​ពី​ប្តី​ធ្វើ​ឱ្យបាត់​ទូរស័ព្ទ​តម្លៃ​ជាង​​១០​ដុល្លារ ហើយ​ប្តី​បាន​រករឿង​ឈ្លោះ រហូត​យក​​ដុំ​ឥដ្ឋ​ដេញ​គប់​មក​លើ​រូប​គាត់ ទើប​គាត់​ទ្រាំ​ពុំ​បាន ក៏​ទាញ​កាំបិត​អ្នក​ជិតខាង​កាប់​វិញ​តែ​ម្តង​។

ប្រភព៖ កោះសន្ដិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃភ្ជុំបិណ្ឌទី៣០ កញ្ញា ក៏មានហេតុការណ៍ប្តីស្រវឹងប្រពន្ធក៏ស្រវឹង និយាយមិនត្រូវគ្នា កាប់ចាក់គ្នារបួស ធ្ងន់ទាំង២នាក់។

នៅក្នុងនោះ បានឲ្យដឹងថា ប្តីប្រពន្ធ២នាក់ ដែលផឹកស្រាស្រវឹងដូចគ្នា បានផ្ទុះជម្លោះពាក្យសំដីជាមួយគ្នា ឈានដល់ការកាប់ចាក់គ្នា របួសបែកក្បាលហូរឈាមទាំង២នាក់។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១៩៖២០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ប្តីឈ្មោះ ម៉ុន ឃីម អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ សុខ គា អាយុ៤៤ឆ្នាំ មានមុខរបរធ្វើស្រែ មានកូន៣នាក់ (ស្រី២នាក់)។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ច និងប្រជាការពារភូមិ បានដឹកជនគ្រោះទាំងពីរនាក់ ទៅព្យាបាលនៅមណ្ឌល សុខភាពស្រុកឱរ៉ាល់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]