រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​នារី​ជា​គូស្នេហ៍​ និង​ក្រុម​គ្រួសារ​របស់​នាង​ចាប់​អូស​ចូល​សាលាសង្កាត់​ចោម​ចៅ​ កាលពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​អះអាង​ថា នាង​ជាមួយ​គូស្នេហ៍​នេះ​ បាន​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​៥​ឆ្នាំ​ហើយ​នៅ​ពេល​នេះ​ បែរជា​ប្រុស​កំហូច​រូប​នេះ​មាន​ បំណង​ចង់​ដោះដៃ​យករួចខ្លួន​ព្រមទាំង​រត់​ ចោល​នាង​ទៀត​ផង ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ក្រុម​គ្រួសារ​ និង​គូស្នេហ៍​ចាប់​អូស​ចូល​សាលាសង្កាត់​ ដោះស្រាយ​គ្នា​នេះ​ឈ្មោះ ភឿន សិទ្ធ អាយុ​២២​ឆ្នាំ អតីត​កម្មករ​រោងចក្រ បច្ចុប្បន្ន​ប្រកប​របរ​លក់​ក្រួច​អាំង ស្នាក់​នៅ​ម្តុំ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំណែក​នារី​គូស្នេហ៍​មាន​អាយុ​២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ។

នារី​វ័យក្មេង​ជា​គូស្នេហ៍​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ពួក​នាង​បាន​ស្រលាញ់​គ្នា​៥​ឆ្នាំ​ហើយ​តាំងពី​ពួក​នាង​ធ្វើការ​ នៅ​រោងចក្រ​ជាមួយ​គ្នា​មក​ម្ល៉េះ ។ ដោយសារ​តែ​ពាក់​លួងលោម ព្រមទាំង​សន្យា​ថា​ នឹង​ចូល​ដណ្ដឹង​រៀប​ការ​តាម​ប្រពៃណី នាង​ក៏​សុខចិត្ត​លះបង់​ព្រហ្មចារី​យ៍​ជូន​ប្រុស​ស្នេហ៍​ ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ ប៉ុន្តែ​ប្រុស​ស្នេហ៍​របស់​នាង​សន្យា​ថា​ចូល​ដណ្តឹង​ម្តង​ហើយ​ម្តងទៀត ពោល​គឺ​សន្យា​ឲ្យ​រួច​តែ​ពី​មាត់​ប៉ុណ្ណោះ ។ លុះ​រយៈពេល​១​ខែ​ចុង​ក្រោយ​នេះ​ប្រុស​ កំហូច​នេះ​ក៏​ដាក់​ពាក្យ​លាឈប់​ការងារ​ ពី​រោងចក្រ និង​រត់​ចោល​បន្ទប់​ជួល​ក្នុង​បំណង​ ដោះដៃ​ចោល​នាង ។

នារី​វ័យក្មេង​រូប​នេះ​បន្ត​ទៀត​ថា បន្ទាប់​ពី​ដឹង​ថា ប្រុស​ស្នេហ៍​ចង់​ដោះដៃ នាង​ក៏​ប្រាប់​ក្រុម​គ្រួសារ​ឲ្យ​ដឹង ហើយ​ក៏​លើកគ្នា​ពី​ស្រុក​មក​ភ្នំពេញ​ ដើម្បី​តាម​រក​ប្រុស​កំហូច​នេះ​រហូត​ប្រទះ​ឃើញ​នៅ​ម្តុំ​ផ្សារ​អូរ​ដឹ​ម​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ក៏​នាំ​គ្នា​ចាប់​អូស​ចូល​សាលាសង្កាត់​ដើម្បី​ដោះស្រាយ​គ្នា ។

ចំណែក​ភាគី​ខាង​ប្រុស​ដែល​រង​ការ​ចោទប្រកាន់​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូបគេ​មិន​បាន​ឆក់​យក​ព្រហ្មចារី​យ៍​នាង​ឡើយ គឺ​គ្រាន់តែ​ស្រឡាញ់​គ្នា​ធម្មតា​ប៉ុណ្ណោះ ។

ចំពោះ​ការ​ឆ្លើយ​ដោះសារ​បែប​នេះ ត្រូវ​ភាគី​ខាង​ស្រី​បដិសេធ​ទាំង​ស្រុក ដោយ​លើក​ឡើង​ថា នេះ​គ្រាន់តែ​ជា​ពាក្យដោះសារ​យករួចខ្លួន​ប៉ុណ្ណោះ ដំណាច់​តែ​លះបង់​ខ្លួនប្រាណ​និង​ចិត្ត​៥​ឆ្នាំ​ហើយ មិន​អាច​ឲ្យ​ដោះដៃ​ បាន​ដោយ​ស្រួល​បែប​នេះ​ទេ គឺ​ត្រូវ​តែ​ដោះស្រាយ​គ្នា​ឲ្យ​ បាន​ច្បាស់លាស់​សិន ។

ក្រោយ​ពី​ប្រកែកប្រណាំង​គ្នា​កណ្ដាលផ្លូវ​អស់ចិត្ត ភាគី​ខាង​ស្រី​ក៏​ចាប់​អូស​ភាគី​ខាង​ប្រុស​ចូល​ទៅ​សាលាសង្កាត់​ចោម​ចៅ​ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ៕

ប្រភព៖ កោះសន្ដិភាព

វីដេអូពីហ្វេសប៊ុក៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

សម្រាប់រឿងរ៉ាវស្នេហានេះដែរ កាលពីពេលថ្មីៗនេះក៏មានករណី នារីម្នាក់រងកម្មពេលយកប្ដីទី២ផងដែរ ក្រោយពីប្ដីទី១មានស្រី។

នៅក្នុងនោះបានឲ្យដឹងថា ប្តី​ចោទ​ថា​ប្រពន្ធ​រវល់​លេង​ទូរស័ព្ទ​មិន​ព្រម​ដួស​បាយ​ឲ្យ​ហូប និង​មិន​ព្រម​ចូល​គេង ចំណែក​ប្រពន្ធ​ថា ប្តី​ស្រវឹងស្រា​បិទទ្វារ​មិន​ឲ្យ​ចូល​ផ្ទះ ក៏​ផ្ទុះ​ជម្លោះ​បណ្ដាល​ឲ្យ​របួស​ទាំង​សងខាង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

គ្រួសារ​ផ្ទុះ​ជម្លោះ​ខាងលើ​នេះ ប្តី​ឈ្មោះ អាន ហេង អាយុ​៣៤​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ រីឯ​ប្រពន្ធ​ឈ្មោះ ម៉ែ​ន អូន អាយុ​៣៧​ឆ្នាំ កម្មករ​រោងចក្រ ហាត ឌី​ស្ក នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជុំវិញ​បញ្ហា​ខាងលើ នាង​ជា​ប្រពន្ធ​បាន​ច្រាន​ចោលការ​ចោទប្រកាន់​ថា នាង​រវល់​លេង​ទូរស័ព្ទ តែ​ការ​ពិត​នាង​ថា​ពេល​ប្តី​មក​ពី​ធ្វើការ​បាន​រៀបចំ​បាយ​ទឹក​ឲ្យ​ប្តី​រួច​ហើយ តែ​ប្តី​នាង​ក្រោយ​បាយ​បែរជា​ផឹកស្រា​ស្រវឹង​ចូល​បន្ទប់​បិទទ្វារ​មិន​ឲ្យ​នាង​ចូល​ផ្ទះ មិនតែប៉ុណ្ណោះ​ពេល​នាង​ហៅ​ឲ្យ​បើកទ្វារ​បែរជា​បុរស​ជា​ប្តី​ដាល់​មួយ​ដៃ​ចំ​មុខ ទើប​ក្លាយជា​ជម្លោះ​កើតឡើង ។

ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​ថា បុរស​ខាងលើ​ជា​ប្តី​ទី​២​ទើប​រស់នៅ​ជុំ​គ្នា​បាន​៨​ខែ​ប៉ុណ្ណោះ ដោយ​ប្តី​មុន​នាង​មានកូន​២​នាក់ តែ​ប្តី​នាង​លួច​ទៅ​មាន​ស្រី​ផ្សេង នាង​ក៏​សម្រេច​ចែកផ្លូវ ដឹង​អី​មក​យកប្តី​ក្រោយ​នេះ​រងកម្ម ត្រូវ​គេ​វាយ​ធ្វើបាប និង​គំរាមកំហែង​ញយ​ដង ។ នាង​បញ្ជាក់​ថា នឹង​មិន​យកប្តី​ក្រោយ​នេះ​ទៀត​ទេ ។

ទោះជា​បែប​ណា គូ​ជម្លោះ​ខាងលើ​ដោយសារ​នាង​ជា​ប្រពន្ធ​ទាក់ទង​ទៅ​សមត្ថកិច្ច​សុំ​ការ​អន្តរាគមន៍​ជួយ ទើប​បុរស​ជា​ប្តី​ក្លាយ​ជនសង្ស័យ​បង្ក​ហិង្សា​ក្នុង​គ្រួសារ ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល​សហការ​ជាមួយ​នគរបាល​ក្រុង​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សួរនាំ​ទាំង​យប់​តែ​ម្តង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]