(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានតាមទៅចាប់ចោរស្រីម្នាក់ដែលបានលួចយកទូរស័ព្ទ និងលុយរបស់ជនជាតិឥណ្ឌា នៅក្នុងបន្ទប់ជួលផ្ទះសំណាក់ ឡូរ៉ូប៉ាក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ANG SISHiSH CHALIHA ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអាជីវករនៅស្រុក មកស្នាក់នៅបន្ទប់ខាងលើ ដោយឡែកជនសង្ស័យឈ្មោះ សេង ស្រីរត្ន័ អាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ជនសង្ស័យបានធ្វើសកម្មភាពលួចយកប្រាក់ និងទូរសព្ទ័ដៃទុកនៅលើតុ ពេលជនរងគ្រោះដេក់លក់។ បើតាមលោកស្នងការ វត្ថុតាងចាប់យកបានវិញរួមមាន ទូរសព្ទ័ដៃម៉ាក MOTOROLA ពណ៌ស និងប្រាក់ចំនួន៥០០$។ បច្ចុប្បន្នជនសង្ស័យខាងលើ ជំនាញកសាងសំណុំរឿងបញ្ជូនទៅជំនាញនៃស្នងការ ដើម្បីបន្តនិតិវិធី៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ចោរស្រីជើងល្អ ឆក់ខ្សែកក្មេងបានសម្រេច តែរត់មិនរួចត្រូវគេចាប់បានប្រគល់ឲ្យសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ។ គួររំលឹកផងដែរថា ចោរស្រីជើងល្អ ឆក់ខ្សែកក្មេងស្រីអាយុ៧ បានសម្រេចតែរត់មិនរួច ត្រូវឪពុកក្មេងស្រី ចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ច កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅចំណុចកន្លែងប្រគុំតន្ត្រី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកម្ដាយបាននាំកូនស្រីឈ្មោះ ទួន ស្រីនុត អាយុ៧ឆ្នាំ ទៅមើលការប្រគុំតន្ត្រីនៅជិតផ្ទះជួលរបស់ខ្លួន ខណៈដែលគាត់កំពុងតែឈរមើលការប្រគុំតន្ត្រីនោះ ស្រាប់តែជនសង្ស័យខាងលើ បានឆក់ខ្សែរកក្មេងស្រីនោះ បានសម្រេចតែរត់មិនរួចត្រូវឪពុកក្របួតជាប់ រួចប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ នគរបាលដដែល បញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ ម៉ាប់ ហៅលក្ខ អាយុ២០ឆ្នាំ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ស្រុកមេសាង ខេត្តព្រៃវែង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]