ភ្នំពេញ៖ កាលពីថ្ងៃ២៥ កញ្ញា ២០១៦ ក្រុមហ៊ុន Acer Computer Co., Ltd ប្រចាំតំបន់ឥណ្ឌូចិនបានធ្វើការសហការជាមួយ ក្រុមហ៊ុន PTC Computer Co., Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយ និងផ្តល់សេវាកម្មផ្តាច់មុខលើផលិតផលAcer បានរៀបចំសិក្ខាសាលា ស្តីអំពីការផ្តល់ចំណេះដឹងលើវិស័យពត៌មានវិទ្យា ដើម្បីចែករំលែកទៅកាន់និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានសមាគមនិស្សិតអាហារូបករណ៍។

ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ ធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នេះជាលើកទី២ហើយដែលក្រុមហ៊ុន ភី ធី ស៊ី និងក្រុមហ៊ុន Acer សហការគ្នា ក្នុងការរៀបចំកម្មវិធីនេះឡើង។

លោក អ៊ឹង សែ អគ្គនាយក្រុមហ៊ុន PTC Computer Co., Ltd បានមានប្រសាសន៏ថា៖ ការបង្កើតកម្មវិធីនេះឡើង វាជាការចូលរួមចំណែកមួយយ៉ាងសំខាន់ណាស់ សម្រាប់ប្អូនៗក្នុងការទទួលបាននូវចំណេះដឹងថ្មីៗ ទាន់សម័យកាល និងការអភិវឌ្ឍជាសកល លើវិស័យពត៌មានវិទ្យាក្នុងពេលបច្ចុប្បន្ន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗដែលជានិស្សិត របស់សមាគម អ.ម.ត នឹងខិតខំទទួលយកចំណេះដឹងដើម្បីអភិវឌ្ឍខ្លូន ឲ្យទៅជាធនធានមួយរូប សម្រាប់អភិវឌ្ឍសង្គមជាតិទាំងមូល។

មិនត្រឹមតែប៉ុណ្ណោះ លោក គីម ចាន់ នាយកគ្រប់គ្រងផលិតផលម៉ាក acerក្នុងតំបន់ឥណ្ឌូចិន មានប្រសាសន៍ថា៖ “គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺដើម្បីលើកទឹកចិត្តសិស្សនិសិ្សតឲ្យយល់កាន់តែច្បាស់ពីបច្ចេកវិទ្យាថ្មីៗដែលជាមុខងារសំខាន់ប្រចាំថ្ងៃបន្ទាប់ពីទូរស័ព្ទ smartphone។ មនុស្សភាគច្រើនអាចយល់ច្រើនពីចំណេះដឹងចំបងលើផ្នែកកុំព្យូទ័រ ប៉ុន្តែវានឹងប្រសើរជាងនេះប្រសិនបើសិស្សនិសិ្សតទទួលបានចំណេះដឹង ក៏ដូចជាមានបទពិសោធន៍ជាមួយការប្រើប្រាស់កុំព្យូទ័រ ដូចនេះគេអាចប្រើប្រាស់ចំណេះដឹងនេះទៅទិញកុំព្យូទ័រដំបូងរបស់គេ។

គួរបញ្ជាក់ដែរថា តាំងពីឆ្នាំ២០១៥មក ក្រុមហ៊ុនAcer ក្លាយជាក្រុមហ៊ុនដែលឈានមុខគេលើកុំព្យូទ័រHybrid ហើយacerក៏មានផ្គត់ផ្គង់កុំព្យូទ័រដែលមានម៉ូដែលជាច្រើនផងដែរ ដែលតម្រូវទៅតាមអតិថិជនគ្រប់ជាន់ថ្នាក់។ សម្រាប់ឆ្នាំ២០១៦ acer នឹងបន្តពង្រីកលើទីផ្សារកុំព្យូទ័រHybrid ដោយសង្កត់ធ្ងន់លើបទពិសោធនៃបច្ចេកវិទ្យាជឿនលឿន។មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៧ ក្រុមហ៊ុននឹងបន្តពង្រីកខ្លួនឲ្យក្លាយទៅជាក្រុមហ៊ុនដែលឈានមុខគេផ្នែកGame។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]