កោះកុង៖ នៅព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០១២កម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង បាន បញ្ជូនខ្លួនបុរសម្នាក់ ទៅសាលាដំបូងខេត្តដើម្បី វិនិច្ឆ័យទោស ទៅតាមផ្លូវច្បាប់ ដោយចោទប្រកាន់ពី ប៉ុនប៉ង រំលោភ សេពសន្ថវៈ ។

បុរសដែលប៉ុនប៉ង រំលោភ សេពសន្ថវៈ នោះមានឈ្មោះ ជុង តឿ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង មុខរបរ ជាកម្មករ សំណង់ ។ ជនរងគ្រោះ មានឈ្មោះ ដ.ច.ទ អាយុ ១៧ឆ្នាំមានទីលំនៅក្រុងខេមរៈភូមិន្ទ មុខរបរ លក់ចាប់ហួយ នៅផ្ទះ ។

ប្រភពពីសមត្ថកិច្ច បានបង្កើបឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង១១ និង៣០នាទីថ្ងៃ ដោយជនល្មើសទៅទិញឥវ៉ាន់ ជនរងគ្រោះ ដោយ ដឹងថា ម្តាយទៅផ្សារបាត់។ ដោយឃើញឱកាសល្អជនល្មើសឈ្មោះ ជុន តឿ បានឃើញជនរងគ្រោះបញ្ចេញសាច់ ដែលមើលទៅគួរឲ្យក្នាញ់ ជនល្មើសក៏ទាញដៃចូលក្នុងបន្ទប់ ឱបថើបរិត ទៅតាមការស្រេកឃ្លានភ្លើងតណ្ហារបស់ខ្លួន ហើយជនរងគ្រោះ ខំរើបម្រះតែពុំរួច តែសំណាងល្អត្រូវម្តាយ មកទាន់ធ្វើឲ្យបុរសនោះពុំអាចសម្រេចបំណងឡើយ។ នៅពេលឃើញ ករណីនោះភ្លាមម្តាយបានទៅប្តឹង នគរបាលធ្វើការឃាតខ្លួន បានភ្លាម ។

ប្រភពដដែលបានបន្តថា ជនល្មើសបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត នៅបទល្មើស ខាងលើ ពិតប្រាកដមែនដោយ ខ្លួនស្រលាញ់នាងខ្លាំងពេក៕

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]