(ភ្នំពេញ)៖ មុខសញ្ញាឆក់យ៉ាងសកម្មចំនួន៧នាក់ត្រូវបានកម្លាំងនគរបាកខណ្ឌទួលគោក ដេញបង្ក្រាបរហូតក្របួចបានទាំងក្រុម បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប បានសម្រេចពីនារីរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ។

ហេតុការណ៍នេះបានកើតឡើងនាយប់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ជិតវិទ្យាល័យជាសុីមសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

នារីរងគ្រោះ បាននិយាយថា មុនកើតហេតុនាងបានជិះម៉ូតូមួយគ្រឿងម៉ាក Click ចេញពីធ្វើការក្នុងគោលបំណងត្រឡប់ទៅផ្ទះ ដោយជិះម្នាក់ឯងឆ្លងស្ពានអាកាសស្ទឹងមានជ័យ លុះជិះមកដល់មុខវិទ្យាល័យជាសុីមសាមគ្គី ដែលជាកន្លែងកើតហេតុ ក៏លេចមុខជនល្មើស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Dream សង់មកជិះអែបរួចធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបន្ទាប់ពីឆក់បានហើយ ជនសង្ស័យទាំង២នាក់ខាងលើ បានព្យាយាមបើកម៉ូតូគេចចេញពីកន្លែងកើតហេតុ តែត្រូវបាននារីរងគ្រោះស្រែកថាចោរៗ គាប់ជួនពេលនោះ ក៏មានសមត្ថកិច្ចខណ្ឌទួលគោក ដែលល្បាតនៅក្បែរ ឭបានជិះដេញតាមជនសង្ស័យ ពីក្រោយរហូតដល់សាលាទឹកល្អក់។ 

ភ្លាមនោះជនសង្ស័យបានជិះចូលទៅក្នុងសាលា ដែលមានបក្ខពួក៥នាក់ទៀតអង្គុយចាំនៅក្នុងនោះ ក៏ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ចាប់បានទាំងអស់ និងបានដកហូតកាបូបនារីរងគ្រោះមកវិញរួចជាមួយម៉ូតូ របស់ជនសង្ស័យដែលជិះធ្វើសកម្មភាពផងដែរ។

ក្រោយពីចាប់បាន និងដកហូតសម្ភាររួចមកជនសង្ស័យ ដែលជាមុខសញ្ញទាំង៧នាក់ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងរៀបចំឯកសារបញ្ជួនទៅតុលារការនៅពេលក្រោយ។

ចំណែកកាបូបរបស់នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ប្រគល់ទៅអោយវិញហើយ៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានបង្ក្រាប និងចាប់ខ្លួន ក្រុមចោរឆក់២នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្ម នៅរាជធានីភ្នំពេញ ដែលការចាប់ខ្លួននេះ បានធ្វើឡើងភ្លាមៗ ក្រោយពីពួកគេ បានឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ នៅតាមផ្លូវកម្ពុជាក្រោម កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦។

អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលរបស់លោក ចាប់ខ្លួនបាន នៅតាមផ្លូវសហព័ន្ធរុស្សី សង្កាត់កកាប ព្រមទាំងដកហូតម៉ូតូមួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា សម្រាប់ជនសង្ស័យទាំង២នាក់នេះ កំពុងស្ថិតក្រោមការសួរនាំ ពីសមត្ថកិច្ច របស់លោក នៅអធិការដ្ឋាននគរបាលខណ្ឌ ថាតើពួកគេអាចជាប់ពាក់ព័ន្ធ និងបទល្មើសអ្វីខ្លះទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]