ក្រចេះ ៖ អាជ្ញាធរ និងសមត្ថកិច្ចខេត្ដ ក្រចេះ បានរួមសហការជាមួយក្រុមហ៊ុនវិនិ យោគទុនរបស់ប្រទេសចិន បូមទឹកចេញពី រណ្ដៅជម្រៅ ៣០០ម៉ែត្រ ដើម្បីជួយសង្គ្រោះ កម្មករដែលសង្ស័យថា អាចស្លាប់ទៅហើយ នោះ បន្ទាប់ពីថ្ម និងដីធ្លាក់សង្កត់ពីលើ បន្ទាប់ ពីក្រុមហ៊ុនវិនិយោគចិនមួយនេះដាក់បំផ្ទុះ គ្រាប់បែក ដើម្បីយករ៉ែ ។

នៅកន្លែងកើតហេតុ ដែលមានវត្ដមាន អភិបាលរង ខេត្ដក្រចេះ លោក ហឿ ស៊ី ញ៉ែម និងស្នងការនគរបាលខេត្ដ លោកជួង សៀងហាក់ និងកម្លាំងសមត្ថកិច្ចជាច្រើន នាក់ផ្សេងទៀត កំពុងខិតខំប្រឹងប្រែងរុករក ជនរងគ្រោះទាំង ៨នាក់ ។ បើតាមការសន្និដ្ឋាន ពីអ្នកជំនាញថា ទឹកនេះអាចបូចរយះពេល ២ថ្ងៃទើបអស់ ។

តែទោះជាយ៉ាង ណា បើយោងតាមមន្ដ្រីនគរបាល ដែលកំពុង ស្ថិតនៅកន្លែងកើតហេតុ ជាប់ព្រំប្រទល់ ខេត្ដរតនគីរី បានឱ្យដឹងថា មានសង្ឃឹមតិច តួចណាស់ ដែលកម្មករទាំងនោះនៅមាន ជីវិតរស់នៅ ៕

ដក​ស្រង់​ពី​គេហទំព័រ​ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]