កំពង់ស្ពឺ៖ កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន នៃអធិការ​ដ្ឋាននគរបាលស្រុកបសេដ្ឋ សហការជាមួយ ប៉ុស្តិ៍នគរបាលស្វាយរំពារ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បានចុះត្រួតពិនិត្យ និងធ្វើតេស្តទឹកនោមស្រ្តី ខារ៉ាអូខេ (KTV) យីហោ 333 ចំនួន ៧នាក់ ក្នុងនោះមានម្នាក់ផ្ទុក ទៅដោយសារធាតុញៀន នៅចំណុចភូមិ ត្រពាំងខ្យា ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ។

បើតាមមន្ត្រីជំនាញ បានឲ្យដឹងថា ខារ៉ាអូខេនេះ មានយីហោ 333 ដែលមានម្ចាស់ឈ្មោះ សែត សុឃីម ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិត្រពាំធ្នង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទីតាំងខារ៉ាអូខេនៅភូមិ ត្រពាំងខ្យា ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

មន្ត្រីជំនាញបានបន្តថា ស្រីបម្រើការខារ៉ាខេទាំង ៧នាក់ មានឈ្មោះ ១-ឈ្មោះ សុខ ស៊ីណា អាយុ២០ឆ្នាំ នៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ, ២-ឈ្មោះ ឈួន ស្រីរ័ត្ន អាយុ២០ឆ្នាំ នៅភូមិក្រាំងសសរ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ, ៣-ឈ្មោះ ផល ហាស់សាលី អាយុ២៧ឆ្នាំ នៅភូមិសុភីពីរ ឃុំរតនៈ ស្រុកស្វាយប៉ាក ខេត្តបាត់ដំបង, ៤-ឈ្មោះ ប៊ិន រីណា អាយុ២១ឆ្នាំ នៅភូមិឧត្តម ឃុំព្រៃកក្បៅ ស្រុកពាមជ ខេត្តព្រៃវែង, ៥-ឈ្មោះ ទូច ស្រីនាង អាយុ២១ឆ្នាំ នៅភូមិថ្មី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ, ៦-ឈ្មោះ សុក ពិសី អាយុ៣០ឆ្នាំ នៅភូមិត្រពាំងធ្នង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ, ៧-ឈ្មោះ ឌី សុភ័ក្រ អាយុ២០ឆ្នាំ នៅភូមិព្រែកផ្តៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងថា ជាលទ្ធផលត្រួតពិនិត្យ និងធ្វើតេស្តទឹកនោមស្ត្រីបម្រើខារ៉ាអូខេ ទាំង ៧នាក់ ខាងលើ ក្នុងនោះមានម្នាក់ឈ្មោះ ឌី សុ​ភ័​ក្រ ផ្ទុកទៅដោយសារធាតុញៀន ៕

ប្រភព៖ ដើមអម្ពិល

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៦នេះដូចគ្នា កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ១០ករណី ឃាត់ មនុស្ស ៣២នាក់ (ស្រី២នាក់) ក្នុងមុខសញ្ញាជួញដូរ ១៨នាក់ និងមុខសញ្ញាប្រើប្រាស់ ១៤នាក់ វត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន (ice) ១១,៩៨ក្រាម និង២០កញ្ចប់តូច កញ្ឆាក្រៀម ៥,៨១ក្រាម ។

យោងតាមរបាយការណ៍នគរបាលជាតិ បានឲ្យដឹងថា ទីតាំងបង្ក្រាប ទី១. មន្ទីរ បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៣,១៧ក្រាម, ទី២. ភ្នំពេញ បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២កញ្ចប់តូច, ទី៣. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ មេតំហ្វេតាមីន (ice) ៥កញ្ចប់តូច, ទី៤. ក្រចេះ បង្រា្កប ១ករណី ឃាត់ខ្លួន ៤នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៣កញ្ចប់តូច, ទី៥. កោះកុង បង្រា្កប ៣ករណី (១ដីការ) ឃាត់ខ្លួន ១១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៧,១៩ក្រាម កញ្ឆាក្រៀម ៥,៨១ក្រាម, ទី៦. កំពង់ចាម បង្រា្កប ១ករណី ឃាត់ខ្លួន ៦នាក់ (ស្រី២នាក់) មេតំហ្វេតាមីន (ice) ១០កញ្ចប់តូច, ទី៧. ព្រះសីហនុ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១,៦២ក្រាម និងទី៨. សៀមរាប បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]