ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ១០ករណី ឃាត់ មនុស្ស ៣២នាក់ (ស្រី២នាក់) ក្នុងមុខសញ្ញាជួញដូរ ១៨នាក់ និងមុខសញ្ញាប្រើប្រាស់ ១៤នាក់ វត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន (ice) ១១,៩៨ក្រាម និង២០កញ្ចប់តូច កញ្ឆាក្រៀម ៥,៨១ក្រាម ។

យោងតាមរបាយការណ៍នគរបាលជាតិ បានឲ្យដឹងថា ទីតាំងបង្ក្រាប ទី១. មន្ទីរ បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៣,១៧ក្រាម, ទី២. ភ្នំពេញ បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២កញ្ចប់តូច, ទី៣. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ មេតំហ្វេតាមីន (ice) ៥កញ្ចប់តូច, ទី៤. ក្រចេះ បង្រា្កប ១ករណី ឃាត់ខ្លួន ៤នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៣កញ្ចប់តូច, ទី៥. កោះកុង បង្រា្កប ៣ករណី (១ដីការ) ឃាត់ខ្លួន ១១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៧,១៩ក្រាម កញ្ឆាក្រៀម ៥,៨១ក្រាម, ទី៦. កំពង់ចាម បង្រា្កប ១ករណី ឃាត់ខ្លួន ៦នាក់ (ស្រី២នាក់) មេតំហ្វេតាមីន (ice) ១០កញ្ចប់តូច, ទី៧. ព្រះសីហនុ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១,៦២ក្រាម និងទី៨. សៀមរាប បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) ៕

ប្រភព៖ ដើមអម្ពិល

កំណត់ត្រាខ្មែរឡូត៖

ករណីគ្រឿងញៀននេះដែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ នៅចំណុចផ្លូវលំ ស្ថិតក្នុងក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ឪពុកកូន ជនជាតិវៀតណាម ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញឿន ដោយក្នុងនោះកម្លាំងជំនាញដកហូតថ្នាំ៥៦កញ្ចប់ និងម៉ូតូ២គ្រឿង។

លោក ហ៊ីម គឹមសាន្ដ នាយនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានឲ្យភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយ កម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយ កម្លាំងនគរបាកប៉ុស្ដិ៍ស្វាយប៉ាក ក្រោមការណែនាំពីលោក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌ បានលបឆ្មក់ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួន ជនប្រើប្រាស់ និងជួញដូរគ្រឿងញៀន ២នាក់ឪពុកកូន ហើយជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវយូរណាស់មកហើយ។

បើតាមនាយប៉ុស្ដិ៍ ជនសង្ស័យដែលបានឃាត់ខ្លួនទី១-ឈ្មោះ ង្វៀង ហាវហូម អាយុ២៣ឆ្នាំ ទី២-ឈ្មោះ ង្វៀង ហាវថាំង អាយុ៥២ឆ្នាំ មុខរបរបោកគក់ខោរអាវ ត្រូវជាឪពុក ស្នាក់នៅ ក្បែចំណុចកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ឪពុកកូន រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមក សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់តាមច្បាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]