ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុងប៉ៃលិនចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត បន្ទាប់​ពី​ត្រូវឪពុក​ម្តាយ​ក្មេង​ស្រី​​រង​គ្រោះ​ប្តឹង​ថា​ បាន​ល្បួង​កូនស្រី​របស់​គាត់យក​ទៅ​រំលោភ​រហូត​បាន​សម្រេច​ នៅ​ក្នុង​សាលា​បឋម​សិក្សា​ព្រៃ​មង្គល ក្រុងប៉ៃលិន ដែលហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ ​​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២២ ​កញ្ញា ឆ្នាំ​២០១៦ ​។

​ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ពី​បុរស​ម្នាក់​ឈ្មោះពិល សំណាង អាយុ​៣៤​ឆ្នាំ ត្រូវជា​ឪពុក និង​ម្តាយឈ្មោះ ផ​ន សា​រឿ​ន អាយុ​២៩​ឆ្នាំ ​បាន​​អះអាង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ​កញ្ញា ​២០១៦ ​​ជនសង្ស័យ​ឈ្មោះអ៊ូ រឿ​ន អាយុ​៣១​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ជាមួយ​គ្នា បាន​ល្បួង​កូនស្រី​​​គាត់អាយុ​៦​ឆ្នាំ ចូល​ទៅ​ក្នុង​សាលារៀន​បឋម​សិក្សា​មួយ ​ដែល​សិស្ស​ឈប់​សម្រាក ហើយ​មាន​សភាព​ស្ងាត់ រួច​ក៏​ធ្វើ​សកម្មភាព​ស្រាត​ខោអាវចាប់រំលោភ​រហូត​ដល់​បាន​សម្រេច​​។

បន្ទាប់​មកជនសង្ស័យ​​ចេញ​ទៅ​បាត់​​ស្រមោល ហើយ​កូនស្រី​​គាត់​​ដើរ​សំដៅ​មក​ផ្ទះ រួច​ប្រាប់​ម្តាយ​ថា បុរស​ខាងលើ​ចាប់រំលោភ​ខ្លួន ដោយ​ឃើញ​សភាព​មិន​ស្រួល ឪពុក​ម្តាយក៏​ប្រញាប់ បញ្ជូ​ន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​ពិនិត្យ​ និង​ព្យាបាល ។

​យោង​តាម​ចម្លើយ​សារភាព​របស់​សង្ស័យ​ឱ្យ​ដឹង​ថា រូបគេ​ពិតជា​បាន​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ រហូត​ដល់​បាន​សម្រេច​​មែន នេះ​ទើបតែ​ជា​លើក​ទី​១ហ្នឹង ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំនុំរឿង ដើម្បី​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះត្រូវ​សមត្ថកិច្ច​កំពុង​ទាក់ទង​ទៅ​ខាង​អង្គការមក​ពី​ភ្នំពេញ ឱ្យជួយ​អន្តរ​គម​ន៍​បន្ថែម​ទៀត ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីថ្មីៗនេះ ក្មេងស្រីអាយុទើបតែ ៧ឆ្នាំ ដែលរស់នៅក្នុងគ្រួសារ ក្រីក្រម្នាក់ត្រូវជនល្មោភកាម ចាប់រំលោភសេពសន្ថវៈ បានសម្រេចរហូតដល់ទៅ ១២ដង ដោយមានការឈឺចាប់ ពេញរាងកាយ បាននិយាយប្រាប់ម្ដាយ ក៏ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

បើតាមក្មេងស្រីរងគ្រោះអាយុ ៧ឆ្នាំ រស់នៅក្រុងស្វាយរៀង បានរៀបរាប់ ទាំងដៃព្យួរសេរ៉ូម ឈឺចុកចាប់ពេញខ្លួនប្រាណ ថា នៅវេលាម៉ោងប្រមាណ ៧៖៣០យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ពូធឿន (ជាជនល្មើស) ខណៈឪពុកទៅចាំ យកម្តាយត្រឡប់ មកពីធ្វើរោងចក្រវិញ ឃើញក្មេងស្រីរងគ្រោះ នៅម្នាក់ឯងជនល្មើស បានចូលមកក្នុងផ្ទះ ហើយចាប់សម្រាតខោលីអូ ហើយយកដៃស្ទាបអង្អែល ប្រដាប់ភេទ និងយកប្រដាប់ភេទ របស់គាត់ដាក់ចូលក្នុង ប្រដាប់ភេទក្មេងស្រី រហូតបានសម្រេច ចំនួន ១២ដង ។

ក្មេងស្រីរងគ្រោះបានបន្តទៀតថា រាល់ពេលពូធឿនរំលាភម្តងៗ តែងគំរាមមិនឲ្យប្រាប់ អ្នកណាឡើយពិសេសឪពុកម្តាយ បើហ៊ានប្រាប់គាត់ និងសម្លាប់ចោល ព្រោះពូធឿននេះ ដាក់កាំបិតស្នៀតសៀតចង្កេះរហូត និងឲ្យលុយក្មេងស្រី ២ទៅ ៣ពាន់រៀល ជាការបំបិតមាត់ ។ បើតាមការបញ្ជាក់ពី ក្មេងស្រីរងគ្រោះបានឲ្យដឹងថា ជនល្មើសឈ្មោះ ធឿន នេះ បានចាប់រំលាភលើខ្លួន បានចំនួន ១២ដង ដោយសារមានការឈឺ ប្រដាប់ភេទខ្លាំងពេក ទើបដាច់ចិត្តនិយាយ ប្រាប់ម្តាយតែម្តង ។

បើតាមឪពុកក្មេងស្រី រងគ្រោះឈ្មោះ ឃឹម សោភា អាយុ ៣៦ឆ្នាំ បានឲ្យដឹងថា ជនល្មើសឈ្មោះ ពេជ្យ សាធឿន អាយុ៤៩ឆ្នាំ មានមុខរបរជាជាងគំនូរ ជាអ្នកភូមិផងរបងជាមួយគ្នា មិននឹកស្មានសោះហ៊ាន ធ្វើអំពើថោកទាប មកលើកូនស្រីគាត់ ដែលជាទង្វើសង្គមស្អប់ខ្ពើម ។ 

នៅវេលាម៉ោង ៤៖៣០ ទៀបភ្លឺ ថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៦ កូនស្រីរបស់គាត់ មានអាការៈល្វើយអស់កំលាំង និងមានការចុកចាប់ ក្នុងប្រដាប់ភេទខណៈនោះប្រពន្ធ របស់គាត់ត្រូវជាម្តាយក្មេងស្រី ឈ្មោះ ជួច ន្នី បានឡើងដាំបាយ រួចក៏ដាស់កូនឲ្យឡើង កូនស្រីគាត់ប្រាប់ថា កូនឡើងមិនរួចទេ ព្រោះកូនត្រូវពូធឿន ឡើងមកចាប់រំលោភកាល ពីក្បាលព្រលប់ល្ងាចមិញ ខណៈពុកទៅយកម៉ែឯង ។

ឪពុកក្មេងស្រីរងគ្រោះបានបន្តទៀតថា គាត់ក៏បាននាំកូនស្រី ទៅពិនិត្យសុខភាព នៅមន្ទីពេទ្យដោយគ្រូពេទ្យប្រាប់ថា ក្មេងស្រីដែលជាកូនរបស់គាត់ មានរបួសដាច់រលត់ទ្វារមាស យ៉ាងធ្ងន់ធ្ងរ ត្រូវការព្យាបាល ហើយអង្គការការពារសិទ្ធិកុមារ និងអង្គការជាច្រើនទៀត បានចុះមកសួរសុខទុក្ខ ដល់លំនៅដ្ឋានផងដែរ ប៉ុន្តែស្ថានភាពជំង្ងឺនៅតែធ្ងន់ធ្ងរ ។

ក្រោយមកលោក បានធ្វើការដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ច ហើយសមត្ថកិច្ច បាននាំខ្លួនជនល្មើស ទៅសាកសួរនៅថ្ងៃទី២២ ខែកញ្ញា នៅការិល័យព្រហ្មទណ្ឌ័កំរិតធ្ងន់ នៃស្នងការនគរបាលខេត្ត ។ ប្រភពដដែលបានញ្ជាក់ថា គ្រួសារគាត់ក្រីក្រណាស់ រៀបការជាង ១០ឆ្នាំ ហើយបានកូនស្រីតែម្នាក់នេះទេ ហើយត្រូវគេរំលោភទៀត ។

ប្រភពពីអ្នកភូមិ បានលួចបង្ហើបឲ្យដឹងថា ជនល្មោភកាមឈ្មោះ ធឿននេះ ធ្លាប់បានចាប់រំលោភក្មេងស្រី ពីរនាក់ផ្សេងទៀត នៅក្នុងភូមិនេះដែរ តែក្មេងស្រីទាំងនោះ មិនហ៊ានប្រាប់ឪពុកម្តាយ ព្រោះខ្លាចការគំរាម ពីជនល្មើស ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ជនល្មោភកាមឈ្មោះ ពេជ្រ សាធឿន បានសារភាពថា ខ្លួនពិតជារំលោភក្មេងរងគ្រោះ ពិតប្រាដកមែន ខណៈដែលឪពុកម្តាយក្មេងស្រីមិននៅផ្ទះ ។ បច្ចុប្បន្នជនល្មើស ត្រូវបានបញ្ជូនទៅតុលាការ ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ និងបញ្ជូនដាក់ពន្ធនាគា នៅថ្ងៃដដែលនេះផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]