ភ្នំពេញ៖ ប្រហែលជាប្រិយមិត្តបានស្គាល់រួចមកហើយ ពីផលិតផលគ្រឿងសម្អាងដ៏ល្បីមួយ មកពីប្រទេសកូរ៉េ THE FACE SHOP ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន។ ហើយកាលពីយប់មិញនេះដែរ THE FACE SHOP បានដាក់សម្ពោធផលិតផលថ្មីមួយទៀតហៅថា "The Therapy First Serum" នៅឯផ្សារទំនើបអ៊ីអន។

ផលិតផល The Therapy First Serum ជាផលិតផលថ្មីមួយ ដែលមានរូបមន្តពិសេស ក្នុងការប្រឆាំងនឹងភាពជ្រីវជ្រួញ អាចជួយឲ្យផ្ទៃមុខមានសំណើម និងស្បែកភ្លឺរលោង។ ហើយចំពោះធាតុផ្សំពិសេសរបស់ The Therapy First Serum នេះដែរ គឺមានការបញ្ចូលធាតុគ្នា នូវទឹកសមុទ្រប្រទេសបារាំង ជាមួយប្រេងធម្មជាតិសំខាន់ និងសារធាតុធម្មជាតិផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ The Therapy First Serum មានទាំងគុណភាពខ្ពស់ និងតម្លៃសមរម្យទៀតផង។ 

ក្នុងនោះដែរ THE FACE SHOP គឺមានលក្ខណៈពិសេសខុសពីគេ ត្រង់រាល់ផលិតផលទាំងអស់ សុទ្ធតែផលិតឡើង ប្រកបទៅដោយរូបមន្តធម្មជាតិ ដែលគ្មានផ្សំជាសារធាតុគីមីនោះទេ។ ចំពោះការប្រើប្រាស់ផលិតផល ក៏នឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ក្នុងមួយសប្តាហ៍ដែរ ក្នុងការវិវត្តន៍ឲ្យឃើញលទ្ធផលវិជ្ជមាន ហើយលទ្ធផលវិជ្ជមាននេះ នឹងស្ថិតស្ថេរយូរអង្វែងរហូតតទៅ។ ជាពិសេសទៀតនោះ THE FACE SHOP តែងតែផ្តល់នូវផលិតផល ដែលប្រកបទៅដោយផាសុកភាព សុវត្ថិភាព និងគុណភាពខ្ពស់ក្នុងការថែរក្សាសម្រស់ រួមទាំងបុគ្គលិក មានភាពរួសរាយ និងមានចំណេះដឹងខាងផ្នែកថែរក្សាសម្រស់ និងអាចជួយអតិថិជន ដែលមានបញ្ហាសម្រស់ក្នុងការពិភាក្សា ដើម្បីរកដំណោះស្រាយ។

ឆ្លៀតក្នុងឱកាសនោះដែរ អ្នកគាំទ្រ ផលិតផល THE FACE SHOP ដែលក្នុងនោះ ជាតារាសម្តែងស្រី ថន ស្រីណៃ ក៏បាននិយាយឲ្យដឹងដែរថា រូបនាងផ្ទាល់ក៏និយមប្រើ THE FACE SHOP ផងដែរ ព្រោះវាបានធ្វើឲ្យស្បែកមុខរបស់នាងម៉ត់រលោងដូចកូនក្មេង ហើយថែមទាំងមានសំណើមស្បែកទៀតផង។ ហើយនាងពិតជាពេញចិត្តជាមួយគុណភាពរបស់ THE FACE SHOP នេះខ្លាំងណាស់ ដែលសារធាតុទាំងអស់នៅក្នុងផលិតផល សុទ្ធតែធម្មជាតិ គ្មានប៉ះពាល់ដល់សុខភាពស្បែកនោះទេ។

THE FACESHOP មានទីតាំងសរុបចំនួន១០សាខា ដោយក្នុងនោះនៅរាជធានីភ្នំពេញ មានចំនួន៥សាខា និងតាមបណ្តាខេត្តមួយចំនួន មាន៥ សាខា ដូចជា តាខ្មៅ បាត់ដំបង សៀមរាប កំពង់ចាម និងកំពង់សោម។ ហើយនឹងមានគម្រោងរួចហើយដែរ សម្រាប់សាខាបន្ទាប់នៅចុងឆ្នាំ២០១៦នេះ គឺបន្ថែមទីតាំង៣សាខាទៀត ដែលទីមួយ នៅលើបណ្តោយផ្លូវនរោត្តម និងពីរទីតាំងទៀត នៅផ្សារទំនើប Parkson Mall ជាន់ក្រោម និងជាន់ទីមួយ៕

កញ្ញា ថន ស្រីណៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]