ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ហាងកាហ្វេ «iPad Coffee» បានចាប់បើកសម្ពោធអាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាហាងកាហ្វេដំបូងបង្អស់ក្នុងស្រុក មានបំរើសេវាកម្ម iPad ដាក់លេងដោយសេរី ឥតគិតថ្លៃ ជូនអតិថិជន។

នៅក្នុងពិធីសម្ពោធនេះដែរ មានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ក្នុងនោះក៏មានតារាចម្រៀង តារាសម្តែងល្បីៗបានចូលរួមក្នុងពិធីសម្ពោធនេះផងដែរ។ មិនថែមតែប៉ុណ្ណោះ កម្មវិធីក៏មានការចែកជូន Free នូវភេសជ្ជៈ សម្រាប់ភ្ញៀវកិត្តិយសទទួលទានទៀតផង។ 

ហាង iPad Coffee  គឺជាហាងកាហ្វេទំនើបដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលបានផ្តល់ iPad ចំនួន៣០គ្រឿង ជូនអតិថិជនលេងដោយឥតគិតថ្លៃ។ ចំនែកឯខាងផ្នែកសេវាកម្មវិញ iPad Coffee បានផ្តោតលើតម្រូវការរបស់អតិថិជនទាំង៣យ៉ាងមានដូចជា៖ សេវាកម្ម iPad ឥតគិតថ្លៃ ល្បឿនអុិនធើណេត និងជាពិសេស រសជាតិកាហ្វេអីុតាលីដ៏ឈ្ងុយឆ្ងាញ់ និងមានតម្លៃសមរម្យ។

ទាក់ទងនឹងសេវាកម្មក្នុងហាងនេះ iPad Coffeeបានកុម្ម៉ង់ទិញនូវម៉ាស៊ីនកាហ្វេទំនើប និងគ្រាប់កាហ្វេដែលនាំចូលមកពីប្រទេសអីុតាលី ដែលជាក្រុមហ៊ុនមានអាយុកាលជាង១០០ឆ្នាំមកហើយ ទៅលើបច្ចេកវិទ្យាកាហ្វេនេះ និងថែមទាំងទទួលការពេញនិយមលើពិភពលោកទៀតផង។ ក្រៅពីកាហ្វេដែលមានរសជាតិឆ្ងាញ់ ហាង iPad Coffee ក៏មានភេសជ្ជៈផ្ទាល់ខ្លួនពិសេសផងដែរ ហើយជឿជាក់ថាអតិថិជនទាំងអស់ក៏មិនទាន់បានសាកល្បងដែរ នោះគឺ iPad Coffee Tea Shake ។

លោក កៅ ទ្រី ដែលជាអ្នកគ្រប់គ្រងផ្ទាល់បានបញ្ជាក់ថា ហាងកាហ្វេនេះ គឺលោកមានគោលបំណងចង់បើក តាំងពីនៅរៀនមកម្ល៉េះ ហើយបើតាមបទពិសោធន៍លោកផ្ទាល់ បានយល់ថា ដោយសារតែ កាលពីនៅរៀន គឺគ្មានសម្ភារៈទំនើបៗណា ដែលអាចធ្វើការស្រាវជ្រាវសិក្សា ដូចសម័យនេះទេ ដូច្នេះហើយទើបលោកមានគំនិតមួយ បើកហាងកាហ្វេ ដែលបំពាក់ដោយ iPad ជាច្រើនសម្រាប់អតិថិជន និងជាពិសេសយុវវ័យតែម្តង។ ក្នុងគោលបំណងរបស់ iPad Coffee គឺមានគោលដៅខ្ពស់ ដើម្បីបំរើនូវតម្រូវការរបស់អតិថិជន និងចង់ឲ្យអតិថិជនទាំងអស់ជួយគាំទ្រផងដែរ។ 

ហាង iPad Coffeeនឹងបើកដំណើរការអាជីវកម្មចាប់ពីថ្ងៃទី២២ ខែកញ្ញានេះតទៅ ជាមួយនឹង Promotion ពិសេសៗជាច្រើន។ ក្នុងសប្តាហ៍ដំបូង iPad Coffee នឹងបញ្ចុះតម្លៃរហូតដល់ ៤០% គ្រាន់តែអតិថិជន Share និង Check-in នៅហាង iPad Coffee នេះ។ ម្យ៉ាងវិញទៀត iPad Coffee ក៏បានបង្កើត Card VIP Member ផងដែរសម្រាប់អតិថិជន ដោយបញ្ចុះតម្លៃរហូតដល់ ៥០% សម្រាប់ខែដំបូងទៀតផង។

ដូច្នេះប្រសិនជាអតិថិជនចង់សាកនូវកាហ្វេដែលមានបម្រើសេវាកម្ម iPad លេងដោយសេរីនេះ ងាយស្រួលណាស់ ដែល iPad Coffee មានទីតាំងស្ថិតនៅកែងស្តុបផ្សារមាន់អាំង ទល់មុខមន្ទីរពេទ្យវុិតូរី ខណ្ឌទួលគោក រាជធានីភ្នំពេញ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]