(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តដឹកខ្សាច់ទៅបុករថយន្តក្រុង នាព្រឹកទាបភ្លឺ ស្ថិតនៅម្តុំ ស្គន់លើផ្លូវជាតិលេខ០៦ភូមិពង្រឃុំស្តើងជ័យស្រុកជើងព្រៃ បានបណ្តាលឲ្យស្លាប់៣នាក់ ដោយគៀបជាប់នៅក្នុងរថយន្ត និងរបួសធ្ងន់ស្រាល៧នាក់។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយមុនពេលកើតហេតុ ឡានក្រុង មកពីជើងទៅត្បូង មកពីសៀមរាបដឹកអ្នកដំណើរធម្មតាទេ រីឯឡានដឹកខ្សាច់មកពីត្បូងទៅជើង ពីស្គន់ទៅសៀមរាប ហើយរំលោភបុកឡានក្រុង មកជ្រះទិសគ្នាតែម្តង»។

សម្រាប់ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះ រួមមាន៖

១-លឹម.ហ្វា អ្នកបើកបររថយន្តហ៊ិនដាយ(យីឌុក)ភូមិសង្កែចុងឃុំក្រាំងស្វាយ ស្រុកព្រះស្តេចេ ខេត្តព្រៃវែង

២-ប៊ុន.ដានី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ/ឃុំសំរោង ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប។

៣-អាត់.ខន ភេទប្រុស អាយុ៥៩ រស់នៅភូមិអំពិលឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល​ (អ្នកដំណើរជិះឡានក្រុង)។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងយករថយន្តទាំង២គ្រឿង ចេញពីផ្លូវ ហើយជនរងគ្រោះដែលរងរបួសធ្ងន់២នាក់ និងរបួសស្រាល៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  រថយន្តដឹកអ្នកដំណើរ វីរ: ប៊ុនថាំ បុករថយន្តដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យរងរបួស១០នាក់ នៅស្រុកមោងឫស្សី ។គួររំលឹកផងដែរថា រថយន្តដឹកអ្នកដំណើរ ប្រភេទ VIP របស់ក្រុមហ៊ុន វីរ: ប៊ុនថាំ បានបើកទៅបុកគូទរថយន្តដឹកខ្សាច់មួយគ្រឿង ពីក្រោយស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យអ្នកជិះនៅក្នុងរថយន្ត ប្រមាណ១០នាក់ រងរបួសធ្ងន់ស្រាល កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។

មន្រ្តីនគរបាល មូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា មុនពេលកើតហេតុ រថយន្ត​ វីរ: ប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ 2AK-2615 បានធ្វើដំណើរពីទិសដៅ ភ្នំពេញ​ ទៅខេត្តបាត់ដំបង ស្រាប់តែដល់ស្រុកមោងឫស្សី ក៏ជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យអ្នកជិះ ១០នាក់រងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ អ្នកបើករថយន្តដឹកខ្សាច់ បើកបន្តល្បឿនទៅមុខបាត់ទៅ ដោយឡែកអ្នករងរបួស ត្រូវបានគេជួយដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]