ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ពលរដ្ឋ​ខ្មែរ​២​នាក់​បាន​ស្លាប់ និង​៤​នាក់​រង​របួសស្រាល ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្រ​ឡប់​រថយន្ត​តួ​រី​ស​នៅ​ខេត្ត​ប្រ​ជី​ន​បូ​រី ខណៈ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ទិញ​អីវ៉ាន់​នៅ​ក្រុង​បាងកក ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ គឺ​ស្រី​ទាំង​២​នាក់ តែ​ស្គាល់​អត្តសញ្ញាណ​តែ​ម្នាក់ គឺ​ឈ្មោះ​ម៉ៅ ម៉ូ​លិ​កា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជំទាវ​ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ចំណែក​អ្នក​រង​របួស​៤​នាក់ ១-​ឈ្មោះ​រឹទ្ធ សុ​លាភ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ស្រាល​) មាន​ទីលំនៅ​ភូមិ​មណ្ឌល សង្កាត់​ស្វាយ​ដង្គុំ ក្រុង​និង​ខេត្តសៀមរាប​, ២-​ឈ្មោះ​សុង ពិសី ភេទ​ស្រី អាយុ​២១​ឆ្នាំ (​ស្រាល​) មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ខេត្តសៀមរាប​, ៣-​ឈ្មោះ​កេ​ត គ​ន្ធា ភេទ​ស្រី អាយុ​២២​ឆ្នាំ​(​ស្រាល​) មាន​ទីលំនៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​៤-​ឈ្មោះ​ជា ស៊ុ​យ​លី ភេទ​ស្រី អាយុ​២១​ឆ្នាំ​(​ស្រាល​) មាន​ទីលំនៅ​ភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូកស្រុក​ពួក ខេត្តសៀមរាប ។

ប្រភព​ប្រាប់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ដោយសារ​រថយន្ត​បែក​កង់ រួច​រេ​ចង្កូត​ធ្លាក់​ស្នាមភ្លោះ ដែល​ក្នុង​រថយន្ត​រង​គ្រោះ មាន​មនុស្ស​៩​នាក់ រួម​ទាំង​អ្នកបើកបរ (​ជា​រថយន្ត​ប្រភេទ​តួ​រី​ស​១២​កៅអី​ពណ៌​.​ស​) ។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ និង​សមត្ថកិច្ច​ប្រចាំ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ករណី​ខាងលើ ពិតជា​កើត​មាន​មែន ។ មន្ត្រី​និង​សមត្ថកិច្ច​ខាងលើ​បន្ត​ថា​អ្នក​របួស​៤​នាក់ បាន​ឆ្លង​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​តម​ក​ដល់​កម្ពុជា​ហើយ កាលពី​វេលា​ម៉ោងជាង​១​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​21 កញ្ញា នេះ ។​ សព​ស្ត្រី​ខាងលើ​ត្រូវ​បាន​ភាគី​ថៃ​ដឹក​បញ្ជូន​ប្រគល់​សាច់ញាតិ​ត្រឹម​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ឈម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយ​គេ​ជួល​រថយន្ត​ចូល​ទៅ​ដឹក​បន្ត​ទៅ​ស្រុក​កំណើត​នៅ​រសៀល​ថ្ងៃ​ទី​21​នេះ​។

ដោយឡែក​សព​ស្ត្រី​ម្នាក់​ទៀត ត្រូវ​មន្ត្រី​និង​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​ប្រាប់​ថា មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ គឺ​កំពុង​ទាក់ទង​រក​សាច់ញាតិ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយផ្សេងទៀត ជនជាតិកាណាដា បើករថយន្តក្រឡាប់ របួសស្រាល នៅចំណុងផ្លូវ អន្ទង់អាំងធំ លើផ្លូវជាតិលេខ៤៨។ បុរសជនជាតិកាណាដាម្នាក់ បានរងរបួស បន្ទាប់ពីបានបើក រថយន្តក្រឡាប់ដោយ ខ្លួនឯង នៅម៉ោងប្រមាណ០៩៖៤០នាទី ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ស្ថិតនៅចំនុចអន្ទង់អាំងធំ ផ្លូវលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ៦២-៦៣។

បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្ករឡើងដោយក្រឡប់ខ្លួនឯង ក្នុងទិសដៅពីខេត្តកោះកុង ទៅខេត្តកំពង់សោម បណ្ដាលអោយបុរសម្នាក់រងរបួស១នាក់ប្រុស ស្រាល ជនជាតិកានណាដា អ្នកបើកបរឈ្មោះ Kent Fransis រួមដំណើរ២នាក់ប្រុស ១នាក់ស្រី១នាក់ត្រូវ ជាប្រពន្ធអ្នកបើកបរ ត្រូវជាប្ដីរងរបួសស្រាល រថយន្តខូចធ្ងន់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]