កោះកុង៖ បុរសជនជាតិកាណាដាម្នាក់ បានរងរបួស បន្ទាប់ពីបានបើក រថយន្តក្រឡាប់ដោយ ខ្លួនឯង នៅម៉ោងប្រមាណ០៩៖៤០នាទី ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅចំនុចអន្ទង់អាំងធំ ផ្លូវលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ៦២-៦៣។

បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្ករឡើងដោយក្រឡប់ខ្លួនឯង ក្នុងទិសដៅពីខេត្តកោះកុង ទៅខេត្តកំពង់សោម បណ្ដាលអោយបុរសម្នាក់រងរបួស១នាក់ប្រុស ស្រាល ជនជាតិកានណាដា អ្នកបើកបរឈ្មោះ Kent Fransis រួមដំណើរ២នាក់ប្រុស ១នាក់ស្រី១នាក់ត្រូវ ជាប្រពន្ធអ្នកបើកបរ ត្រូវជាប្ដីរងរបួសស្រាល រថយន្តខូចធ្ងន់៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ករណីក្រឡាប់ឡាននេះដែរ ក៏ទើបតែកើតឡើងផងដែរ​ ដែលរថយន្តដឹកកម្មករកាត់ដេរ ក្រឡាប់នៅតាមផ្លូវជាតិលេខ៥១ ស្រុកឧដុង្គ របួស៣៣នាក់, ធ្ងន់១២នាក់។

គួររំលឹកថា រថយន្តដឹកកម្មករកាត់ដេរខាងលើ បានក្រឡាប់ នៅតាមផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យរងរបួសចំនួន៣៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១២នាក់។

លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តម៉ាកហីុយ៉ានដាយ បើកដឹកកម្មករ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើបានគេចរថយន្តដឹកថ្មឆ្លងផ្លូវ បណ្ដាលឲ្យក្រឡាប់ចាក់កម្មករទៅលើផ្លូវតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]