(ភ្នំពេញ)៖ រូបភាពជាច្រើនសន្លឹក របស់ កញ្ញា ឌុច លីដា តារាសម្តែងស៊ិចស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានចែករំលែកតៗគ្នា នៅតាមបណ្តាញសង្គម Facebook ខណៈរូបភាពដែលបានចែកចាយនោះ សុទ្ធតែជារូបថតរបស់ កញ្ញា ឌុច លីដា មានលក្ខណៈខុសឆ្ងាយពីរូបភាពរាល់ដង គឺកោត្រងោល និងស្លៀកឈុតស ដូចជាអ្នកបួសអ៉ីចឹង។

បើតាមការបញ្ជាក់ឲ្យដឹងពីសាច់ញាតិរបស់ តារាស្រី សិចស៊ី ឌុច លីដា បានឲ្យដឹងថា រូបភាពកោត្រងោលក្បាលនេះ គឺជាឈុតថត នៅក្នុងខ្សែភាពយន្តរបស់ផលិតកម្មចិន ដែលបានជ្រើសរើសយក កញ្ញា ឌុច លីដា មកសម្តែងក្នុងរឿងថ្មី ប៉ុន្តែតម្លៃខ្លួន កញ្ញា ឌុច លីដា នៅក្នុងផលិតកម្មរបស់ប្រទេសចិន គឺមិនបានបង្ហាញជាតួលេខឲ្យដឹងឡើយ គ្រាន់តែអាចសន្និដ្ឋានបានថា មានតម្លៃខ្ពស់ជាងការសម្តែង ឲ្យផលិតកម្មនៅក្នុងស្រុក។ 

គួរកត់សំគាល់ថា ក្រោយពីមានការបង្ហោះ និងចែកចាយរូប តារាសម្តែងសិចស៊ី កញ្ញា ឌុច លីដានេះ មានការចោទសួរ ជាច្រើនថា តើ ឌុច លីដា ទទួលបានតម្លៃប៉ុន្មាន រហូតដល់ថ្នាក់ហ៊ានកោត្រងោល ថតខ្សែភាពយន្តបែបនេះ?

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា ឌុច លីដា បានបន្ថែមរបរលក់ពោតក្រហម ពីប៉ៃលិន។

ស្រីស្រស់សិចស៊ី មានមុខមាត់កាត់បែបអឺរ៉ុប កញ្ញា ឌុច លីដា មិនត្រឹមតែមមាញឹកនឹងការងារសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែតារារូបនេះ បានងាកមកចាប់អារម្មណ៍ លើការងារកសិកម្ម ដោយនាងចង់ធ្វើជំនួញពោត នៅក្នុងខេត្តប៉ៃលិន យកមកលក់នៅក្នុងក្រុងភ្នំពេញ ប៉ុន្តែក៏អំពាវនាវឲ្យបងប្អូនខ្មែរ ជួយគាំទ្រឲ្យបានច្រើន។ បន្ទាប់ពីមានបំណងបែបនេះ ឌុច លីដា កំពុងតែខ្វាយខ្វល់ចំពោះទីផ្សារ លក់ផលិតផលកសិកម្ម ព្រោះទីផ្សារនៅក្នុងប្រទេសជិតខាង (ប្រទេសថៃ) បានទម្លាក់ថ្លៃយ៉ាងខ្លាំង ធ្វើឲ្យនាងចង់បង្វែទីផ្សារមកលក់ នៅក្នុងទីក្រុងភ្នំពេញ និងបានអំពាវនាវឲ្យបងប្អូនខ្មែរ គាំទ្រនូវផលិតផលកសិកម្មខ្មែរ ទៀតផង។

តារាសម្ដែងស្រីដ៏ស្រស់សោភា ហ៊ានថតស្រាត កញ្ញា ឌុច លីដា ត្រូវបានហៅថា តួឯកស្រី៧០ម៉ឺនដុល្លារ ព្រោះក្នុងរឿង «ស្បែកគង់» ដែលនាងបានចូលរួមសម្ដែង គឺចំណាយលុយផលិត អស់ប្រមាណ៧០ម៉ឺនដុល្លា ហើយនាងក៏បានលះបង់ យ៉ាងខ្ពស់សម្រាប់ភាពយន្តមួយនេះ ទាំងភាពសិចស៊ី ក្នុងឈុតស្រើបស្រាល ហ៊ានសម្ដែងមិនញញើតឡើយ។

ឌុច លីដា ក្រៅពីមានប្រជាប្រិយភាព ក្នុងការសម្ដែងឲ្យ ក្រុមឡូយ៩ហើយនោះ នាងក៏ជាតារាបង្ហាញម៉ូដ និងថតម៉ូដលេចធ្លោម្នាក់ បើទោះបីនាងមានកំពស់ មិនចូលស្ដង់ដាម៉ូឌែលក៏ដោយ តែពូកែលេងទឹកមុខ ដូចនេះគេតែងតែឃើញនាង ឡើងបង្ហាញមុខក្នុងកម្មវិធីតូចធំញឹកញាប់។ អាជីពសិល្បៈ ដំណើរការយ៉ាងរលូន ស្ទើរមិនគួរឲ្យជឿ តារាស្រីរូបនេះ បែរជាប្រកាសត្រៀមយកផលិតផលកសិកម្ម គឺពោតក្រហម ពីប៉ៃលិនមកលក់ទៅវិញ ខណៈដែលទីផ្សារប្រទេសជិតខាង មានតម្លៃថោកពេក។

តារាស្រីសម្បុរស្រអែម ឌុច លីដា បាននិយាយក្នុងបណ្ដាញសង្គមថា «ខ្ញុំមានពោតផ្អែម (ពោតក្រហម) ដែលដាំនៅប៉ៃលិន សាច់ខ្ចីល្អ មិនប្រើគីមីដូចប្រទេសជិតខាងទេ។ ប៉ុន្តែគ្មានទីផ្សារ នៅក្នុងស្រុកទេ ស្រុកថៃឲ្យតម្លៃថោកពេក ។ បើខ្ញុំយកមកលក់នៅភ្នំពេញ តើបងប្អូនជួយគាំទ្រ កសិផលខ្មែរដែរទេ? សូមជួយ(គាំទ្រ)កសិករខ្មែរយើងផង បើមិនចឹងទេ ពួកយើងគ្មានកម្លាំងដើរទៅមុខទៀតទេ។ សង្ឃឹមថា កម្ពុជាយើងនឹងមានទីផ្សារកសិកម្មល្អ ដូចគេដែរ ព្រោះយើងជាប្រទេស ដែលពឹងផ្អែកលើកសិកម្ម។ សូមអរគុណ បងប្អូនទាំងអស់គ្នា !»។

ក្រោយពី ឌុច លីដា បានបង្ហាញអារម្មណ៍ចង់លក់ពោត មានអ្នកគាំទ្រនាងជាច្រើន បានសាទរចង់ឲ្យជួយលើកស្ទួយវិស័យនេះ។ អ្នកគាំទ្រ ឌុច លីដា បាននិយាយថា« ធ្វើយ៉ាងណាកសាងឈ្មោះ ឲ្យល្បីខ្លាំងទាំងនៅឆាកជាតិ និងអត្តរជាតិ ហើយធ្វើតំណាងឲ្យកសិករ ស្នើសុំទីផ្សាកសិកម្ម ទៅដល់រដ្ឋាភិបាលទៅបងស្រី បងស្រី មានថាមពលជាងពួកយើង !»។

កញ្ញ ឌុច លីដា ហាក់មានចេតនាស្មោះត្រង់ ចង់ជួយវិស័យកសិកម្មនេះ យ៉ាងពិតប្រាកដ តែគេមិនដឹងថា នាងនឹងគ្រោងបើកហាងលក់ពោត ឬប្រុងបោះដុំតាមហាងនានា យ៉ាងណានៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា