ភ្នំពេញ៖ កាលពីថ្ងៃទី 15 កញ្ញា ២០១៦ កន្លងទៅនេះ ប្រជាជនខ្មែររាប់ពាន់គ្រួសារ សប្បាយរីករាយ ក្នុងការចូលរួមកម្មវិធីចម្អិនម្ហូបឈ្ងុយឆ្ងាញ់ ដ៏ធំប្រចាំឆ្នាំ 2016 ដើម្បីត្រៀមអបអរពិធីបុណ្យភ្ជុំបិណ្ឌ នៅផ្សារទំនើបអ៊ីអន (AEON) រាជធានីភ្នំពេញ ដែលមាន រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី 15 ដល់16 ខែកញ្ញាផងដែរ។

កម្មវិធីនេះ ត្រូវបានរៀបចំដោយក្រុមការងារផលិតផលខ្នរ របស់ក្រុមហ៊ុនយូនីលីវើកម្ពុជា ដោយមានចុងភៅជំនាញ មកបង្ហាញពីវិធីចម្អិនម្ហូបឈ្ងុយឆ្ងាញ់ មានជាតិដល់ស្រ្តីមេផ្ទះ។ មុខម្ហូប 3 មុខត្រូវបានលើកមកបង្ហាញ មានដូចជា ឆាមីសួពងទាប្រៃ សម្លការីសាច់មាន់ និងនំអន្សមសាច់ជ្រូក ដែលប្រជាជនខ្មែរនិយមចម្អិនយកទៅ វត្តនារដូវភ្ជុំបិណ្ឌ។

ការបង្ហាញពីរបៀបធ្វើម្ហូបឲ្យបាន ឈ្ងុយឆ្ងាញ់នេះបានរៀបចំឡើង គឺចំពេលរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខិតជិតមកដល់ ដែលមានការជួបជុំ គ្រួសារប្រកបដោយភាពរីករាយ។

កញ្ញា ឆាយ វិសិដ្ឋរតនា ដែលជាប្រធានផ្នែកទីផ្សារក្រុមហ៊ុនយូនីលីវើ បាននិយាយថា៖ “យើងមានសេចក្តីរីករាយ ក្នុងការចែករំលែកវិធីចម្អិនម្ហូបងាយៗ និងមានរសជាតិឈ្ងុយឆ្ងាញ់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ យើងសង្ឃឹមថា ខ្នរជាចំណែកមួយដែល នាំមកនូវសុភមង្គលដល់ក្រុមគ្រួសារទាំងឡាយ ជាពិសេសនៅពេលញុំាអាហារជួបជុំគ្រួសារ”។

ក្រុមហ៊ុនយូនីលីវើកម្ពុជាចែកចាយផលិតផលម៉្សៅស៊ុបខ្នរ និងដុំស៊ុបខ្នរ ដែលជាស្លាកយីហោលំដាប់ថ្នាក់ពិភពលោក ហើយក៏ជាផលិតផលដែល ប្រជាជនខ្មែរនិយមប្រើប្រាស់សម្រាប់ធ្វើឲ្យម្ហូបកាន់តែឈ្ងុយឆ្ងាញ់មានជាតិ ព្រោះផលិតពីសាច់មាន់សុទ្ធ គុណភាពខ្ពស់ ផ្តល់នូវរសជាតិសាច់ពិតៗ និងគ្រឿងទេសល្អៗជាច្រើន។

ម្សៅស៊ុបខ្នរ គឺប្រើសម្រាប់គ្រប់មុខម្ហូបប្រភេទគោក ដូចជាឆា ប្រឡាក់ និងញាំជាដើម រីឯដុំស៊ុបខ្នរ ប្រើសម្រាប់គ្រប់សម្លទឹក ដូចជាស្ងោរគ្រប់ប្រភេទ ប្រហើរ និងស៊ុបជាដើម ។ បន្ថែមលើនេះ ម្សៅស៊ុបខ្នរកំពុងតែផ្តល់រង្វាន់ប្រាក់លាននៅក្នុង កញ្ចប់រាប់ពាន់រង្វាន់សរុបជាទឹកប្រាក់រហូតដល់ 265 លានរៀល ដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2016 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]