ភ្នំពេញ៖ តារាស្រី ដែលតែងមានអាស្រូវទាក់ទងនឹងភាពស៊ិចស៊ីខ្លាំង នាង សេង សូណា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលជាថ្មីម្តងទៀតហើយ នូវរូបថតស្រើបស្រាលជាច្រើនសន្លឹក ជាមួយនឹងបុរសប្លែកមុខប៉ុន្មាននាក់។

ការបង្ហាញរូបថតរោលរាល របស់សេង សូណា មិនមែនជាលើកទីមួយនោះទេ ដែលនាងបានធ្វើ ពោលគឺនាងតែងតែផ្គើនដាក់ភ្នែកមហាជនជាច្រើនដង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ 

កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ ក៏បានបង្ហោះរូបថតស្រើបស្រាលជាមួយនឹងបុរសរូបសង្ហារប៉ុន្មាននាក់ ជាមួយនឹងការអង្គុយអោបរឹតគ្នា ប្រៀបដូចជាគូស្នេហ៍។ ហើយក៏មានរូបខ្លះ បានឃើញបុរសម្នាក់ទៀត បានយកដៃទាំងគូរបស់គេ ទៅចាប់ក្រសោបដើមទ្រូងរបស់នាង សូណា ទៀតផង។

ក្នុងនោះដែរ អ្នកគាំទ្រក៏បានសាកសួរទៅកាន់នាងថា តើបុរសដែលហ៊ានថតស្និទ្ធស្នាល រហូតហ៊ានយកដៃទៅប៉ះដើមទ្រូងរបស់នាង តើជាគូស្នេហ៍របស់នាងរឺយ៉ាងណា ព្រោះមើលទៅហាក់ដូចជាផ្អែមល្ហែមដាក់គ្នា លើសពីមិត្តភក្តិទៅហើយ។

ទាក់ទិននឹងរូបថតទាំងនេះ នាង សេង សូណា បានបង្ហើបតាមរយៈហ្វេសប៊ុកខ្លីថា បុរសទាំងអស់នោះ សុទ្ធតែជាបងប្រុសរបស់នាង ដែលគ្មានអ្វីលើសពីនេះនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណា? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រីស៊ិចស៊ី សេង សូណា បានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពី មានសារព័ត៌មានមួយ បានចុះផ្សាយថា នាងបានចុះត្រា ថតរឿងសិច ។

ចំពោះតារាស្រី និយមស្លៀកពាក់ ខើចលើ ខើចក្រោម បញ្ចេញសាច់ដើមទ្រូង រូបនេះ មានប្រតិកម្ម លើសារព័ត៌មានក្នុងស្រុកមួយ ដែលដាក់ចំណងជើងថា "រឿងសិច ដែល សេង សូណា ចុះកុងត្រា ក្លាយជាចំណោទ បញ្ហាសម្រាប់មហាជន" ហើយនៅក្នុងគណនីហ្វេសប៊ុក មួយឈ្មោះថា Seng Sona សេង សូណា ក៏បានសរសេរសារតប នឹងព័ត៌មាននោះថា "ចា ខ្ញុំសូមទោស ខ្ញុំអត់បានថតរឿងសិចទេ ថតតែរឿងអត់សិចតែប៉ុណ្ណោះ កុំយករឿងខ្ញុំ យកនិយាយចឹងអី ខ្ញុំសូមអធ្យាស្រ័យពេលនេះ ខ្ញុំនិយាយស្លូតតែកុំធ្វើឲ្យខឹង ប្រយ័ត្នកាចវិញដឹងវិញម្តង ហើយចាំមើលទៅ អ្នកសរសេរថា ខ្ញុំថតរឿងសិចនឹង"។

គួរបញ្ជាក់ផងដែរ ព័ត៌មានអាស្រូវរបស់ តារាស្រីរូបនេះ តែងតែកើតមានឡើងជា បន្តបន្ទាប់ ដែលធ្វើឲ្យមហាជនតាមដានរូបនាង ឥតឈប់ឈរ ដូចជា កាលពីប៉ុន្មានខែមុន ល្បីថានាងមានផ្ទៃពោះ៤ខែ ដោយសារតែការចាក់ បញ្ចូលមេជីវិត ពីប្រទេសថៃជាដើមផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង សូណា