ភ្នំពេញ៖ តារាស្រីស៊ិចស៊ី​ សេង សូណា បានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពី មានសារព័ត៌មានមួយ បានចុះផ្សាយថា នាងបានចុះត្រា ថតរឿងសិច ។

ចំពោះតារាស្រី និយមស្លៀកពាក់ ខើចលើ ខើចក្រោម បញ្ចេញសាច់ដើមទ្រូង រូបនេះ មានប្រតិកម្ម លើសារព័ត៌មានក្នុងស្រុកមួយ ដែលដាក់ចំណងជើងថា "រឿងសិច ដែល សេង សូណា ចុះកុងត្រា ក្លាយជាចំណោទ បញ្ហាសម្រាប់មហាជន" ហើយកាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីហ្វេសប៊ុក មួយឈ្មោះថា Seng Sona សេង សូណា ក៏បានសរសេរសារតប នឹងព័ត៌មាននោះថា "ចា ខ្ញុំសូមទោស ខ្ញុំអត់បានថតរឿងសិចទេ ថតតែរឿងអត់សិចតែប៉ុណ្ណោះ កុំយករឿងខ្ញុំ យកនិយាយចឹងអី ខ្ញុំសូមអធ្យាស្រ័យពេលនេះ ខ្ញុំនិយាយស្លូតតែកុំធ្វើឲ្យខឹង ប្រយ័ត្នកាចវិញដឹងវិញម្តង ហើយចាំមើលទៅ អ្នកសរសេរថា ខ្ញុំថតរឿងសិចនឹង"

គួរបញ្ជាក់ផងដែរ ព័ត៌មានអាស្រូវរបស់ តារាស្រីរូបនេះ តែងតែកើតមានឡើងជា បន្តបន្ទាប់ ដែលធ្វើឲ្យមហាជនតាមដានរូបនាង ឥតឈប់ឈរ ដូចជា កាលពីប៉ុន្មានខែមុន ល្បីថានាងមានផ្ទៃពោះ៤ខែ ដោយសារតែការចាក់ បញ្ចូលមេជីវិត ពីប្រទេសថៃជាដើមផងដែរ៕

តើប្រិយមិត្ត​ យល់យ៉ាងណាដែរ?




សាររបស់ តារាស្រី សេង សូណា សរសេរលើគណនីហ្វេសប៊ុកឈ្មោះ Seng Sona






ប្រភព ហ្វេសប៊ុក
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]