អាហារដែលធ្វើពីស៊ុតគឺជាអាហារមួយប្រភេទ ដែលមានការពេញនិយមមែនទែន សម្រាប់យើងព្រោះវាមិនត្រឹមតែផ្តល់ សារធាតុចិញ្ចឹមជាច្រើននោះទេ ថែមទាំងងាយស្រួលរកទិញ មានតម្លៃថោកសមរម្យ ពិសេសគឺងាយចម្អិនធ្វើជា អាហារបានជាច្រើនមុខទៀតផង។ ប៉ុន្តែអ្នកប្រាកដជាធ្លាប់បានដឹងរួចមកហើយថា ដើម្បីទុកដាក់វាឱ្យបានយូរមិនឆាប់ស្អុយត្រូវដាក់ក្នុងទូទឹកកក។

វិធីក៏ល្អដែរ តែពេលខ្លះមានអាហារជាច្រើន ត្រូវយកទៅក្លាស្សេទុកក្នុងទូទឹកកកដែរ បណ្តាលឱ្យវាមានសភាពចង្អៀត ពិបាកទុកដាក់បន្តិច និងជួលកាលអ្នកក៏តែងកង្វល់ ក្នុងចិត្តថា តើត្រូវធ្វើយ៉ាងណា ដើម្បីរក្សាទុកវាស៊ុតទាំងនោះឱ្យបានយូរ មិនងាយខូច ក្រៅពីការរក្សាទុកក្នុងទូទឹកកក។ ពេលនេះឈប់ព្រួយបារម្ភពីបញ្ហា ទាំងអស់នេះទៀតទៅ យើងមានវិធីសាស្រ្តសាមញ្ញមួយ មកចែករំលែក។

ទិចនិកនេះងាយស្រួលណាស់ គឺអ្នកគ្រាន់តែមានប្រេងឆា និងស្រោមដៃធ្វើពីថង់ប្លាស្ទិកមួយគូនៅក្នុងដៃជាការស្រេច៖

វិធីអនុវត្តនោះមានដូចតទៅនេះ៖

#ជំហានទី១៖ ពាក់ស្រោមដៃ ហើយយកប្រេងមកចាក់លើបាតដៃអ្នកបន្តិច មិនបាច់ច្រើនពេករហូតដល់វាហូរកក្លាក់ចេញពីដៃទេ។

#ជំហានទី២៖ ញីខ្លាញ់ដែលចាក់នោះលើបាតដៃឱ្យសព្វ ហើយចាប់ពងទមកប្រឡាក់ជាមួយខ្លាញ់នៅក្នុងដៃអ្នក ឱ្យសព្វនៅជុំវិញសំបកស៊ុតពេញទាំងអស់

#ជំហានទី៣៖ ដាក់ស៊ុតទាំងនោះនៅក្នុងចាន ថាស ឬកញ្ជ្រែង របស់អ្នក រួចយកវាទៅទុកនៅកន្លែងមានសុវត្ថិភាព និងមានសីតុណ្ហភាពគ្រប់គ្រាន់ជាការស្រេច។

យើងអនុវត្តវិធីនេះដើម្បីធ្វើឱ្យស៊ុតអាចស្រូបយក អុកស៊ីសែនពីខាងក្រៅទៅ ជួយចិញ្ចឹមស៊ុតនៅខាងក្នុង ហើយធ្វើឱ្យវាអាចរក្សាទុកបានយូរ រហូតដល់ទៅ១0-១២ខែ ដោយមិនបាច់រក្សាទុក ក្នុងទូទឹកកករហូតនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]