គ្រាប់អាល់ម៉ុងក្រៅពីមានរសជាតិឆ្ងាញ់ហើយ ថែមទាំងឧត្តមសម្បូរទៅដោយជីវជាតិ អាស៊ីតខ្លាញ់មានប្រយោជន៍ជាច្រើនទៀត ដែលចាំបាច់ណាស់ក្នុងការជំនួយ សុខភាព។

ក្នុងនោះ អាស៊ីតខ្លាញ់ដែលមាននៅក្នុងគ្រាប់អាល់ម៉ុង មានសារធាតុពិសេសម្យ៉ាងអាចជួយបង្កើនកូឡេស្តេរ៉ុលល្អ (HDL) និងជួយកាត់បន្ថយ កម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL) នៅក្នុងសរសៃឈាមបានយ៉ាងល្អផងដែរ។

#មូលហេតុដែលបេះដូងមានសុខភាពមិនល្អ៖

ទាំង HDL និងLDL ទាំងពីរនេះ វាមានតួនាទីដឹកនាំកូឡេស្តេរ៉ុលឆ្លាស់គ្នាទៅតាម សរសៃឈាមទៅកាន់បេះដូង។ ដូចនេះប្រសិនបើ រាងកាយមាន LDLដែលជា កូឡេស្តេរ៉ុលអាក្រក់ច្រើន នាំឱ្យដំណឹកនាំកូឡេស្តេរ៉ុលនៅតាមសរសៃឈាមមានការ លំបាក និងយូរៗទៅបណ្តាលឱ្យមាន ការកកស្ទះនៅក្នុងជញ្ជាំងសរសៃឈាម។ ហើយសរសៃឈាមដែលនឹងរត់នាំសារធាតុចិញ្ចឹម​ ទៅចិញ្ចឹមបេះដូង និងខួរក្បាល ក៏មានភាពខ្វះខាតមិនពេញលេញ និងជាញឹកញាប់បង្កឱ្យមាន ជាតិខ្លាញ់ត្បៀត សរសៃឈាម ស្ទះដល់លំហូរឈាម សរសៃឈាមតូចចង្អៀតជាដើម។

ចំណែកឯលទ្ធផលចុងក្រោយនោះគឺ អាចបង្កឱ្យមានជម្ងឺបេះដូង ឬអាចបង្កឱ្យខ្វិន បាន។ ប៉ុន្តែប្រសិនបើរាងកាយសម្បូរទៅដោយ កូលេស្តេរ៉ុលល្អច្រើនជាង វាជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូងបានប្រសើរណាស់ ព្រោះវាអនុញ្ញាតឱ្យ កូឡេស្តេរ៉ុលល្អ HDL ផ្លាស់ទីបានយ៉ាងល្អ។ ធ្វើឱ្យកូឡេស្តេរ៉ុលល្អរត់តាម សរសៃឈាម និងបញ្ជូនទៅថ្លើមដើម្បីលុបបំបាត់ជាតិពុលពីបេះដូង និងរាងកាយបានយ៉ាងស្រួល។

តាមការស្រាវជ្រាវពីស្ថាប័ននាំមុខគេនៅអឺរ៉ុប និងអាមេរិកបានរកឃើញថា ប្រសិនបើ អ្នកបរិភោគផ្លែអាល់ម៉ុងចំនួន១ក្តាប់ដៃក្នុងមួយថ្ងៃ នោះអាចកាត់បន្ថយកូឡេស្តេរ៉ូល LDL បាន៤.៤%, ហើយប្រសិនបើបាន២ក្តាប់ដៃវិញ អាចជួយកាត់បន្ថយកូឡេស្តេរ៉ុល អាក្រក់បានរហូតដល់ទៅ៩.៤%ឯណោះ។ ដោយរួមបញ្ចូលទាំងលទ្ធផលពី របាយការណ៍របស់វិទ្យាស្ថាន Nation Cholesterol Education Program ក៏បានបង្ហាញថា មនុស្សដែលបរិភោគអាហារ ដែលមានគ្រាប់អាល់ម៉ុងនៅជាមួយ គឺមានការកាត់បន្ថយ LDL អាក្រក់ និងកម្រិតHDLល្អបានកើនឡើង។

ក្រៅពីនេះការសិក្សាគំរូមួយទៀត ក៏បង្ហាញថា ការទទួលទានអាល់ម៉ុងជាអាហារបំប៉ន ក្នុងរយៈពេល១ឆ្នាំ ដោយ៦ខែដំបូង​ឱ្យបរិភោគអាហារជាធម្មតា និង៦ខែបន្ទាប់មាន ការបរិភោគគ្រាប់អាល់ម៉ុង លាយជាមួយរបបអាហារប្រចាំថ្ងៃ ប្រមាណ៥២ក្រាម ក្នុងមួយថ្ងៃ នោះត្រូវបានគេប្រៀបធៀបឃើញថា អាស៊ីតខ្លាញ់អាក្រក់ ឬអាស៊ីតខ្លាញ់ ឆ្អែតបានថយចុះ ក៏មានការកាត់បន្ថយជាតិស្ករ និងកូឡេស្តេរ៉ុលមិនល្អចេញ យ៉ាងច្រើន។ ហើយជាលទ្ធផល គឺមានការកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និងជំងឺទឹកនោមផ្អែមបានដល់ទៅ៣០-៥0%ឯណោះ។

លើសពីនេះទៀតអាល់ម៉ុង គឺសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន វីតាមីនB វីតាមីនE និងអូមេហ្គា៣ ដែលមានសារៈសំខាន់ សម្រាប់ការបង្កើនការថែទាំកោសិកា ស្បែក សក់ និងជួយពន្យឺតភាពចាស់ បានល្អទៀតផង។ រីឯជាតិសរសៃជួយកាត់ បន្ថយហានិភ័យនៃជម្ងឺមហារីកពោះវៀនធំបានល្អផងដែរ។

សរុបមកការទទួលទានគ្រាប់អាល់ម៉ុង ពិតជាបានជួយថែទាំ និងរក្សាសុខភាព បេះដូងរបស់យើង និងសុខភាពផ្នែកផ្សេងៗទៀត​ បានល្អប្រសើរពិតមែន។ ដូច្នេះគួរចាប់ផ្តើម រកគ្រាប់អាល់ម៉ុង មកទទួលទានដើម្បីសុខភាព គង់វង្សទាំងអស់គ្នា៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]