រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​ជាន់​ទី​២ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ទល់មុខ​រោងចក្រ​សាន់​ស្កា​យ មាន​ករណី​ជម្លោះ​មួយ ដែល​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ នៅ​សល់​តែ​ដង្ហើមចង្រិត​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុ​ម៉ា​លី អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ត​ទឹក​ភ្លើង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង​។

នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ភាគី​ជម្លោះ​ទាំង​សងខាង និយាយ​ជាមួយ​គ្នា​ទំនងជា​អ្នក​ស្គាល់គ្នា ជន​រង​គ្រោះ​មាន​គ្នា​តែ​ម្នាក់ឯង រីឯ​ជន​បង្ក​មាន​គ្នា​៣​នាក់​។ មួយសន្ទុះ​ក្រោយមក​គេ​បានឃើញ​ភាគី​ទាំង​សងខាង​ឈ្លោះ​គ្នា​១​ទល់​១​។

ប្រភព​បាន​បន្ត​ថា អ្នក​ទាំង​២​ឈ្លោះ​គ្នា​មិន​បាន​ប៉ុន្មាន​នាទី ស្រាប់តែ​ជន​បង្ក​បានរ​ត់ទៅ​ទាញ​កាំបិត​មក​ស្ទុះ​ដេញ​កាប់​ជន​រង​គ្រោះ ត្រូវ​១​កាំបិត​ចំ​ក្បាល​រយះ​ធំ និង​ត្រូវ​ដៃ​២​កាំបិត បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។

ជាមួយ​គ្នា​នោះ​ដែរ​ដោយ​ជន​ជន​រង​ភិតភ័យ​ខ្លា​ង​ពេក ក៏​បាន​រត់ឡើង​លើ​ផ្ទះ​ជួល​ជាន់​ទី​១ ចំណែកឯ ជន​បង្ក​ដេញ​តាម​វាយ​បន្ត​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​របូត​ខោជើងវែង​នៅ​ក្រោម រត់ឡើង​ទៅ​លើ​នៅ​សល់​តែ​លី​អូ ហើយ​ជន​បង្ក​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​តែ​ម្ដង​។ ជន​រង​គ្រោះ​ត្រូវ​បាន រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ លោកសង្ឃ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង ដើម្បី​ធ្វើ​កំណត់ហេតុ​កសាង​សំណុំរឿង ធ្វើ​យ៉ាងណា ឈាន​ទៅ​រក​ការ​ឃាត់ខ្លួន​ជន​បង្ក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ តែ​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​មិន​បាន​លម្អិត​ឡើយ ដោយ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កម្លាំង​អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដើម្បី​សួរនាំ​នៅ​អធិការ​ស្រុក​បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​រវាង​ស្ត្រី​និង​ស្ត្រី ខណៈ​ពេល​នោះ​ត្រូវ​បាន​ស្ត្រី​ម្នាក់​ស្ទុះ​ទៅ​កាប់​ដៃគូ​ជម្លោះ​បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​វ៉ា​រិ​ន ។

ហេតុការណ៍​ឃាត់ខ្លួន​ស្ត្រី​ដៃ​ឆៅ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅ ស្ថិត​នៅ​ក្នុងភូមិ​រលំ​រុន ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។

លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ស្រែ​ណូ​យ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ខណៈ​ពេល​នោះ​កម្លាំង​នគរបាល​ចំណុះ​ឱ្យ​អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែល​បាន​យក​កាំបិត​ផ្កា​ក់កាប់​ទៅ​លើ​ដៃគូ​ទំនាស់​បណ្តាល​ឱ្យ​របួសធ្ងន់ ។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​មានឈ្មោះ អោ អៀង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​មាន​ទីលំនៅ​ភួ​មិ​រលំ​រុន ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ដោយសារ មូលហេតុ​ទំនាស់​ពាក្យ​សំដី​គ្នា ទើប​ស្ត្រី​ជា​ជនសង្ស័យ​យក​កាំបិត​ផ្គាក់​មក​កាប់​ជន​រង​គ្រោះជា​ច្រើន​កាំបិត​បណ្តាល​ឱ្យ​របួសធ្ងន់​តែ​ម្តង ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ស៊​ត់ វី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ ក្នុងភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ​ដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]