ខេត្តសៀមរាប ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដើម្បី​សួរនាំ​នៅ​អធិការ​ស្រុក​បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​រវាង​ស្ត្រី​និង​ស្ត្រី ខណៈ​ពេល​នោះ​ត្រូវ​បាន​ស្ត្រី​ម្នាក់​ស្ទុះ​ទៅ​កាប់​ដៃគូ​ជម្លោះ​បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​វ៉ា​រិ​ន ។

ហេតុការណ៍​ឃាត់ខ្លួន​ស្ត្រី​ដៃ​ឆៅ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​រលំ​រុន ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។

លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ស្រែ​ណូ​យ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ខណៈ​ពេល​នោះ​កម្លាំង​នគរបាល​ចំណុះ​ឱ្យ​អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែល​បាន​យក​កាំបិត​ផ្កា​ក់កាប់​ទៅ​លើ​ដៃគូ​ទំនាស់​បណ្តាល​ឱ្យ​របួសធ្ងន់ ។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​មានឈ្មោះ អោ អៀង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​មាន​ទីលំនៅ​ភួ​មិ​រលំ​រុន ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ដោយសារ មូលហេតុ​ទំនាស់​ពាក្យ​សំដី​គ្នា ទើប​ស្ត្រី​ជា​ជនសង្ស័យ​យក​កាំបិត​ផ្គាក់​មក​កាប់​ជន​រង​គ្រោះជា​ច្រើន​កាំបិត​បណ្តាល​ឱ្យ​របួសធ្ងន់​តែ​ម្តង ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ស៊​ត់ វី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ ក្នុងភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ​ដែរ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន បុរសម្នាក់ ប្រើដាវកាប់​ជនរងគ្រោះ បណ្ដាល​ឲ្យរងរបួសដេរជាច្រើនថ្នេរ ហើយជាលទ្ធផលត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ដោយដកហូតវត្ថុតាង ដាវ១ដើម។ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ 

បើតាមលោក វរសេនីយ៍ត្រី ចាន់ ពៅ អធិការរងទទួលផែនសេនាធិការខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួនមានឈ្មោះ ធន់ សុភ័ណ្ឌ ភេទប្រុស អាយុ៣២​ឆ្នាំ មានមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្បែរគ្នានៅចំណុចកើតហេតុខាងលើ ។ រីឯជនរងគ្រោះមានឈ្មោះ ឈិន ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាសិស្ស ស្នាក់នៅ​ផ្ទះលេខ០៩១ ផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី០៩ ភូមិបឹងសា​ឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ត្រី បានបញ្ជាក់ទៀតថា​ ពីដំណើររឿងមុនឈានទៅ​បង្ក្រាប និងក្រោយឃាត់ខ្លួនជនសង្ស័យថា គូរបដិបក្ខ​ទាំង២នាក់មានជម្លោះនិងគ្នា បន្ទាប់មក​ជនត្រូវសង្ស័យបានទាញដាវ​ទៅកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសតែម្ដង ។

លោកវរសេនីយ៍ត្រី បានបន្តថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍តាមទូរស័ព្ទរបស់ម្ដាយជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចរបស់លោក ក៏បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុដើម្បីស៊ើបសួរ និងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងដាវសាំម៉ូរ៉ៃ១ដើម​ដោយពាក់ព័ន្ធករណីហិង្សាដោយចេតនា ។

បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធករណីហិង្សាដោយចេតនា រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅបន្តឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងបន្តតាមនិតិវិធីរបស់ អយ្យការសាលា​ដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]