រថយន្ត Ford Ranger Pickup (ភីកអាប់) មានការពេញនិយមនៅកម្ពុជា ព្រោះតែប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ស្ថានភាពផ្លូវនៅមានការលំបាកច្រើន ជាហេតុដែលនាំឲ្យមានតម្រូវការរថយន្ត ដែលមានភាពធន់និងរឹងមាំ សម្រាប់ការបើកបរនៅលើផ្លូវលំបាក។ ម្យ៉ាងទៀតរថយន្តប្រភេទនេះស៊ីប្រេងតិច សន្សំសំចៃខ្ពស់ ផ្តល់សុវត្ថិភាពខ្ពស់ ថែមទាំងជួយកាត់បន្ថយ ការប៉ះពាល់ដល់បរិស្ថានបានច្រើន ខុសពីរថយន្តភីកអាប់ដទៃទៀត។

ដើម្បីឲ្យលោអ្នកកាន់តែយល់ច្បាស់ យើងសូមបង្ហាញជូននូវបច្ចេកវិទ្យាសំខាន់ៗមួយចំនួនដែលធ្វើឲ្យ Ford Ranger ជាជម្រើសទីមួយរបស់អតិថិជន និងចំណុចខុសប្លែកពីរថយន្តភីកអាប់ដទៃ៖

• ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចផ្តល់ជូនអ្នកបើកបរសម្រាប់ការពារ ចំពោះការចាកចេញពីគន្លងផ្លូវរបស់ខ្លួនដោយចៃដន្យនៅពេល ដែលកំពុងបើកបរក្នុងល្បឿនលឿន។  

• ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាព ដោយស្វ័យប្រវត្តិ (Adaptive Cruise Control) បានផ្តល់នូវភាពរំញោច ដើម្បីកំនត់ទៅលើល្បឿនក៏ ដូចជាចម្ងាយចំពោះរថយន្តដែលបើកនៅពីខាងមុខ ដែលបង្កើតឡើងគោលបំនង ធ្វើយ៉ាងណាបញ្ជៀសអ្នកបើកបរ ឲ្យចៀសផុតពីការបើកបរលើស ល្បឿនដែលបានកំនត់។

• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Alert) ឧបករណ៍នេះ មានទំនាក់ទំនងផ្សារភ្ជាប់ទៅ នឹងប្រព័ន្ធកំណត់ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យអ្នកបើកបរ អាចធ្វើការពិនិត្យ ពីចន្លោះសុវត្ថិភាពនៃរថយន្តរបស់គាត់នៅក្នុងចម្ងាយសុវត្តិភាពមួយ។
• ប្រព័ន្ធជំនួយចូលចតផ្នែកខាងមុខ និងកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្រោយ នៃរថយន្ត (Front and Rear Park Assist) ការប្រើប្រាស់នូវប្រព័ន្ធរំញោច សម្រាប់ការពារនូវឧបសគ្គផ្សេងៗ ព្រមទាំងផ្តល់ជូនអ្នកបើកបរ នូវការផ្តល់នូវដំនឹង នៅពេលដែលរថយន្តបានជួបនូវឧបសគ្គផ្សេងៗ ដូចជាពេលកំពុងចូលចតជាដើម។ កាមេរ៉ាផ្នែកខាងក្រោយនៃរថយន្តបានផ្តល់នូវរូបភាពច្បាស់ រេទៅតាមចង្កូត ដែលអាចផ្តល់ភាពទុកចិត្តខ្ពស់ សម្រាប់អ្នកបើកបរនៅពេលចូលចត។ 

• ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរក្នុងផ្លូវកោង និងរអិល (Electronic Stability Program) ជាមួយនឹងប្រព័ន្ធទប់ លំនឹងរបស់រថយន្ត Ford Ranger អាចធ្វើការទប់លំនឹងរបស់រថយន្តនៅពេល ដែលរថយន្តចង់ឈានទៅរកការក្រឡាប់បាន។

• ជាមួយនឹងបច្ចេកវិទ្យាផ្សេងទៀត ដែលមាននៅលើរថយន្ត Ford Ranger ស៊េរីថ្មីនោះគឺ ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងចុះចំណោត អាចជួយឲ្យអ្នកបើកបរមានទំនុកចិត្តក្នុង ការបើករថយន្តឡើងចំណោត និងកាត់បន្ថយនូវស្ថានភាពរអិលមិនឲ្យរថយន្តរអិលទៅមុខលឿន ពេកនៅពេលដែលចុះពីចំណោត។

• ប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំងបន្ទាន់ (Emergency Brake Assist) ដែលផ្តល់នូវសំពាធខ្ពស់ សម្រាប់ប្រព័ន្ធហ្វ្រាំងរបស់រថយន្តក្នុងការបង្កើននូវកម្លាំងរបស់ហ្វ្រាំងឲ្យមានប្រសិទ្ធភាពជាងមុន នៅពេលដែលអ្នកបើកបរចាប់ហ្វ្រាំងនៅក្នុងករណីបន្ទាន់។
• ប្រព័ន្ធទប់នូវទម្ងន់របស់រថយន្តនេះវិញ ក៏មានសមត្ថភាពខ្ពស់ផងដែរ ពោលគឺអូស ឬសណ្តោងបានរហូតដល់ ៣,៥០០ គីឡូក្រាម ជាមួយនឹងទំហំនៃផ្នែកខាងក្រោយនៃ រថយន្តអាចផ្ទុកទម្ងន់បានរហូតដល់ ១,១៧៥ គីឡូក្រាមផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រភេទរថយន្ត ដែលមាននូវលក្ខណៈបែបនេះ ក៏កម្រមាន ចំពោះស៊េរីរថយន្តភីកអាប់ណាស់ ពោលគឺមានតែ ចំពោះប្រភេទរថយន្ត Ranger នេះតែប៉ុណ្ណោះ។ 

• ការរចនាស្រស់ស្អាតទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងរថយន្ត ដែលចង្កៀងផ្នែកខាងមុខមានប្រព័ន្ធបិទបើកភ្លើង ដោយស្វ័យប្រវត្តិ រួមជាមួយការរចនា ដ៏ទាក់ទាញជាមួយនឹងចង្កៀងគុជ។ ផ្នែកខាងក្នុង ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ជាពិសេសតាប្លូស្បែក យ៉ាងស្រស់ស្អាត។ 

• អាចបើកបរកាត់ទឹកជ្រៅ ពោលគឺជម្រៅ ៨០០មីលីម៉ែត្រ ជាមួយនឹងកម្ពស់ឡានដែលផុតពីដីកម្ពស់ ២៣០មីលីម៉ែត្រ ដែលបានរចនាឡើង យ៉ាងសក្ដិសមជាមួយនឹងគ្រប់ស្ថានភាពផ្លូវ។

• ប្រព័ន្ធសម្រាប់សាកថ្មឧបករណ៍អេឡិចត្រូនិចផ្សេងៗរបស់រថយន្តនេះគឺមាន សមត្ថភាពរហូតដល់ ២៣០វុល ដែលអាចផ្តល់ថាមពលសម្រាប់សាកថ្ម ទៅលើឧបករណ៍អេឡិចត្រូនិច ផ្សេងៗដូចជា កុំព្យូរទ័រយួរដៃជាដើម។

ទស្សនាវីដេអូដូចខាងក្រោម៖

សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គម www.facebook.com/RMAFordCambodia/   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]