រាជធានី​ភ្នំពេញ ៖ ម៉ូតូ​១​គ្រឿង ខណៈ​ម្ចាស់​កំពុង​ជិះ​សុខ​ៗ​ ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​១៥៤ កែង​ផ្លូវ​លេខ​៦៣ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ប្រជាពលរដ្ឋ​ដែល​បានឃើញ​ ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក សុ​យ​ហ្ស៊ុ​យ​គី ស្តេ​ប ពណ៌​ខ្មៅ អត់​ស្លាក​លេខ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ម៉ូតូ​ក៏​បាន​ ឆ្លង​ចរន្ដ​ភ្លើង​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​ យ៉ាង​សន្ធោសន្ធៅ ភ្លាម​ៗ​នោះ​ម្ចាស់​ម៉ូតូ​បាន​ស្រែក​ឲ្យ​គេ​ជួយ​ដែរ តែ​ដោយសារ​អណ្តាត ភ្លើង​ឆេះ​ខ្លាំង​ពេក ទើប​មិន​អាច​ពន្លត់​បាន ម្ចាស់​បាន​ត្រឹមតែ​ឈរ​មើល​ ស្រណោះ​ម៉ូតូ រួច​ក៏​ដើរ​ចេញ​ទៅ​បាត់ ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​ម៉ូតូ​ពេល​ដែល​ ម៉ូតូ​ឆាបឆេះ​បាន​ស្រែ​កថា ជួយ​ផង​ម៉ូតូ​ឆេះ​ហើយ ដោយសារ​តែ​ម៉ូតូ​របស់​គាត់​ឆ្លង​ចរន្ត ព្រោះ​កន្លង​មក​តែងតែ​ឆេះ​ហើយ​រលត់​ទៅ​វិញ​ជា​ញឹកញាប់ បន្ទាប់​ពី​ឆេះ​ភ្លាម​ៗ​នោះ​ម្ចាស់​ម៉ូតូ​បាន​ចុះ​ពីលើ​ម៉ូតូ​ពន្លត់​ដែរ តែ​មិន​រលត់​ព្រោះ​មិន​មាន​ឧក​បរ​ណ៍​សម្រាប់​ពន្លត់​ឡើយ បណ្តាល​ឲ្យ​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ម្ចាស់​ម៉ូតូ​បាន​ត្រឹមតែ​ ឈរ​មើល​ពេល​ម៉ូតូ​ឆេះ​ជិត​អស់ហើយ ក៏​ទៅ​បាត់​ទៅ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ភ្លើង​ឆេះ​ម៉ូតូ​ស្ទើរតែ​ ទាំងស្រុង​ទៅ​ហើយ ទើប​មាន​ប្រជាពលរដ្ឋ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ តែ​ហួសពេល​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​យក​ម៉ូតូ​ដែល​ឆេះ​អស់​សល់​ តែ​គ្រោងឆ្អឹង​យក​ទៅ​រក្សា​ទុក​ នៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ផ្សារ​ថ្មី​៣ ៕ 

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត យុវជន២នាក់ជាសិស្ស រួមជាមួយគ្នានិងស្នាក់នៅជាមួយគ្នា បានឈ្លោះទាស់ទែង យ៉ាងស្រួចស្រាល់ រហូតឈានដល់ដុតកម្ទេចម៉ូតូ១ គ្រឿងចោល បណ្ដាលឱ្យមានឆាបឆេះ យ៉ាងសន្ធោសន្ធៅ និងបង្កភ្ញាក់ផ្អើលកាល ពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ មេសា ២០១៥ កន្លងទៅ ស្ថិតនៅក្បែរផ្សារឯករាជ្យ១ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបានឱ្យដឹងថា សិស្សរួមថ្នាក់ដែលទាស់ទែងគ្នានោះ ម្នាក់ដែលជាជនបង្កដុតម៉ូតូ ចោលមានឈ្មោះសំ ស៊ីញឿន អាយុ២១ឆ្នាំ ជាសិស្សសាលាបណ្តុះបណ្តាល បច្ចេកទេស ឌី សុវណ្ណរិទ្ធ និងជាជាងជួសជុលម៉ាស៊ីន ដេរតាមរោងចក្រ មានស្រុកកំណើតនៅក្នុងខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ សព្វថ្ងៃស្នាក់នៅក្នុងសាលា បណ្តុះបណ្តាលបច្ចេកទេសខាងលើ ។ ចំណែកម្នាក់ទៀត ដែលជាជនរងគ្រោះមានឈ្មោះឆេន សុខចាន់ អាយុ២៤ឆ្នាំ ជាជាងជួសជុល ម៉ាស៊ីនដេរដូចគ្នា ស្នាក់ជាមួយគ្នា និងមានស្រុកកំណើតនៅ ក្នុងភូមិត្រពាំងជ្រៅ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាម្ចាស់ម៉ូតូដែលជនសង្ស័យ ដុតចោលម៉ាកស៊ុយហ្សីគីរីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-7144។

ប្រភពបន្តថា នៅមុនពេលកើតហេតុ នៅវេលាល្ងាចថ្ងៃទី៥ មេសា យុវជនទាំង២នាក់នោះ បានឈ្លោះប្រកែកគ្នាមួយប្រាវ ប៉ុន្តែ មិនដឹងថា បណ្ដាលមកពីរឿងអីនោះឡើយ ហើយក្រោយមកបានអ្នកជិតខាងជួយឃាត់ ទើបស្ងប់ស្ងាត់ទៅវិញ។ បន្ទាប់មក ជនបង្ក ឈ្មោះសំ ស៊ី ញឿន បានចេញទៅផឹកស៊ីនៅខាងក្រៅ លុះផឹកស្រវឹងធ្លាក់ភ្នែក ទើបត្រឡប់ចូលកន្លែងស្នាក់នៅវិញ លុះពេលទៅដល់ដោយនឹកឃើញគំនុំពីល្ងាចនោះក៏ បានដើរសំដៅទៅកន្លែង ដែលជនរងគ្រោះកំពុង តែដេកលង់លក់ រួចបានឡើងទៅ លើគ្រែសោយមុង ហើយវាយជនរងគ្រោះមួដៃចំកណ្តាលមុខ ធ្វើឱ្យជនរងគ្រោះភ្ញាក់ពីដំណេក ស្ទុះរត់ចេញឡើងទៅលើផ្ទះ រួចចូលទៅក្នុងបន្ទប់ចាក់សោ ពីខាងក្នុងមិនឱ្យជនបង្កឡើងទៅតាម ព្រោះតែខ្លាចជនបង្កវាយទៀត។

ប្រភពដដែលបានបន្តថា ខណៈនោះជនបង្កបានស្រែក ឱ្យជនរងគ្រោះបើកទ្វារ ប៉ុន្តែជនរងគ្រោះមិនព្រមបើកឱ្យ ទើបជនបង្កបាននិយាយគំរាមថា បើឯងមិនបើកទ្វារទេ អញនឹងយកម៉ូតូឯងទៅដុតចោលហើយ ។ បន្ទាប់មកជននោះ ក៏ស្រែកឱ្យបើកទ្វារចំនួន១០ដង តែជនរងគ្រោះនៅតែមិនព្រមបើកទៀត ជនបង្កក៏ចុះទៅក្រោមវិញ រួចយកម៉ូតូជនរងគ្រោះដុតចោល ហើយគេចខ្លួនបាត់ស្រមោល ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]