អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United នាពេលបច្ចុប្បន្ននេះ បានមានសន្ទុះឡើងវិញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Jose Mourinho ។ 

ក្នុងនោះដែរ លោក Jose Mourinho បានទិញកីឡាករថ្មីមួយចំនួនចូលក្លិបផងដែរ ជាពិសេសគឺ Pogba ទើបដូច្នេះហើយថ្មីៗនេះ កីឡាករវ័យ ៣២ឆ្នាំ Bastian Schweinsteiger ហាក់បីដូចជាបាត់បង់កៅអីរបស់ខ្លួន នៅក្នុងជម្រើសដំបូងរបស់ លោក Jose Mourinho ។ 

ទាក់ទងនឹងរឿងរ៉ាវនេះផងដែរ Bastian Schweinteiger ដែលជាអតីតប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ កំពុងធ្វើឲ្យក្លិប Man Utd ស្ទាក់ស្ទើរក្នុងការដាក់លក់កីឡាកររូបនេះ តែយ៉ាងណាមិញ Schweinteiger ក៏មិនព្រមចាកចេញដែរ ដោយអះអាងថា នេះជាក្លិបចុងក្រោយរបស់ខ្លួន ហើយរូបគេពេញចិត្តនៅទីនេះ ថ្វិត្បិតមិនបានលេងក្នុងជម្រើសដំបូងក៏ដោយ។

កីឡាករ Schweinteiger បានសរសេរសារមួយ នៅលើបណ្តាញសង្គមរបស់ខ្លួន ដែលបញ្ជាក់ពីស្ថានភាពនៅ Man Ud ឲ្យអ្នកគាំទ្របានជា្របផងដែរថា « Man Utd ជាក្លិបចុងក្រោយរបស់ខ្ញុំនៅ Europe។ ជាការពិតណាស់ ខ្ញុំពេញចិត្ត និងគោរពនូវក្លិបផ្សេងៗទៀត ប៉ុន្តែមានតែ Man Utd មួយទេ ដែលធ្វើឲ្យខ្ញុំអាចសម្រេចចិត្តចាកចេញពី Bayern Munich ។ ដូច្នេះ ខ្ញុំនឹងត្រៀមខ្លួនរួចជាស្រេច ប្រសិនជាក្លិបត្រូវការខ្ញុំ។ អ្វីដែលខ្ញុំចង់បញ្ជាក់ពីស្ថានភាពរបស់ខ្ញុំពេលនេះ គឺមានតែប៉ុណ្ណឹងទេ។ ខ្ញុំក៏ចង់អរគុណដល់អ្នកគាំទ្រផងដែរ ដែលតែងតែគាំទ្រខ្ញុំកន្លងមក»

គួររំលឹកផងដែរថា Schweinteiger គឺជាខ្សែបំរើដែលមានបទពិសោធន៍ច្រើនមួយរូប ដែលត្រូវបាន Man Utd ទិញកាលពីរដូវកាលមុន ពី Bayern Munich ក្នុងតម្លៃ ៦លានផោន (ជិត ៨លានដុល្លារ) ហើយទទួលបានប្រាក់ឈ្នួល ២០០,០០០ផោន ក្នុងមួយសប្តាហ៍ ជាមួយនឹងកុងត្រា២ឆ្នាំផងដែរ ប៉ុន្តែនៅពេលដែលវត្តមានរបស់លោក Jose Mourinho មកកាន់ Man Utd ធ្វើឲ្យរូបគេបាត់បង់នូវឱកាសបង្ហាញខ្លួននៅលើទីលាន សូម្បីតែប្រកួតតូចតាច ក៏គ្រូបង្វឹកមិនបានដាក់ឲ្យលេងដែរ៕

ចុះចំពោះអ្នកគាំទ្រ ក្លិបបិសាចក្រហម Manchester United វិញ ចង់ឲ្យ កីឡាកររូបនេះបន្តនៅជាមួយក្លិប ឬក៏ចាកចេញ? 

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ស្តីពី កម្រងរូបភាពអាពាហ៍ពិពាហ៍ ដ៏ផ្អែមល្ហែមរបស់ ប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ និង កីឡាការនីតេន្នីស។

គួររំលឹកផងដែរថា បន្ទាប់ពីព្រឹត្តិការណ៍ EURO បញ្ចប់ទៅ ឃើញថាកីឡាករនិមួយៗ បានត្រលប់ទៅស្រុកកំណើតរបស់ខ្លួន ខ្លះទៀតក៏បានត្រៀមប្រកួតនូវរដូវកាលថ្មីជាមួយក្លិប ឯខ្លះទៀតធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ ហើយចំនែកឯ កីឡាករខ្សែបំរើ Bastian Schweinsteiger ដែលជាប្រធានក្រុម របស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ វិញ ស្ងាត់ៗឆ្លៀតឱកាសនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយ កីឡាការនីវាយតេន្នីស Ana Ivanovic ជាមួយនឹងកម្រងរូបភាពដ៏ផ្អែមល្ហែម នៅប្រទេសអីុតាលី ។

ទីបំផុត កីឡាករ Bastian Schweinsteiger បានទទួលការយល់ព្រមរៀបការ ពីកីឡាការនី វាយតេន្នីស Ana Ivanovic ហើយ នៅចំពោះមុខក្រុមគ្រួសារ និងមិត្តភក្កិ របស់ខ្លួន ក្រោយពីអ្នកទាំង២ស្គាល់គ្នាបានរយៈពេល ២ឆ្នាំ ចំនែកឯ ពិធីមង្គលការរបស់អ្នកទាំង២ បានធ្វើឡើងក្នុងទីក្រុង Venice នៃប្រទេសអីុតាលី ដែលជាប្រទេសកំណើតរបស់កូនក្រមុំ ហើយអ្វីដែលពិសេសជាងនេះទៀតនោះ គឺអ្នកទាំង២ ក៏បានប្រារព្ធពិធីមង្គលមួយលើកទៀត នៅឯព្រះវិហារ ក្រោយពីមួយថ្ងៃនៃមង្គលរបស់អ្នកទាំង២ នៅទីក្រុង Venice ដែលហាក់មើលទៅធ្វើឲ្យ ចំណងស្នេហារបស់អ្នកទាំង២ កាន់តែស្អិតរមួត និងផ្អែមល្ហែម គួរឲ្យច្រណែន ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]