អីុតាលី៖ បន្ទាប់ពីព្រឹត្តិការណ៍ EURO បញ្ចប់ទៅ ឃើញថាកីឡាករនិមួយៗ បានត្រលប់ទៅស្រុកកំណើតរបស់ខ្លួន ខ្លះទៀតក៏បានត្រៀមប្រកួតនូវរដូវកាលថ្មីជាមួយក្លិប ឯខ្លះទៀតធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ ហើយចំនែកឯ កីឡាករខ្សែបំរើ Bastian Schweinsteiger ដែលជាប្រធានក្រុម របស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ វិញ ស្ងាត់ៗឆ្លៀតឱកាសនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយ កីឡាការនីវាយតេន្នីស Ana Ivanovic ជាមួយនឹងកម្រងរូបភាពដ៏ផ្អែមល្ហែម នៅប្រទេសអីុតាលី ។

ទីបំផុត កីឡាករ Bastian Schweinsteiger បានទទួលការយល់ព្រមរៀបការ ពីកីឡាការនី វាយតេន្នីស Ana Ivanovic ហើយ នៅចំពោះមុខក្រុមគ្រួសារ និងមិត្តភក្កិ របស់ខ្លួន ក្រោយពីអ្នកទាំង២ស្គាល់គ្នាបានរយៈពេល ២ឆ្នាំ ចំនែកឯ ពិធីមង្គលការរបស់អ្នកទាំង២ បានធ្វើឡើងក្នុងទីក្រុង Venice នៃប្រទេសអីុតាលី ដែលជាប្រទេសកំណើតរបស់កូនក្រមុំ ហើយអ្វីដែលពិសេសជាងនេះទៀតនោះ គឺអ្នកទាំង២ ក៏បានប្រារព្ធពិធីមង្គលមួយលើកទៀត នៅឯព្រះវិហារ ក្រោយពីមួយថ្ងៃនៃមង្គលរបស់អ្នកទាំង២ នៅទីក្រុង Venice ដែលហាក់មើលទៅធ្វើឲ្យ ចំណងស្នេហារបស់អ្នកទាំង២ កាន់តែស្អិតរមួត និងផ្អែមល្ហែម គួរឲ្យច្រណែន ។

សូមបញ្ជាក់ផងដែរថា កូនក្រមុំគឺជា កីឡាការនី វាយតេន្នីសមួយរូប ដែលថ្មីៗនាងទើបតែធ្លាក់ចេញពីការប្រកួត Wimbledon នៅប្រទេសអង់គ្លេស ខណៈ កូនកំលោះ ក៏មិនបានទទួលជោគជ័យជាមួយក្រុមជម្រើជាតិដែរ ក្រោយអាល្លឺម៉ង់ ចាញ់បារាំង ហើយធ្លាក់ចេញពី EURO ។ បន្ថែមពីនេះទៀត ទាក់ទងនឹងមង្គលការអ្នកទាំង២ ក៏មានការអញ្ជើញចូលរួមជាកិត្តិយស ពីគ្រូបង្វឹកអាល្លឺម៉ង់ Joachim Low មិត្តរួមក្រុម Thomas Muller និងកីឡាករវាយតេន្នីសកំពូល Andy Murray ផងដែរ ។

ក្រឡេកមកមើលពិធីរៀបមង្គលការរបស់អ្នកទាំង២ នៅទីក្រុង Venice ប្រទេសអ៊ីតាលី វិញ ឃើញថា មិនបានរៀបចំកម្មវិធីអ្វីធំដុំនោះទេ សូម្បីតែសម្លៀកបំពាក់រៀបមង្គលការ ក៏មើលទៅសាមញ្ញដែរ ប៉ុន្តែដោយយោងតាមកម្រងរូបភាពខាងក្រោមនេះ យើងឃើញថា ទោះបីជា ពិធីរៀបចំមិនអធិកអធ័មក្តី ក៏មើលទៅទាក់ទាញ និងគួរឲ្យច្រណែននឹងអ្នកទាំង២ដែរ ។

តោះទៅមើល កម្រងរូបភាពអាពាហ៍ពិពាហ៍ ដ៏របស់គូស្នេហ៍ ដែលទើបនឹងរៀបការថ្មីថ្មោងនេះមើល ថាផ្អែមល្ហែមប៉ុនណា ៖ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]