អាហារដែលមានសុខភាពល្អមានច្រើនប្រភេទណាស់ ក្នុងនោះរួមមានទាំងឈីស ផងដែរ។ មនុស្សជាច្រើនបានមើលរំលងឈីស ថាគ្មានគុណសម្បត្តិទេ ប៉ុន្តែតាមការពិតវាផ្ទុកទៅដោយ សារធាតុចិញ្ចឹមស្ទើរតែស្មើនឹងទឹកដោះគោស្រស់ទៅហើយ។ ក្រៅពីនេះវាក៏នៅមានសារប្រយោជន៍សំខាន់ៗ ៥យ៉ាងទៀតគឺ៖

១.មានសុវត្ថិភាពសម្រាប់អ្នកដែលមានប្រតិកម្ម ទៅនឹងជាតិស្ករនៅក្នុងទឹកដោះគោ ឬហៅថា lactose ៖ សារធាតុចិញ្ចឹមដែលមានវត្តមាននៅក្នុងឈីស សម្បូរទៅដោយប្រូតេអ៊ីន កាល់ស្យូម ផូស្វ័រ ស័ង្កសី ដោយជារួមមកសារធាតុចិញ្ចឹម ទាំងនេះមានតម្លៃស្មើនឹងវីតាមីន B12 ដែលមាននៅក្នុងទឹកដោះគោស្រស់។ ហើយជាតិស្ករនៅក្នុងឈីសគឺមានកម្រិតទាប។  ដូច្នេះអ្នកដែលអាឡែកស៊ី  ឬមានប្រតិកម្មជាមួយជាតិស្ករនៅក្នុងទឹកដោះគោ ដូច្នេះពួកគេអាច ទទួលទានឈីសជំនួសវិញ ដើម្បីទទួលបានផលប្រយោជន៍ដូចគ្នា។

២.ពង្រឹងឆ្អឹង និងសាច់ដុំ៖ ឈីស គឺជាអាហារល្អបំផុត សម្រាប់ការរីកលូតលាស់ របស់កុមារ។  ដូចនេះជាមួយនឹងសារធាតុបំប៉ន ដែលមាននៅក្នុងឈីស  ជាពិសេសគឺជាតិកាល់ស្យូម និងប្រូតេអ៊ីន ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងឆ្អឹង ធ្មេញ និងសាច់ដុំឱ្យមានការរីកធំធាត់ល្អ។

៣.បំពេញថាមពលក្នុងរាងកាយ៖ រាងកាយយើងត្រូវការជាចាំបាច់ នូវថាមពលបន្ថែម ហើយជាតិខ្លាញ់ដែលមាននៅក្នុងឈីស ត្រូវបានបញ្ជាក់ដោយ Harvard School of Public Health ថាវាបានជួយលើកកម្ពស់ ការយល់ដឹងក្នុងខួរក្បាល និងផ្ដល់ថាមពលដល់រាងកាយផងដែរ។ ប៉ុន្តែការទទួលទានជាតិខ្លាញ់នេះ គួរតែត្រូវបានកំណត់ឱ្យបានសមរម្យ ព្រោះដោយសារតែជាតិខ្លាញ់ ប្រសិនបើអ្នកបរិភោគវា ច្រើនខ្លាំងពេក អាចមានហានិភ័យ នៃការកើតជម្ងឺបេះដូង សម្ពាធឈាម និងការធាត់សើលទម្ងន់ជាដើម។ តែវាក៏មានផ្ទុកកាល់ឡូរីដែលអាចជួយកាត់បន្ថយ ការឃ្លានអាហារបានទៀតផងដែលធ្វើឱ្យអ្នកមានអារម្មណ៍ ថាឆ្អែតពេញមួយថ្ងៃ។

៤.ផ្តល់កាល់ស្យូមខ្ពស់៖ ជាធម្មតារាងកាយគួរតែទទួលកាល់ស្យូម ១000 - ១៣00 មីលីក្រាមក្នុងមួយថ្ងៃ ហើយឈីសអាចបំពេញកាល់ស្យូមរបស់រាងកាយ ដែលត្រូវការបន្ថែមឱ្យបានគ្រប់គ្រាន់។ ដោយឈីសត្រឹមតែ២ដុំតូចល្មមវាមាន កាល់ស្យូមគឺ ៣0៨ មីលីក្រាម ហើយ cheddar ឈីសមានជាតិកាល់ស្យូម ៤៧៨ មីលីក្រាម ឯស្វ៊ីសឈីស (ឈីសរបស់ប្រទេសស្វ៊ីស) មានជាតិកាល់ស្យូម៥៧0 មីលីក្រាម ខណៈពេលដែលឈីស Parmesan ផ្តល់ជាតិកាល់ស្យូម ៦៨៤មីលីក្រាម។

៥. មានវីតាមីន និងសារធាតុរ៉ែខ្ពស់៖ វាជួយប្រព័ន្ធរំលាយអាហាររបស់យើង បង្កើតនូវបាក់តេរីល្អ ជំនួយក្រពះ ដោះស្រាយបញ្ហាប្រព័ន្ធរំលាយអាហារ ឱ្យមានដំណើរការរហ័សរហួនស្អាតល្អផងដែរ។  លើសពីនេះទៀតអត្ថប្រយោជន៍របស់ឈីស គឺវាមានផ្ទុកខ្លាញ់ឆ្អែតការពារជម្ងឺបេះដូង បន្ថយកូឡេស្តេរ៉ុល សម្ពាធឈាម ជម្ងឺធាត់ និងស្ទះជាតិខ្លាញ់ផងដែរ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]