កូឡុំប៊ី៖ វីដេអូឃ្លីបមួយ កំពុងតែធ្វើឲ្យអ្នកទស្សនាជាច្រើន ស្រៀវសាច់ជំនួស ដោយមានបុរសម្នាក់ ត្រូវបានគេចាក់មួយផ្លែកាំបិត លិចជាប់នៅនឹងខ្នងរបស់គាត់ តែបុរសរងគ្រោះរូបនោះ មើលទៅហាក់បីដូចជា មិនព្រឺសម្បុរជាមួយនឹងការឈឺចាប់ឡើយ។

បុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរក្នុងតំបន់មួយកន្លែង នៃទីក្រុង Barranquilla ប្រទេសកូឡុំប៊ី ក្រោយពីរូបគាត់ ត្រូវបានជនដៃដល់ ចាក់មួយកាំបិតចំកណ្តាលខ្នង គួរឲ្យតក់ស្លត់ជាទីបំផុត។

ក្រោយកើតហេតុ ក្រុមសង្គ្រោះបន្ទាន់បានមកដល់ និងចាប់ផ្តើមកាត់អាវរបស់គាត់ចេញ ដើម្បីពិនិត្យស្ថានភាពរបួស។ ចំណែកមនុស្សម្នាជាច្រើន បាននាំគ្នាចោមរោមមើល មានអារម្មណ៍ភ័យតក់ស្លុតជំនួសជនរងគ្រោះផងដែរ។

ប្រភពព័ត៌មានរាយការណ៍ថា ករណីខាងលើនេះ អាចកើតឡើងដោយសារជម្លោះ។

គួរឲ្យដឹងថាទីក្រុង Barranquilla ស្ថិតនៅភាគខាងជើង ប្រទេសកូឡុំប៊ី ត្រូវបានគេស្គាល់ថា ជាទីក្រុងសំបូរអ្នកធ្វើជំនួញ និងអ្នកទេសចរ។ មិនត្រឹមប៉ុណ្ណោះ ក៏ជាកន្លែងមានបញ្ហាច្រើន កើតមានអំពើហិង្សា ឧក្រិដ្ឋកម្មផ្សេងៗជាហូរហែរផងដែរ ពាក់ព័ន្ធនឹងឈ្មួញរកស៊ីខុសច្បាប់ ដូចជាការជួញដូរគ្រឿងញៀនជាដើម ដែលមានចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម៉្លេះ៕

ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

កំណត់ហេតិខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត មានវីដេអូឃ្លីបមួយ កំពុងតែល្បីខ្លាំងលើអីុនធឺណែត ដែលជាទិដ្ឋភាពប្រពន្ធចិត្តសឿងម្នាក់ កាន់កូនកាំបិតមុតស្រួច ដេញចាក់ប្តីរបស់ខ្លួន កណ្តាលទីសាធារណៈ ដោយមិនសំចៃដៃ បណ្តាលឲ្យហូរឈាមស្រោចពេញដងខ្លួនតែម្តង។

ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ គេបានដឹងថា មូលហេតុដែលបណ្តាលឲ្យស្រ្តីជាប្រពន្ធឆេះដុំហ៊ានទាញផ្លែកាំបិត ដេញចាក់ប្តីកណ្តាលដងផ្លូវយ៉ាងដូច្នេះ ដោយសារបុរសរងគ្រោះជាប្តី ពូកែកុហកបោកប្រាស់លើរូបនាងខ្លាំងពេក ដែលតាមការសន្និដ្ឋានអាចទំនងជាលួចលាក់មានស្រីថ្មី ថែមទៀតផង។

តាមរយៈវីដេអូឃ្លីបគេឃើញបុរសជាស្វាមីត្រូវបាននាងប្រពន្ធដេញចាក់រហូតអង្គុយ នៅកណ្តាលផ្លូវ អាវប្រឡាក់សុទ្ធតែឈាម ខណៈស្រ្តីជាប្រពន្ធរូបនោះ មិនបញ្ឈប់សកម្មភាពផ្ទុះកំហឹងរបស់នាងឡើយ នៅតែបន្តដេញចាក់ប្តី រត់ឡើងប៉ោងជើងខោ ទោះបីជាមានការអង្វរ ស្រែកយំថ្ងួចថ្ងូរ យ៉ាងណាក៏ដោយ។

វីដេអូឃ្លីបនេះ ត្រូវបានគេថតបង្ហោះចែកចាយពេញបណ្តាញអីុនធឺណែត មានការចុចមើលរាប់ម៉ឺនដង។ ស្របពេលជាមួយគ្នានោះ មានមតិមួយចំនួន លើកឡើងអំពីការសរសើរ និងរិះគន់ ចំពោះសកម្មភាពល្មើសច្បាប់របស់នាងផងដែរ។

គួរឲ្យដឹងថា ជុំវិញករណីនេះ គេមិនទាន់ដឹងថាកើតឡើងនៅទីកន្លែងណា ឬពេលវេលាណាឲ្យប្រាកដនៅឡើយទេ តែគេអាចជឿជាក់ថា បានកើតឡើង និងថតចេញពីប្រទេសចិនតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]