LG G5se គឺជាស្មាតហ្វូនជំនាន់ថ្ ដែលមានរចនាបថបែបទំនើប មានលក្ខណៈសម្បត្តិពិសេសលើសពី រាល់បណ្តាស្មាតហ្វូនទាំងឡាយ LG G5se មិនត្រឹមតែជាស្មាតហ្វូនដែលមានរចនាបថ ឡូយខុសប្លែកគេនោះទេ LG G5se ក៏ត្រូវបានភ្ជាប់មកជាមួយចំនុចពិសេសៗល្អៗ ជាច្រើនសម្រាប់ការប្រើប្រាស់។ រូបរាងខាងក្រៅរបស់ LG G5se ត្រូវបានស្រោប ដោយលោហៈធាតុអាល់លុយមីញូម ដែលមានការដុសខាតយ៉ាងល្អភ្លឺរលើបរលោង ហើយផ្នែកខាងមុខរបស់វា ត្រូវបានក្រាលដោយកញ្ចក់ អេក្រង់ដែលមានសភាពផុសឡើងបែប 3D Arc Glass ជាមួយកញ្ចក់ដែលមានគុណភាពល្អបំផុតរបស់ LG ផ្ទាល់តែម្តងប្រភេទ IPS ទំហំ 5.3 អ៊ីញ អាចបង្ហាញរូបភាពបានកម្រិត Quad-HD។

LG G5se គឺជាទូរស័ព្ទស្មាតហ្វូន ដែលបំពាក់ដោយកាមេរ៉ាខាងក្រោយពីរគ្រាប់ (Dual Rear Camera) ហើយក៏ជាស្មាតហ្វូន ដែលអាចដោះដូរថ្ម តាមរយៈការដកផ្នែកខាងក្រោម (Slide Battery Out) ដំបូងគេក្នុងពិភពស្មាតហ្វូនដំបូងគេ ដែលមានចំនុចដ៏ទាក់ទាញបំផុត សម្រាប់អ្នកប្រើប្រាស់ ដែលចង់បានស្មាតហ្វូនមួយដែលមានលក្ខណះសម្បត្តិប្លែកគេ សម្រាប់កាន់ប្រើប្រាស់។ LG G5se មានកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 16 មេហ្គាភិចសែលជាប្រភេទកាមេរ៉ា Wide Angle Lens ដែលអាចថតរូបភាពបានក្នុងកម្រិតពី 75 ទៅ 135 ដឺក្រេបានយ៉ាងច្បាស់ដូចពពួកកាមេរ៉ាអាជីពមួយចំនួន និងជាពិសេសអាចថតវីដេអូ Ultra HD កម្រិត 4K បានយ៉ាងល្អថែមទៀតផង។ និងបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 652 ភ្ជាប់ដោយអង្គគណនា 8 គ្រាប់ល្បឿន 1.8 GHz អមជាមួយ Ramទំហំ 3GB មេម៉ូរីផ្ទុកក្នុងម៉ាស៊ីនចំនួន 32 GB ព្រមទាំងអាចដាក់ បន្ថែមម៉េមូរីក្រៅបានទំហំ 256 GB ប្រភេទ microSD ដំណើរការដោយ Android ជំនាន់ Marshmallow v6.0.1 ។

LG G5se ត្រូវបានភ្ជាប់ដោយថ្មដែលអាចដោះចេញបាន ដែលមានទំហំ 2,800mAh មាន មុខងារសាក ថាមពលល្បឿនលឿន (Quick Charge 3.0) ដែលអាចសាកពី 0 ទៅ 83% ប្រើពេលតែ 30 នាទីប៉ុណ្ណោះជាមួយរន្ធដោត USB ជំនាន់ទីបី (USB Type-C)។ ដូចនេះលោកអ្នកអស់ក្តីបារម្មណ៍ ក្នុងការទន្ទឹងរងចាំសាកថ្មទៀតហើយ។ រឹតតែពិសេស LG G5se ក៏ត្រូវបានភ្ជាប់មកនូវបច្ចេកវិទ្យា ស្កែនក្រយ៉ៅម្រាមដៃ នៅផ្នែកខាងក្រោយពីលើប៊ូតុងបិទបើក និង ចាក់សោរទូរស័ព្ទថែមទៀតផង ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]