(ភ្នំពេញ)៖ រូបថតសិចស៊ីមួយសម្លឹកពីសំណាក់តារាសម្តែងស្រីកញ្ញា ហ្វីហ្វី ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាងក្រោយពីប្រុសៗរួមជាមួយអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើនដែលបានឃើញហើយនោះធ្វើឲ្យពួកគេមានអារម្មណ៍មិនស្ទើរឡើយខណៈរូបថតនេះមានលក្ខណៈសិចស៊ីបង្ហាញឲ្យឃើញសាច់សខ្ចីជាមួយការរំលេចសាច់សុដន់អត់ពាក់អាវទ្រនាប់ស្ទើរមើលឃើញទាំងស្រុកនៅកណ្តាលវាលផងនោះ។

តារាវ័យក្មេងកញ្ញា ហ្វីហ្វី ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថានាងក៏ជាតារាស្រីមួយដួងដែលចូលចិត្ដបង្អួតពីភាពហ៊ឺហារនិងការប្រើប្រាស់សម្ភារៈទំនើបតម្លៃថ្លៃៗផងដែរ។ មិនតែប៉ុណ្ណោះនាងក៏មានឈ្មោះជាតារាស្រីសិចស៊ីចូលចិត្ដបញ្ចេញរបស់ល្អៗឲ្យមហាជនទស្សនាមិនចេះជិនណាយទៀតផង។ 

ជាក់ស្ដែងថ្មីៗនេះកញ្ញា ហ្វីហ្វី បានរំលេចរូបថតមួយសន្លឹកបង្ហាញឲ្យឃើញសាចសុដន់អត់មានពាក់អាវទ្រនាប់យ៉ាងមូលក្លំមើលទៅគួរឲ្យគ្រឺតក្នាញ់ដែលនាំឲ្យបុរសៗភាគច្រើនដែលបានឃើញរូបថតនេះហើយហាក់មានការចាប់អារម្មណ៍មិនតិចឡើយ។ចង់ដឹងថា អត់ពាក់អាវទ្រនាប់បញ្ចេញសាច់សុដន់ស្ទើរតែគ្មានសល់របស់តារាស្រីនាង ហ្វីហ្វី មានភាពទាក់ទាញធ្វើឲ្យបុរសៗ ចាប់អារម្មណ៍ខ្លាំង និងទទួលរងការរិះគន់ដល់កម្រិតណានោះមានតែទៅទស្សនាជទាំងអស់គ្នាជាមួយគេហទំព័រ Khmertalking៖

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា ហ្វីហ្វី បានចេញមុខប្រតិកម្មឆ្លើយតប ដោយបានធ្វើការបដិសេធ និងច្រានចោលចំពោះការចោទប្រកាន់ ដែលថានាង ត្រូវបានបុរសម្នាក់ចិញ្ចឹម។

តារាសម្តែងសាច់សខ្ចី មុខស្រដៀងកូនកាត់ចិន កញ្ញា ហ្វីហ្វី បានសរសេរបញ្ចេញប្រតិកម្ម នៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់នាង ដោយអារម្មណ៍មិនសប្បាយចិត្តថា «ការចុះផ្សាយបែបនេះ ធ្វើឲ្យនាងមានអារម្មណ៍ ខ្មាសគេ ខ្លាំងណាស់។ មិនពិតទេ ហេតុអ្វីចុះផ្សាយខ្ញុំចឹង ដឹងអត់ថា ខ្ញុំខ្មាសគេណាស់ ព្រោះវាមិនមែនជាការពិត..»។

បន្ថែមពីលើនេះ តារាសម្តែងនិយមតុបតែងខ្លួន សិចស៊ីកញ្ញាហ្វីហ្វី បានប្រាប់ថា កាលពីកាល ថ្ងៃទី២៦ ខែតុលា ថាចំពោះព័ត៌មានដែលគេសង្ស័យ ថានាងមានទំនាក់ទំនង ជាមួយបុរស អ្នកជំនួញ ក្រៅប្រទេសនោះ ពុំមែនជាការពិត ដូចការលើកឡើងទេ។ ចំណែកឯដំណឹង ឧបត្ថម្ភជីវភាពហ៊ឺហារ រស់នៅ ប្រចាំថ្ងៃនោះ វាក៏មែនជារឿងពិតដែរ។

តារាស្រី ហ្វីហ្វី បានបន្ថែមថា នាងពិតជាខ្មាសគេខ្លាំងណាស់ នៅពេលមានព័ត៌មាន លេចឮបែបនេះ ដោយហេតុថា រាល់ថ្ងៃខ្លួនគ្មាន បុរសណាម្នាក់មកចិញ្ចឹមទេ។ ម្យ៉ាងទៀត ភាពហ៊ឺហារ មានបានទាំងប៉ុន្មាន គឺបានមកពីការខិតខំ ប្រឹងសន្សំ ដោយខ្លួនឯងតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ប្រតិកម្មឆ្លើយតប ពីសំណាក់កញ្ញា ហ្វីហ្វី ខាងលើនេះ បានធ្វើឡើងក្រោយពីមានព័ត៌មានថា មួយ រយៈពេល ចុងក្រោយនេះ នាងដូចជាមានយឺអ៊ុនខ្ពស់ខ្លាំង ក្នុងនោះបើក្រឡេកមើល ពីជីវភាពរស់នៅផ្ទាល់ខ្លួន ខាងក្រៅ ឯណោះវិញ ស្រីស្រស់រូបនេះ ក៏កំពុងតែមានសេចក្តីសុខ ជាមួយនឹងភាពហ៊ឺហារ នៃការលេងខ្លួនសម្ភារៈនិយមផងដែរ។

ស្ថិតក្នុងស្ថានភាពបែបនេះ មានការសង្ស័យថា តារាសម្តែងមុខស្រស់ ហ្វីហ្វី អាចនឹងទទួលបានការឧបត្ថម្ភ ពីអ្នកនៅពី ក្រោយខ្នងរាល់ភាពហ៊ឺហារ ទាំងនេះ ។ ដោយហេតុថា ថ្មីកន្លងមកធ្លាប់មានដំណឹងថា អ្នកជំនួញឆ្លងទ្វីបក្រៅស្រុក ពេញចិត្តចង់យកធ្វើជាគូស្នេហ៍ ដោយសន្យាផ្តល់គ្រប់យ៉ាង ឲ្យនាងព្រមទាំងធានាចង់រៀបការ ជាមួយដើម្បីយកចេញ ទៅក្រៅស្រុកទៀតផង។ ប៉ុន្តែយ៉ាងណាមិញ ដំណឹងខាងលើ ត្រូវបាននាងចេញមុខឆ្លើយបដិសេធថា ពុំមែនជាការពិត ដូចការលើកឡើង នេះឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]