ថៃ៖ ភាគច្រើន ម៉ូតសក់ពុះកណ្តាល មិនសូវមានអ្នកណាចង់ធ្វើប៉ុន្មានទេ ព្រោះមើលទៅមិនសាកសមនឹងមុខ ហើយបើសម្រាប់មនុស្សស្រី ដែលមានទម្រង់មុខធំវិញ គឺពួកគេមិនលេងស្ទីលសក់បែបនេះតែម្តង កាន់តែធ្វើឲ្យសម្រស់ពួកគេ ឃើញធាត់ និងចាស់ជាងមុន។ ប៉ុន្តែក៏មានតារាស្រីថៃប៉ុន្មានដួងដែរ ចូលចិត្តធ្វើម៉ូតសក់ពុះកណ្តាលនេះជារឿយៗ ខណៈពេលមនុស្សភាគច្រើនធ្វើម៉ូតនេះមិនសម។

គេហទំព័រថៃ បានបង្ហាញពីតារាស្រីថៃល្បីៗ ដែលនិយមលេងម៉ូតសក់ពុះកណ្តាល ពេលចូលរួមកម្មវិធី រឺដើរកម្សាន្តជាដើម។ ហើយនៅពេលពួកគេ បានលេងស្ទីលម៉ូតសក់បែបនេះ គឺមិនបានធ្វើឲ្យសម្ផស្សរបស់ពួកគេ ធ្លាក់ចុះអន់ថយនោះទេ គឺកាន់តែស្រស់ស្អាតទ្វេរដង និងទាក់ទាញជាងមុនទៅទៀត។

តារាស្រីថៃ ដែលត្រូវអ្នកគាំទ្រ ចាប់អារម្មណ៍ ចូលចិត្តធ្វើម៉ូតសក់ពុះកណ្តាលជាងគេ មានដូចជា នាង Aum នាង Kimberly នាងChompoo នាង Sririta នាង Bella នាង Pat Napapa នាង Davikah នាង Mint Chalida នាងJanie នាងTaew Natapohn នាងMew Nittha នាង Pancake នាង Tangmo នាង Ice Preechaya និងនាង Apitsadaជាដើម៕

តោះមើលសម្រស់តារាស្រីថៃ ពេលលេងសក់ពុះកណ្តាល តើនៅតែស្រស់ស្អាតដដែលទេ? 

១) នាង Aum
២) នាង Kimberly
៣) នាងChompoo
៤) នាង Sririta
៥) នាង Bella
៦) នាង Davikah
៧) នាង Pat Napapa
៨) នាង Mint Chalida
៩) នាងJanie
១០) នាងTaew Natapohn
១១) នាង Mew Nittha
១២) Pancake
១៣) នាង Tangmo
១៤) នាង Ice Preechaya
១៥) នាង Apitsada

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់ តារាសម្តែងស្រីចិន Fan Bingbing ក៏ជាតារាម្នាក់ ចូលចិត្តលេងម៉ូតសក់ច្រើនដែរ។

Fan Bingbing គឺជាតារាស្រីសាច់ចាំម្នាក់ បើទោះបីជាកញ្ញ មានអាយុជាងសាម យ៉ាងណាក៏ដោយ ប៉ុន្តែសម្រស់របស់នាង នៅតែស្រស់ស្អាតផូរផង់ដដែល។

ជាការពិតណាស់ កញ្ញាក៏ជាតារាស្រីដែលចូលចិត្តលេងខ្លួន ស៊ិចស៊ីបញ្ចេញដើមទ្រូង មិនថាតែនៅក្នុងរឿង ឬក៏នៅខាងក្រៅនោះទេ គឺកញ្ញាតែងតែបង្ហាញពីភាពស្រស់ស្អាតរបស់កញ្ញា ទៅកាន់ទស្សនិកជន ដែលធ្វើឲ្យអ្នករាល់គ្នា កោតសរសើរនឹងសម្រស់របស់នាងមិនដាច់ពីមាត់ផងដែរ។

ទន្ទឹមនឹងនេះផងដែរ ខ្មែរឡូតសូមបង្វែរអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា ងាកមកចាប់អារម្មណ៍នូវម៉ូតសក់របស់កញ្ញា Fan bingbing វិញម្តង ដែលជាម៉ូតសក់សុទ្ធតែជាគួរឲ្យចាប់អារម្មណ៍ ព្រមទាំងស្រស់ស្អាតប្លែកៗ ព្រមទាំង សមនឹងសម្រស់របស់កញ្ញាទៀតផង។ ហើយចំពោះប្រិយមិត្តដែលចូលចិត្ត លេងម៉ូតសក់ច្រើន និងប្លែកៗ ក៏អាចយកស្ទាយ៍តាមបានផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]