តារាដ៏ល្បីល្បាញនៅប្រទេសថៃកញ្ញា Pancake ដែលមានតំលៃខ្លួន ខ្ពស់កប់ពពក និងការងាររវល់ស្ទើរគ្មានពេលសំរាក បានច្រានចោលកម្មវិធីនៅប្រទេសថៃ ចំនួនពីរកម្មវិធី ដើម្បីមកប្រទេសកម្ពុជាសប្តាហ៍ក្រោយ សំរាប់តន្រ្តីសប្បុរសធម៌ដំរីអង្គរ ដើម្បីជួយទៅកាន់មន្ទីពេទ្យគន្ធបុប្ផា។

យោងតាមអ្នករៀបចំកម្មវិធី និងអ្នកគ្រប់គ្រងបានបង្ហើបនោះគឺកញ្ញា Pancake សុខចិត្តច្រានចោលកម្មវិធី ដែលនាងមានតំលៃខ្លួនកប់ពពក តែបែរជាមកកម្មវិធីសប្បុរសធម៌នៅកម្ពុជាទៅវិញ ហើយនិងធ្វើដំណើរទាំងព្រលឹមស្រាងៗ ទៅបន្តការងារនៅប្រទេសថៃវិញ។

គួរបញ្ជាក់ តន្រ្តីនេះធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ទី ២៧ ខែសីហា ឆ្នាំ២០១៦ ដែលនឹងចូលរួមពីតារាចម្រៀង Original នៅប្រទេសកម្ពុជាផងដែរ ។
សំបុត្រមានលក់នៅ
- Chatime (គ្រប់សាខា)
- Brewhouse Coffee (វត្តបុទុម)
- Big Apple Donuts (ទួលគោក)
- My Burger Lab (Norodom)
Tel : 070 346 826 / 093 70 79 09 (Ticket Delivery )   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]