ម៉ាឡេស៊ី៖ មាននារីម្នាក់ បានធ្វើឲ្យកក្រើកនៅក្នុងអនឡាញយ៉ាងខ្លាំង ព្រោះតែនាងមានមុខស្រដៀងនឹង តារាចម្រៀងស្រី Selena Gomez ពេក។

យោងតាមគេហទំព័រមួយ បានឲ្យដឹងថា នារីស្រស់ស្អាតម្នាក់ ជនជាតិម៉ាឡេស៊ី ឈ្មោះ Phantegerow Estrop ត្រូវបានអ្នកគាំទ្រភាគច្រើន គិតថា ទម្រង់មុខ និងស្ទាយលេងខ្លួនរបស់នាងដូចនឹង Selena Gomezណាស់ ដូចជាកូនភ្លោះអញ្ចឹង។

ក្នុងនោះដែរ កាលពីប៉ុន្មានថ្ងៃមុន ក៏មានអ្នកលេងបណ្តាញសង្គមម្នាក់ បានបង្ហោះរូបថតរបស់ Phantegerow Estrop ជាច្រើនសន្លឹក ដើម្បីសង្ឃឹមថា ទទួលបានការចាប់អារម្មណ៍។ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺរូបថតរបស់នាង ត្រូវល្បីល្បាញយ៉ាងខ្លាំង ដែលមានអ្នកចុចចែករំលែកតៗគ្នា ច្រើនជាង១ពាន់ដងឯណោះ។៕

ចង់ដឹងថានាង Phantegerow Estrop ពិតជាមុខដូចនឹងនាងSelena Gomez យ៉ាងណា តោះមើលរូបថតរបស់នាងទាំងអស់គ្នា៖ 

នាង Phantegerow Estrop
ខាងឆ្វេងជារូប Phantegerow Estrop និងខាងស្តាំជារូបនាង Selena Gomez

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ក៏មាននារីម្នាក់ផ្សេងផងដែរ គឺមានមុខស្រដៀងនឹង តារាសម្តែងស្រីចិន Fan Bingbing បេះបិទ។

បើតាមប្រភព បានឲ្យដឹងថា នាង He Chengxi បានចំណាយពេល៨ឆ្នាំ ដើម្បីធ្វើការ វះកាត់កែសម្ផស្ស ដើម្បីសម្រចបំណង ធ្វើឲ្យខ្លួនឯងមានភាពស្រស់ស្អាត និងមានរូបរាង ប្រហាក់ប្រហែលកំពូលតារាសម្តែង ដ៏ល្បីលេចធ្លោ នាង Fan Bingbing ។

នាង He Changxi បានចូលខ្លួន ប្រលងក្នុងកម្មវិធីចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងបំផុត នៅប្រទេសចិន ឈ្មោះថា “Super Girl” ដែលធ្វើឲ្យអ្នកទស្សនាមានភាពភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ ស្មានតែកំពូលតារាសម្តែង Fan Bingbing មកប្រឡង ព្រោះនាងមានមុខមាត់ដូចគ្នាខ្លាំងពេក។

ប្រភពបន្តថា ដោយមានមិត្តប្រុស បើកគ្លីនិកកែសម្ផស្សស្រាប់ នាង Changxi បានធ្វើការវះកាត់កែសម្ផស្សជាបន្តបន្ទាប់។

ក្រោយមកនាងបានលេចមុខតាមទូរទស្សន៍ តាមរយៈការប្រលងចម្រៀងខាងលើ និងបានថតបង្ហោះរូបថតជាច្រើនសន្លឹក ចូលទៅក្នុងបណ្តាញសង្គម Weibo របស់ចិន ដែលធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើនលាននាក់ មានភាពភ្ញាក់ផ្អើល ស្ទើរមិនជឿនូវអ្វីដែលបានឃើញ ដោយសារតែនាង មានមុខមាត់ដូចគ្នាខ្លាំងពេក។

យ៉ាងណាមិញ មានអ្នកសរសេរបញ្ចេញមតិ លើរូបថតនាងដែរថា «វាអាចទៅរួចហើយដែលអ្នក មើលទៅដូច Fan Bingbang តែវាមិនអាចទៅរួចទេ ដែលអ្នកចង់ធ្វើត្រាប់តាមគេបាននោះ។ ហេតុអីចាំបាច់ធ្វើដូច្នេះ? ហេតុអ្វីបានជាមនុស្សជាច្រើន មិនពេញចិត្ត នូវអ្វីដែលខ្លួនឯងមាន យ៉ាងដូច្នេះទៅវិញ?» ។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយនៅចិន ដែលមាននារីៗវះកាត់កែសម្ផស្សដូចតារានោះទេ ប៉ុន្តែមាននារីៗជាច្រើននាក់ទៀត បានព្យយាមកែសម្ផស្សរបស់ពួកគេ ធ្វើយ៉ាងណា ឲ្យមានភាពស្រស់ស្អាត ជាពិសេសដូចតារាដែលខ្លួនឯងស្រលាញ់ ពេញចិត្តថែមទៀតផង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]